ព័ត៌មានជាតិ
ផ្លូវជាតិធំៗ ៦ ខ្សែ ប្រវែងជាង ៤៧៤ គីឡូម៉ែត្រ បញ្ចប់ការសាងសង់ តែមិនទាន់សម្ពោធជាផ្លូវការ
ផ្លូវជាតិសំំខាន់ៗចំនួន ៦ ខ្សែ បានបញ្ចប់ការសាងសង់ដែលមានប្រវែងសរុបជាង ៤៧៤ គីឡូម៉ែត្រ។ ផ្លូវជាតិទាំង ៦ ខ្សែនេះក្រោយបញ្ចប់ការសាងសង់ ១០០% តែនៅមិនទាន់សម្ពោធដាក់ឲ្យប្រើងប្រាស់ជាផ្លូវការនៅឡើយទេ។



ផ្លូវជាតិទាំង ៦ ខ្សែនោះរួមមាន កំណាត់ផ្លូវជាតិលេខ ៧ (ស្រុកស្នួល-ក្រុងក្រចេះ) ផ្លូវជាតិលេខ ១០ (សំឡូត -វាលវែង- កោះកុង) ផ្លូវជាតិលេខ ៤៨ (ស្រែអំបិល-ទីរួមខេត្តកោះកុង) ផ្លូវជាតិលេខ ៧៣ (ពីផ្លូវបំបែកប្រធាតុ -ទៅដល់ស្ពានកំពង់រាំង) ខេត្តត្បូងឃ្មុំ ផ្លូវខេត្តលេខ ៣៧៧ និង ៣៧៧អា (រង្វង់មូលព្រាបស-ក្រុងក្រចេះ- ឃុំសណ្ដាន់-ខេត្តក្រចេះ)។
ក្រៅពីបណ្តាញផ្លូវជាតិសំខាន់ៗទាំង ៦ ដែលបានបញ្ចប់ការសាងសង់ទាំងស្រុង មានហេដ្ឋារចនាសម្ព័ន្ធធំៗចំនួន ៩ គម្រោងទៀតកំពុងដំណើរការសាងសង់បន្ត ក្រោមកិច្ចសហការជាមួយដៃគូអភិវឌ្ឍដែលនឹងឈានទៅបញ្ចប់នៅពេលខាងមុខ។ គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទាំង ៨ កំពុងដំណើរការសាងសង់រួមមាន៖
-ផ្លូវជាតិលេខ ៤ (ភ្នំពេញ-ក្រុងព្រះសីហនុ) ប្រវែង ១៩៦,១០ គីឡូម៉ែត្រ សម្រេចបាន ៨៣,៣២%
-កំណាត់ផ្លូវជាតិលេខ ៥ ភាគកណ្តាល (សិរិសោភណ ប៉ោយប៉ែត) ប្រវែង ៣៥,១៤ គីឡូម៉ែត្រ សម្រេចបាន ១៩,៨០ ភាគរយ
-កំណាត់ផ្លូវជាតិលេខ ៧ (ស្គន់ -កំពង់ចាម) ប្រវែង ៤៥,៤៨ គីឡូម៉ែត្រ សម្រេចបាន ៦៣,៥០%
-ផ្លូវជាតិលេខ ២៣ (ស្ពានកោះធំ-ដល់ស្រុកលើកដែកផ្លូវជាតិលេខ ១៤) ប្រវែង ១៩,៨៣ គីឡូម៉ែត្រ សម្រេចបាន ៩៨,៦០%
-ផ្លូវខេត្តលេខ ៣១២ (បំបែកពីផ្លូវជាតិលេខ ១ -ដល់ព្រំប្រទល់កម្ពុជាវៀតណាម) ប្រវែង ២៨,៣៧ គីឡូម៉ែត្រ សម្រេចបាន ៩៩,៦៦%
-ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម -ព្រែកប្រា) ប្រវែង ៨៤៥,៧០ ម៉ែត្រ និងផ្លូវតភ្ជាប់ប្រវែង ២,៣៤៥ គីឡូម៉ែត្រ សម្រេចបាន ៤០,១៨%
-ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះប្រវែង ១ ៧៦១ ម៉ែត្រ និងផ្លូវតភ្ជាប់ទៅក្រុងក្រចេះប្រវែង ៣១,៦៩ គីឡូម៉ែត្រ សម្រេចបាន ៨៥,២២%
-ស្ពានឆ្លងកាត់ទន្លេមេគង្គដីឥដ្ឋថ្មគរ (ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ដល់ ឃុំថ្មគរស្រុកល្វាឯម) ប្រវែង ១៦០០ ម៉ែត្រ និងផ្លូវតភ្ជាប់ប្រវែង ២ ១០០ ម៉ែត្រ សម្រេចបាន ១៩,២៣%៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


