សន្តិសុខសង្គម
ប្ដីស្រវឹងយកដំបងដែកវាយប្រពន្ធស្លាប់ រួចរត់ចូលខ្លួនសារភាពប្រាប់សមត្ថកិច្ច
បុរសម្នាក់ ផឹកស្រាស្រវឹង ខណៈមកផ្ទះក៏ឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ រហូតឈានទៅដល់ប្រើហិង្សាយកដំបងដែកវាយជនរងគ្រោះស្លាប់ បន្ទាប់មកបានសម្រេចចិត្តចូលខ្លួនសារភាពប្រាប់សមត្ថកិច្ច។

ហេតុការណ៍ដ៏សាហាវនេះបានកើតឡើងកាលពីវេលាម៉ោង ២១ និង ៣០ នាទីយប់ ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៥ ស្ថិតនៅភូមិត្រពាំងត្បែង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល។

លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ភិន រ៉ា ភេទប្រុស អាយុ ៤១ ឆ្នាំ មុខរបរកម្មកររោងចក្រ ត្រូវជាប្ដីរបស់ជនរងគ្រោះឈ្មោះ ហៀង យ៉ាត ភេទស្រី អាយុ ៣៧ ឆ្នាំ។ ជនសង្ស័យ គ្មានសារធាតុញៀនក្នុងខ្លួនទេ។ ចំណែកវត្ថុតាងប្រើសម្រាប់ធ្វើសកម្មភាព គឺ ដំបងដែកទីបមួយកំណាត់ដែលជនសង្ស័យបានបោះចោលក្នុងព្រៃក្បែរភូមិ។


លោកអធិការ បន្តថា មុនពេលកើតហេតុ ជនសង្ស័យ បានចេញទៅផឹកស្រាជាមួយបងប្អូន។ លុះដល់ម៉ោង ៦ និង ០០ នាទីល្ងាច ជនសង្ស័យ បានត្រឡប់មកដល់ផ្ទះ តែមិនឃើញប្រពន្ធ។ ជនសង្ស័យ ក៏បានដើររក ហើយឃើញប្រពន្ធខ្លួនកំពុងផឹកស្រានៅផ្ទះមិត្តភ័ក្ដិ។ ពេលនោះ ជនសង្ស័យ ក៏បានឈ្លោះប្រកែកជាមួយប្រពន្ធ និងវាយនាងបន្តិចបន្តួច ហើយជនរងគ្រោះបានរត់មកផ្ទះដោយលាក់ខ្លួននៅក្នុងបន្ទប់។ នៅពេលជនសង្ស័យមកដល់ផ្ទះវិញ គាត់បានសួរកូន ប៉ុន្តែកូនបានឆ្លើយថា មិនឃើញម្ដាយ ហើយដើរចេញបាត់ទៅ។ រហូតដល់ម៉ោងកើតហេតុ ជនសង្ស័យរកប្រពន្ធឃើញ ក៏យកដំបងដែកទីបវាយនាងជាច្រើនដំបងស្លាប់ភ្លាមៗ នៅក្រោមសំយាបផ្ទះបាយ។ ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យ បានគេចខ្លួនមួយសន្ទុះ ដោយយកដំបងទីបបោះចោលក្នុងព្រៃ រួចក៏ដើរទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងលើ ដើម្បីប្រគល់ខ្លួនឲ្យសមត្ថកិច្ចអនុវត្តតាមនីតិវិធី។

តាមការពិនិត្យសាកសពដោយកម្លាំងជំនាញកោសល្យវិច័យ និងក្រុមគ្រូពេទ្យ សពមានស្នាមបែកនៅក្បាលចំនួន ៣ កន្លែង និងស្នាមជាំនៅ ក កែងស្មា និងកែងដៃ ក្រៅពីនេះ ពុំមានស្លាកស្នាមអ្វីទៀតទេ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានវាយប្រពន្ធរហូតដល់ស្លាប់ប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី នៃច្បាប់៕
អត្ថបទ ៖ សុខា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


