ព័ត៍មានទាន់​ហេតុការណ៏
Search

ប៊ុត សីហា រង​មន្ទិល​ជាប់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ជាថ្មី​ ខណៈ​សាមីខ្លួន​ថា​ជា​រឿង​ជាន់ពន្លិច

ភ្នំពេញ ​៖ ​តារាចម្រៀង​ និង​ម្ចាស់​ជ័យលាភី​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក​ The Voice Cambodia រដូវ​កាល​ទី​១​លោក ប៊ុត សីហា ថ្មីៗ​នេះ​ បាន​បែកធ្លាយ​ដំណឹង​ដ៏​រសើប​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ជាថ្មី​បង្ក​ជា​ការ​សង្ស័យ​ និង​មន្ទិល​ពី​សំណាក់​ទស្សនិកជន​អ្នកគាំទ្រ។

ស្រប​ពេលដែល​មានការ​បង្ហើប​ដំណឹង​រសើប​របស់លោក ប៊ុត សីហា ខាងលើនេះ​បច្ចុប្បន្ន​បាន​ក្លាយជា​ប្រធានបទ​ក្តៅ​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា។ មិនតែប៉ុណ្ណោះ​ក៏​មានការ​លើក​ឡើង​ថា​រំលង​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ​លោក ប៊ុត សីហា បាន​ជាប់​ពាក់ព័ន្ធ​នៅក្នុង​ករណី​នៃ​ការប្រើប្រាស់​គ្រឿងញៀន​ជាថ្មី​ដែល​ប្រព្រឹត្តឡើង​នៅផ្ទះ​សំណាក់​មួយកន្លែង​យ៉ាង​ភ្ញាក់ផ្អើល។

ជា​ប្រតិកម្ម​ឆ្លើយតប​ចំពោះ​ព័ត៌មាន​មួយ​នេះ​ សាមីខ្លួន​លោក ប៊ុត សីហា ភ្លាមៗ​នោះ​ បាន​ចេញមុខ​ច្រានចោល​និង​បញ្ជាក់ថា​ ដំណឹង​នេះ​ត្រឹមតែ​ជា​ការ​បំផ្លើស​ការពិត​ប៉ុណ្ណោះ​។ ​លោក ប៊ុត សីហា បាន​លើកឡើងថា បាន​២​បទ ដែល​គេ​ចូលចិត្ត​ស្តាប់ ហើយក៏​ត្រូវ​ចិត្តបាន​រាង​រើបៗ​មកវិញ ដល់​ឃើញ​ឯង​រាង​ងើប​មកវិញ​តិច ក្តិច​ឯង​ទៀត ក្នុង​លោក​នេះ​តើ​អាច​ទេ បើ​ខ្ញុំ​សុំ​ម៉ា​រស់ៗ​អាច​ទេ​?​។​

តារាចម្រៀង​ដែល​កន្លងមក​ធ្លាប់​រង​រឿងអាស្រូវ​គ្រឿងញៀន​លោក ប៊ុត សីហា បាន​បន្ថែមថា ​រវល់​ថ​ត​បទ​ចម្រៀង​ជាមួយ​អ្នកសម្របសម្រួល​អង្គការ បងប្រុស សុខ លីម​រក្សា ថត​បទ​ភ្ជុំ​ហើយ​នឹង​អាល​បាន​ថត​សាច់រឿង​ខ្លី របស់គាត់​ស្រាប់តែ​ចេញ​ព័ត៌មាន​ណា​ឆ្កុយ។ ហួសចិត្ត​ស្រុក​រំដួល ខ្ញុំ​ឆ្អែត តោះ​កុំ​ខ្វល់​សំខាន់​ធ្វើ​មិនដឹង ទៅជា​យ៉ាងណា​ក៏​ទៅៗ​ហើយ។

គេ​ចាំបាន​ថា ​សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ​កាលពី​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៨​កន្លងមកនេះ​បាន​បើក​ប្រតិបត្តិការ​ចុះបង្ក្រាប​គ្រឿង​ញៀន​នៅ​ទីតាំង​ផ្ទះសំណាក់​មួយកន្លែង​ដោយបាន​ឃាត់ខ្លួន​ជនសង្ស័យ​នៅនឹងកន្លែង​ជាច្រើន​នាក់​។ ខណៈ​ក៏មាន​ដំណឹង​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​មក​ថា ក្នុងចំណោម​ជនសង្ស័យ​ចាប់ខ្លួន​ទាំងនោះ​ក៏មាន​ជាប់​ពាក់ព័ន្ធ​នឹង​លោក ប៊ុត សីហា ផង​នោះ​។​ប៉ុន្តែ​ជា​ប្រតិកម្ម​ត្រូវបាន​តារា​ប្រុស​រូបនេះ​ឆ្លើយ​បដិសេធ​ទាំងស្រុង៕