ព័ត៌មានជាតិ
លោក ស សុខា៖ កម្ពុជា ចង់បានតែសន្តិភាពដើម្បីអភិវឌ្ឍន៍ប្រទេស ប៉ុន្តែថៃព្យាយាមបំផ្លាញ ឈ្លានពានទឹកដីកម្ពុជា បំពានច្បាប់អន្តរជាតិ
ឧបនាយករដ្ឋមន្ត្រី ស សុខា គូសបញ្ជាក់ថា កម្ពុជា គ្មានជម្លោះ គ្មានសង្គ្រាម គឺជាលក្ខខណ្ឌដែលរដ្ឋាភិបាលកម្ពុជាបានកំណត់ទុកជាមុន សម្រាប់ជាគន្លឹះសំខាន់ក្នុងការអភិវឌ្ឍប្រទេស និងសម្រេចឱ្យបានក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់កម្រិតមធ្យមនៅឆ្នាំ២០៣០ និងប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ប៉ុន្តែថៃបានព្យាយាមបំផ្លិចបំផ្លាញកម្ពុជា ប្រើប្រាស់កម្លាំងប្រដាប់អាវុធ សព្វាវុធធន់ធ្ងន់ទំនើបៗ យន្តហោះចម្បាំង ឈ្លានពានមកលើទឹកដីកម្ពុជាដោយខុសទៅនឹងច្បាប់អន្តរជាតិ។ លោក ស សុខា លើកឡើងដូច្នេះ ក្រោយរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំប្រទេសកម្ពុជា បានរយៈពេល២ឆ្នាំ និង១សប្ដាហ៍។

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ នាថ្ងៃទី២៩ ខែសីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា គូសបញ្ជាក់ដូច្នេះ៖«យើងមានក្ដីស្រមៃ ហើយយើងបានគូសវាស និងអនុវត្តយ៉ាងសកម្ម ដើម្បីខិតខំសម្រេចឱ្យបានភាពជាប្រទេស មានប្រាក់ចំណូលខ្ពស់កម្រិតមធ្យមនៅឆ្នាំ២០៣០ និងប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។ សន្តិភាព ជាបុរេលក្ខខណ្ឌដ៏ចាំបាច់បំផុតសម្រាប់ដំណើរទៅមុខឥតឈប់ឈរនៃជាតិយើង។ ប៉ុន្តែជាងមួយខែមកនេះ ថៃដែលជាប្រទេសក្បែរខាង បានព្យាយាមបំផ្លាញ ដើម្បីសម្រេចមហិច្ឆតាឈ្លានពានទឹកដី ផ្ទុយពីកិច្ចព្រមព្រៀងទ្វេភាគី និងច្បាប់អន្តរជាតិ។»។

លោក ស សុខា អះអាងទៀតថា ការថែរក្សាសន្តិភាព និងការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ បានក្លាយជាបន្ទុកទទួលខុសត្រូវអាទិភាពបំផុតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងក៏ជាបន្ទុកដ៏ធំធេងបំផុតរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលជាប្រធានគណបក្ស ទទួលបានសំឡេងបោះឆ្នោតគាំទ្រច្រើនលើសលប់ពីប្រជាពលរដ្ឋច្រើនជាងបក្សណាទាំងអស់ក្នុងប្រវត្តិសាស្រ្តជាតិ។
ឆ្លងកាត់សង្គ្រាមរយៈពេល៥ថ្ងៃ កាលពីចុងខែកក្កដា និងជម្លោះព្រំដែនកម្ពុជាថៃដ៏ចម្រូងចម្រាសអូសបន្លាយអស់រយៈពេលជាច្រើនខែមកនេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មើលឃើញថា ពលរដ្ឋមានភាពកក់ក្ដៅ និងទំនុកចិត្តលើសម្ដេចធិបតី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ក៏ព្រោះតែបានឆ្លើយតបប្រកបដោយភាពអង់អាច និងមុតស្រួចចំពោះទង្វើឈ្លានពានរបស់ថៃ ទាំងតាមមធ្យោបាយយោធា និងការទូត ជាពិសេសការបង្រួបបង្រួមស្មារតីប្រជាជន ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយសន្តិភាព ឈរលើសកម្មភាពប្រកបដោយភាពថ្លៃថ្នូរ និងកិត្តិយសលើឆាកអន្តរជាតិ ហើយជាសច្ចធម៌ ការដឹកនាំរបស់រាជរដ្ឋាភិបាល និងឥរិយាបថដ៏ល្អរបស់ប្រជាជនកម្ពុជា ក្នុងកាលៈទេសៈនេះ បានធ្វើឱ្យមជ្ឈដ្ឋានអន្តរជាតិ ទទួលស្គាល់ពីភាពចាស់ទុំនៃរាជរដ្ឋាភិបាលបន្តវេន និងឥរិយាបថប្រកបដោយសន្តិភាពរបស់ប្រជាជនកម្ពុជា។

គូរគូសបញ្ជាក់ថា ភាពតានតឹងនៅតាមបណ្ដោយព្រំដែនរវាងកម្ពុជានិងថៃ បានកកើតឡើងព្រោះតែសកម្មភាពរបស់ភាគីថៃ តាមរយៈការបង្កបញ្ហានៅតំបន់ប្រាសាទតាមាន់កាលពីដើមឆ្នាំ២០២៥ ហើយបន្ទាប់មកនៅថ្ងៃទី២៨ ខែឧសភា ថៃ បានលួចបាញ់សម្លាប់កងទ័ពកម្ពុជាម្នាក់ឱ្យស្លាប់បាត់បង់ជីវិតទាំងព្រឹកព្រលឹមក្នុងទឹកដីកម្ពុជា ដែលជាហេតុនាំឱ្យមានការចល័តសព្វាវុធទៅកាន់ព្រំដែន និងបន្ទាប់មកកងទ័ពថៃបានឈ្លានពានចូលទឹកដី និងបើកការវាយប្រហារទាំងកម្រោល រំលោភច្បាប់អន្តរជាតិនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី២៨ ខែកក្កដា។

ក្នុងពេលបើកការវាយប្រហារមកលើកម្ពុជា ថៃបានប្រើប្រាស់ យន្តហោះចម្បាំង Gripen C/D ដែលពួកគេបានទិញពីស៊ុយអែតកាលឆ្នាំ២០១១ រួមជាមួយយន្តហោះចម្បាំងF-16ទិញពីសហរដ្ឋអាមេរិក បំពាក់គ្រាប់បែកចង្កោម គ្រាប់បែកទម្ងន់ធ្ងន់ដូចជាMK-82 MK-84 ប្រើប្រាស់ដ្រូនអត្តឃាត និងផ្សែងគីមីពុល កម្ទេចប្រាសាទព្រះវិហារសម្បត្តិបេតិកភណ្ឌពិភពលោក សម្លាប់ពលរដ្ឋស្លូតត្រង់ជាច្រើន៕
ដោយ៖ ង៉ិល ណារ៉ាត់


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


