ព័ត៍មានទាន់​ហេតុការណ៏
Search

“Seatel” ប្តូរ​មក “Yes Seatel” ជាមួយ​បណ្តាញ 4G ល្អ​បំផុត គ្របដណ្តប់​គ្រប់ ពេញ​ផ្ទៃ​ប្រទេស​កម្ពុជា​

Seatel គឺជា​អ្នកផ្តល់​សេវាកម្ម ឌីជីថល​ដំបូង និង​តែមួយគត់ នៅក្នុង​ប្រទេស​កម្ពុជា កំពុង​អបអរសាទរ នូវ​ជំហាន​ដ៏​សំខាន់​មួយ នៅក្នុង​ការផ្លាស់ប្តូរ​ថ្មី នៃ​អត្តសញ្ញាណ​សាជីវកម្ម​របស់ខ្លួន ជាមួយនឹង​កែលម្អ​គម្រោង Yes seatel ឲ្យ​កាន់តែ​ល្អប្រសើរ​ជាង​មុន​ទៀត​។ ការ​សម្ភោ​ធ​គម្រោង​សារជាថ្មី​ម្តងទៀត​នេះ គឺ​ត្រូវ​បានបង្ហាញ​ដោយ​ការប្រើប្រាស់ ស្លាក​សញ្ញា​ថ្មី និង​អត្តសញ្ញាណ​រូបភាព​ថ្មី របស់​គម្រោង​នេះ ដែល​បញ្ជាក់​ពី​ទស្សនៈ​ប្លែក និង មាន​សុទិដ្ឋិនិយម​សម្រាប់​ក្រុមហ៊ុន ដែលមាន​បំណង​ចង់​ដើរ​តំណាលគ្នា ជាមួយ​ជំនាន់​វ័យក្មេង និង​សម័យ​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា ដោយ​ក្នុងពេល​តែមួយ បានរួម​ចំណែក​ដល់ ការធ្វើ​ទំនើបកម្ម​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល របស់​ប្រទេស​កម្ពុជា​ផងដែរ​។​

​ស្លាក​សញ្ញា​ថ្មី​របស់​ក្រុមហ៊ុន គឺ​នៅតែ​រក្សា​កេរ្តិ៍តំណែល​របស់​ក្រុមហ៊ុន​ពីមុន គឺ​រក្សា​ពាក្យ​ថា Seatel តែ​បន្ថែម​នូវ​រង្វង់​ពណ៌​ស្វាយ​នៅ​ជុំវិញ​ពាក្យ Yes ។ វា​មិនមែន​គ្រាន់តែ​ជា ការផ្លាស់ប្តូរ​ឈ្មោះ និង​រូបភាព​នៃ​បណ្តាញ 4G ដ៏​ធំ​បំផុត របស់​ប្រទេស​នោះទេ តែ​វា​ជា​តំណាង​នូវ​គំរូ នៃ​ផ្លាស់ប្តូរ​ក្នុងការ​ដឹកនាំ ដោយ​ការផ្តោត​អារម្មណ៍​របស់​ក្រុមហ៊ុន ទៅលើ​ភាពជា​អ្នកដឹកនាំ តាម​បណ្តាញ​អ៊ី​ន​ធឺ​ណេ​ត​វិញ ក៏ដូចជា​ការប្តេជ្ញាចិត្ត របស់​ក្រុមហ៊ុន​ដែល​បាន​សន្យាថា នឹង «​ផ្តល់ជូន​សេវា 4G Xperience ដ៏​ល្អ​បំផុត នៅ​ទូទាំងប្រទេស​» នៅក្នុង​វិស័យ​អ៊ី​ន​ធឺ​ណែ​ត ដែលមាន​ការផ្លាស់ប្តូរ​ជានិច្ច​ជា​កាល និង​ការរីកលូតលាស់​យ៉ាង​ឆាប់រហ័ស​។​

លោក Kok Leong Yap នាយក​ប្រតិបត្តិ​នៃ Yes Seatel បាន​ថ្លែងថា​៖ «​ត្រឹមត្រូវ​ហើយ វា​ដល់ពេល​ហើយ ដែល​យើង​ផ្តល់ឱកាស ឲ្យ​អតិថិជន​មាន​ជម្រើស​កាន់តែច្រើន ហើយ​ជា​ជម្រើស​ដែល​ល្អប្រសើរ​ជាង​មុន​ទៀត​។ «Yes Seatel» គឺជា​បណ្តាញ 4G តែមួយគត់ ដែល​គ្របដណ្តប់​គ្រប់​ខេត្ត​ក្រុង​ទាំង ២៥ ដែលមាន​ចំនួន​ប្រជាជន ៨៥% នៃ​ប្រជាជន​សរុប​។ យើង​ផ្តល់ជូន នូវ​គម្រោង​មើល​វីដេអូ​លើ​អ៊ី​ន​ធឺ​ណែ​ត ដែល​ដំណើរការ​ដោយ​រលូន នៅតាម​បណ្តោយ​ផ្លូវជាតិ​ទាំងអស់​។ ប្រសិនបើ​អ្នក​កំពុង​បើកបរ ពី​រាជធានី​ភ្នំពេញ រហូតដល់​ប៉ោយប៉ែត លើផ្លូវ​ជាតិ​លេខ ៥ ឬ ៦ អ្នក​អាច​រីករាយ នឹង​ការមើល YouTube ដោយ​មិនមាន​ការរអាក់រអួល ក្នុងកំឡុងពេល​ធ្វើដំណើ​រ​។ តើ​អស្ចារ្យ​ដែរឬទេ​?»

«​ការសន្យា​របស់​របស់​យើង គឺ​រួមមាន​ទាំង​ការធ្វើ​ឲ្យ​ប្រសើរឡើង នូវ​សេវាកម្ម​បម្រើ​អតិថិជន នៅ​គ្រប់​សាខា​ទូទាំងប្រទេស​។ យើង​ផ្តល់ជូន​នូវ​សេវាកម្ម​បម្រើ​អតិថិជន ដោយ​ប្រើប្រាស់​បី​ភាសា គឺ​ភាសា​ខ្មែរ អង់គ្លេស និង​ចិន ក្នុង​គ្រប់​សាខា​ទាំងអស់​។ យើង​ក៏បាន​កែប្រែ​វេ​ប​សាយ​ផ្លូវការ កម្មវិធី​ទូរស័ព្ទ មជ្ឈមណ្ឌល​អេ​ឡិច​ត្រូ​និ​ច yes e-hubs ក៏ដូចជា​មជ្ឈមណ្ឌល yes hub របស់​យើង​ផងដែរ​។ សព្វថ្ងៃនេះ យើង​មាន​មជ្ឈមណ្ឌល​ផ្តល់​សេវា​ផ្ទាល់​ចំនួន ២៧ កន្លែង​នៅ​ទូទាំងប្រទេស ហើយ​ចំនួន​នេះ កំពុងតែ​កើនឡើង​ជា​លំដាប់​ផងដែរ​។

អ្វីដែល​ធ្វើ​ឲ្យ​យើង​ប្លែក​ខុសពី​គេ គឺ​វត្តមាន​ដ៏​យូរអង្វែង និង​ការ​ចាក់ឫស​ដ៏​ជ្រាលជ្រៅ នៅក្នុង​ប្រទេស​កម្ពុជា រួមទាំង​ក្រុមការងារ​របស់​យើង ដែលមាន​ជំនាញ​វិជ្ជាជីវៈ ខ្នាត​អន្តរជាតិ​ដែល​អាច​ប្រជែង ជាមួយ​ក្រុមហ៊ុន​ទូរគមនាគមន៍​ផ្សេងទៀត នៅក្នុង​វិស័យនេះ​។ យើង​ពិតជា​ពេញចិត្ត និង​បេ​ជ្ញា​ចិត្ត​យ៉ាង​មុតមាំ ហើយ​និយាយថា «​បាទ / ចាស​» ក្នុងការ​ផ្តល់ជូន​នូវ​សេវាកម្ម 4G ដ៏​ល្អ​បំផុត​នៅ​ទូទាំងប្រទេស ជូន​អតិថិជន​ទាំងអស់​»​។​

Yes Seatel ទើបតែ​បានចាប់ផ្តើម ការផ្តល់ជូន​នូវ​ប្រូ​ម៉ូ​សិន​ពិសេស​ថ្មី ដែល​ផ្តល់ជូន​ការមើល YouTube អត់​គិតថ្លៃ​សម្រាប់​រយៈពេល ៧ ថ្ងៃ ទៅកាន់​អតិថិជន​ថ្មី​ទាំងអស់​។ យើង​ក៏មាន​គម្រោង ប្រកាស​អំពី​កម្មវិធី​ដៃគូ​ជា​ផ្លូវការ ជាមួយ YouTube ផងដែរ នៅ​កំឡុងពេល​ពីរ​សប្តាហ៍​ខាងមុខនេះ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684