ព័ត៍មានទាន់​ហេតុការណ៏
Search

ចាន់ ប៊ុន​លាភ ចាញ់ Chhuok chhai ទៀត ខណៈ​សូត្រ ខេ​វិ​ន ចាញ់​ផាន រះ​ដដែល

អ្នក​ប្រដាល់​ជើងចាស់​របស់​កម្ពុជា គឺ​ចាន់ ប៊ុន​លាភ ក្លិប​និរោធ​មានជ័យ ដែល​ជួប​ប្រកួត​សងសឹក​អ្នក​ប្រដាល់​ថៃ ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ជើងឯក​TV5 Knock Out Series by K.Cement នៅលើ​សង្វៀន​TV5 ព្រែកកំពឹស កាលពី​យប់​ថ្ងៃ​សៅ​រិ៍​ទី​២២​កញ្ញា​២០១៨​នោះ បាន​វាយ​ចាញ់​Chhuok Chhai ទៀត។​

អ្នក​ប្រដាល់​ជើងចាស់ ចាន់ ប៊ុន​លាភ ក្លិប​និរោធ​មានជ័យ ត្រូវគេ​ផ្តល់​ឪ​កាស​អោយ​ជួប​ជម្រះបញ្ជី​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​Chhuok Chhai ដោយ​ជួប​ប្រកួត​ក្នុង​ទម្ងន់ ៦៥ គីឡូក្រាម ។ អ្នក​ប្រដាល់​ថៃ​នេះ ធ្លាប់​វាយ​ឈ្នះ​ចាន់ ប៊ុន​លាភ​ចំនួន​២​លើក ដែល​លើក​ទី​១​គេ​ឈ្នះ​ប៊ុន​លាភ​ក្នុង​ទឹក​ទី​៣ និង​លើក​ទី​២ ឈ្នះ​ប៊ុន​លាភ ក្នុង​ទឹក​ទី​៤ ។ ហើយ​ជួប​លើក​ទី​៣​នេះ ប៊ុន​លាភ​ចាញ់​ក្នុង​ទឹក​ទី​៤ ចាញ់​ដោយ​អាជ្ញាកណ្តាល​បញ្ឈប់​លែង​ឲ្យ​បន្ត​ការប្រកួត ព្រោះ​អសមត្ថភាព​ក្នុងការ​តទល់​ជាមួយ​Chhuok Chhai​នោះ ។​

ប៊ុន​លាភ ជួប​Chhuok Chhai លើក​នេះ គឺ​រាង​បាក់​ស្ប៉ា​ត​តែម្តង ដោយ​រត់គេច​ពេញ​រេញ និង​គ្មាន​បាន​វាយ​ត្រូវគេ​មួយ​ដៃ​ណា​ឡើយ ។ ដូច្នេះហើយ ទើប​អាជ្ញាកណ្តាល​បញ្ឈប់​លែងអោយ​ប្រកួត​ក្នុង​ទឹក​ទី​៤​នោះ ។

ចំពោះ ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ សូត្រ ខេ​វិ​ន អ្នក​ប្រដាល់​ក្លិប​បក្សី​ស្លាប​ដែក ដែល​ត្រូវគេ​ផ្តល់​ឪ​កាស​ជា​លើក​ទី​២ អោយធ្វើ​ការសង​សឹក​ជាមួយ​អ្នក​ប្រដាល់​ផាន រះ ក្លិប​តា​ព្រហ្ម​មានជ័យ​នោះ ក៏​បរាជ័យ​មិនអាច​សម្រេចការ​សងសឹក​នោះបាន​ដែរ ។ ពួកគេ​ជួប​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។​

សូត្រ ខេ​វិ​ន បាន​វាយ​ចាញ់​ផាន រះ ដោយ​ពិន្ទុ​ចំនួន​២​លើក​ហើយ ហើយ​លើក​នេះ​ក៏​នៅតែ​ចាញ់​ផាន រះ​ដោយ​ពិន្ទុ​ដដែល​ដោយ​ចាញ់​៥​សូន្យ ។ ខេ​វិ​ន​ចាញ់​ដោយសារតែ​កម្លាំង​កាយសម្បទា​ខ្សោយ​ជាង​ផាន រះ ប៉ុណ្ណោះ ឯ​ទិច​និ​ច​និង​ស្នៀត​ប្រដាល់​គេ​មិន​ចាញ់​នោះឡើយ ។

ចំណែក ពុទ្ធ ម៉ា​ណូយ អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា បាន​ប្រកួត​ស្មើ​ពិន្ទុ ជាមួយ​មាឃ វណ្ណ​រ៉ា អ្នក​ប្រដាល់​ក្លិប​រាជសីហ៍​ខេត្តរតនគិរី បន្ទាប់ពី​វាយ​គ្នា​៥​ទឹក​ពេញ​នោះ ។ អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦០​គីឡូក្រាម​ដែរ ។
​ផង់ សា​ម៉ា​ឡេ អ្នក​ប្រដាល់​ក្លិប​នាគរាជ​មា​ជ័យ បាន​វាយ​ចាញ់​សង គង់ អ្នក​ប្រដាល់​ក្លិប​អេ​ភូ​ថង​កីឡា​ដោយ​ពិន្ទុ​ដាច់​តែម្តង ។ ក្នុងនោះ ចៅក្រម​ទាំង​៥​រូប​បានផ្តល់​ពិន្ទុ​អោយ​សង គង់​ឈ្នះ​ទាំង​៥​រូប ។ ពួកគេ​ទាំងពីរ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦០​គីឡូក្រាម​៕ ​