ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រាប សុវត្ថិ ដឹក​ដៃ​កូនប្រុស​ទាំង​៣ ​រួម​ជាមួយ​តារា​ល្បីៗ​ប្រចាំ​ប្រទេស​ចេញទៅ​ច្រៀង​លើ​ទឹកដី​ប្រទេស​កូរ៉េ

ភ្នំពេញ ​៖​ កំពូល​តារាចម្រៀង​ប្រុស​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​ និង​កូនប្រុស​៣​នាក់​ព្រម​ជាមួយ​តារាចម្រៀង​ល្បីៗ​របស់​ខ្មែរ​គឺ​អ្នកនាង ពេជ្រ សោភា ,​កញ្ញា រ៉ា​ប៊ី ,​តារា​កំប្លែង​នាយ ពែ​កមី , ពិធីករ​លោក ប៉ែន ចំ​រ៉ុង រួម​ដំណើរ​ដោយ​ឧកញ៉ា​វ័យក្មេង ឡេង ណា​វ៉ា​ត្រា និង លោក ហេង ឡុង កាលពី​រាត្រី​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៨​កន្លង​មក​នេះ​ បាន​ធ្វើ​ដំណើរ​ចេញទៅ​ច្រៀង​ និង​​សម្ដែង​នៅ​ប្រទេស​កូរ៉េ​ដូច​ការ​គ្រោងទុក។

ដំណើរ​ឆ្លង​ទ្វីប​របស់​តារាចម្រៀង​ល្បីល្បាញ ​ដែល​នៅតែ​រក្សាបាន​ប្រជាប្រិយភាព​និង ការគាំទ្រ​ខ្ពស់​ពី​មជ្ឈដ្ឋាន​មហាជន​និង​មិត្តៗ​យុវវ័យ​លោក ព្រាប សុវត្ថិ នេះ​គឺ​បានធ្វើ​ឡើង​តាមរយៈ​កម្មវិធី​នៃ​ការប្រគំ​តន្ត្រី​អចល​ទ្រព្យ​សប្បុរសធម៌​ដ៏​ធំ​សម្បើម​ពុំ​ធ្លាប់មាន​នៅលើ​ទឹកដី​កូរ៉េ​។ ​កម្មវិធី​ប្រគំត​ន្ត្រី​ដ៏​ធំ​នោះ​ជាការ​រៀបចំ​ធ្វើឡើង​ពី​សំណាក់​លោក​ឧកញ៉ា​វ័យក្មេង ឡេង ណា​វ៉ា​ត្រា ដែល​ល្បីល្បាញ​លើ​ជំនួញ​រកស៊ី​អចលនទ្រព្យ​។​

បើតាម​ការ​ថ្លែង​ឲ្យ​ពី​សំណាក់​លោក ព្រាប សុវត្ថិ បានលើកឡើង​ថា ​នេះ​ជាទី​១​សម្រាប់​លោក​និង​កូនៗ​ទាំង​៣​ដែល​បានការ​អញ្ជើញ​ចាក​ចេញទៅ​សម្តែង​នៅលើ​ទឹកដី​ប្រទេស​កូរ៉េ​ដើម្បី​សម្តែង​និង​ច្រៀង​ចែកជូន​បងប្អូន​ពលក​រ​ខ្មែរ​ដែល​កំពុងធ្វើការ​នៅ​ទីនោះ។ លោ​កថា ​ការ​ចេញទៅ​កូរ៉េ​លើក​នេះ​មិនមែន​គ្រាន់តែ​ទៅ​សម្ដែង​ការប្រគំ​តន្ត្រី​ក្នុងប្រទេស​កូរ៉េ ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​អ្វីដែល​សំខាន់ គឺ​លោក​និង​លោក ឡេង ណា​វ៉ា​ត្រា ក៏បាន​ប្រកាស​អំពី​ការ​រីកចម្រើន​នៃ​វិស័យ​អ​ច​នល​ទ្រព្យ​ពោលគឺ​ចង់​ឲ្យ​ពលករ​ខ្មែរ​ធ្វើការ​នៅ​ទីនោះ​មានទ្រព្យ​ប្រចាំ​ខ្លួន​ក្រោយពេល​ត្រឡប់​មកវិញ។

តារាចម្រៀង​លោក ព្រាប សុវត្ថិ បាន​រៀបរាប់​ទៀតថា​ ចំពោះ​ឱកាស​នៃ​ការ​ចេញទៅ​ច្រៀង ​និង​សម្តែង​នៅលើ​ទឹកដី​នៃ​ប្រទេស​កូរ៉េ​ជា​លើកដំបូង​នោះ​មិន​ត្រឹមតែ​ជាការ​ណែនាំ​ឬ​ផ្សព្សផ្សាយ​អំពី​វិស័យ​អចល​ទ្រព្យ​ដីធ្លី​រវាង​លោក​និង​ឧកញ៉ា​វ័យក្មេង ឡេង ណា​វ៉ា​ត្រា នោះទេ​គឺ​លោក​ក៏​ចង់​បង្កើន​ការ​ផ្សព្វផ្សាយ​និង​ផ្តល់​ភាពសប្បាយ​រីករាយ​ជូន​ពលករ​ខ្មែរ​ដែល​រស់នៅ​ទីនោះ​លើ​វិស័យ​សិល្បៈ​ចម្រៀង​ខ្មែរ​ផងដែរ​។​

លោក ព្រាប សុវត្ថិ បាន​បន្ថែមថា​ខ្ញុំ​ពិត​ជាមាន​អារម្មណ៍​រំភើប​និង​សប្បាយរីករាយ​ខ្លាំងណាស់​ដែល​ទទួលបាន​ឱកាស​ចេញទៅ​បង្ហាញ​វត្តមាន​នៅលើ​ទឹកដី​ប្រទេស​កូរ៉េ​នាពេលនេះ​។​មិន​ត្រឹមតែ​ប៉ុណ្ណោះ​នេះ​ក៏​ជា​ឱកាសល្អ​ដើម្បី​ចែកជូន​ភាព​កម្សាន្ត​សប្បាយ​រីក​រា​ជូន​ដល់​ពួកគាត់​(​ពលករ​ខ្មែរ​)​ដែលជា​សាច់ឈាម​រួម​ជាតិ​សាសន៍​ខ្មែរ​តែមួយ​ទៀតផង​៕