ព័ត៍មានទាន់​ហេតុការណ៏
Search

តុលាការ​កំពូល​ដែល​តែងតាំង​ដោយ​លោក Trump រង​ពាក្យ​បណ្តឹង​ផ្លូវភេទ​ថ្មី

លោក ​Brett Kavanaugh ដែល​ជា​តុលាការ​កំពូល​តែងតាំង​ដោយ​លោក Donald Trump ត្រូវ​រង​ការចោទប្រកាន់​ជា​លើក​ទី​ពីរ​ពីបទ​ប្រព្រឹត្តិ​ខុសឆ្គង​ខាង​ផ្លូវភេទ​កាលពី​ថ្ងៃអាទិត្យ​។

ពាក្យបណ្តឹង​ចុងក្រោយ​នៃ​ភាពមិនប្រក្រតី​ក្នុងកំឡុងពេល​យុវវ័យ​របស់លោក Kavanaugh បានកើត​ឡើងខណៈ​គាត់​កំពុង​ប្រឈមមុខ​នឹង​សវនាការ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ​រួចទៅហើយ​ដែល​គាត់​ត្រូវ​ផ្តល់​សក្ខីកម្ម​លើ​ការចោទប្រកាន់​របស់​សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​ម្នាក់​ពីបទ​រំលោភបំពាន​។​

ព្រឹទ្ធសមាជិក​គណបក្ស​ប្រជាធិបតេយ្យ​កំពុង​ស៊ើបអង្កេត​លើ​ការអះអាង​មួយ​ដែល​ធ្វើឡើង​ដោយ​លោកស្រី Deborah Ramirez អាយុ​៥៣​ឆ្នាំ​ដែល​និយាយថា លោក Kavanaugh បាន​លាតត្រដាង​ខ្លួន​គាត់​បង្ហាញ​នាង​អំឡុង​ពិធីជប់លៀង​មហាវិទ្យាល័យ​មួយ​កាលពី​ទសវត្សរ៍​ឆ្នាំ​១៩៨០​នៅ​សាកលវិទ្យាល័យ Yale​។​

ទោះបីជា​យ៉ាងណាក៏ដោយ លោក Kavanaugh បាន​បដិសេធ​ការចោទប្រកាន់​នេះ​ដោយ​ហៅ​វា​ថា​ជាការ​បង្ខូច​កេរ្តិ៍ឈ្មោះ​និង​លាប​ពណ៌​។​

ដូចជា​លោកស្រី Christine Blasey Ford ដែលជា​សាស្ត្រាចារ្យ​ចោទប្រកាន់​គាត់​ពីបទ​រំលោភបំពាន​នាង​នៅពេល​ពួកគេ​ជា​ក្មេង​ជំទង់​ដែរ​, លោកស្រី Ramirez ចង់​ឲ្យ FBI ស៊ើបអង្កេត​លើ​ហេតុការណ៍​នេះហើយ​តំណាងរាស្ត្រ​គណបក្ស​ប្រជាធិបតេយ្យ​បាន​គាំទ្រ​ការទាមទារ​របស់​ពួកគេ​។​

លោកស្រី Ford បាន​យល់ព្រម​ផ្តល់​សក្ខីកម្ម​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បន្ទាប់ពី​ការប្រឈមមុខ​ដាក់គ្នា​កាន់តែខ្លាំង​ឡើង​ដ៏​អាក្រក់​មួយ​សប្តាហ៍​ដែល​នាំ​ឲ្យ​នាង​ត្រូវ​បង្ខំចិត្ត​ចាក​ចេញពីផ្ទះ​នៅ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា​របស់​នាង​នៅពេល​នាង​ប្រឈម​នឹង​ការគំរាមកំហែង​ដល់​អាយុជីវិត​។​

លោក Kavanaugh ដែល​បាន​បដិសេធ​ការចោទប្រកាន់​ទាំងនេះ​បាន​និយាយថា គាត់​មានបំណង​ផ្តល់​សក្ខីកម្ម​ឲ្យ​បាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន​ដើម្បី​លាង​ឈ្មោះ​របស់គាត់​បន្ទាប់ពី​ការអះអាង​របស់លោក​ស្រី Ford ថា គាត់​បាន​រំលោភបំពាន​នាង​នៅឯ​ពិធីជប់លៀង​វិទ្យាល័យ​មួយ​ក្នុង​ទសវត្ស​១៩៨០​។​

គណៈកម្មាធិការ​ព្រឹទ្ធសភា​បាន​បញ្ជាក់ថា ភាគី​ទាំងពីរ​នឹង​ផ្តល់​សក្ខីកម្ម​ដាច់ដោយឡែក​ពីគ្នា​ដោយ​លោកស្រី Ford ជា​អ្នកផ្តល់​ដំបូង​ហើយ​បន្ត​ដោយ​ការឆ្លើយតប​របស់លោក Kavanaugh ៕ AFP