ព័ត៍មានទាន់​ហេតុការណ៏
Search

ឌួង ហ្សូ​រី​ដា ប្រកាស​នាំ​យក​អំណោយ​និង​សម្ភារៈ​សិក្សា​ទៅ​ចែក​ជូន​សិស្សសាលា​ដូង​នៅ​គីរីរម្យ

ភ្នំពេញ ​៖ ​ដោយ​មើលឃើញ​ពី​ភាព​ខ្វះខាត ​និង​ដើម្បី​សម្រួល​ដល់​ការសិក្សា​របស់​ក្មេងៗ​ជាច្រើន​រយ​នាក់​ស្ថិតនៅ​សាលា​ដូង​នា​ទឹកដី​គិរីរម្យ​តារា​សម្តែង​និង​ពិធី​ការិនី​កញ្ញា ឌួង ហ្សូ​រី​ដា បានប្រកាស​ប្រមូល​ជំនួយ​មាន​សម្ភារៈ​សិក្សា​និង​ថវិកា​មួយចំនួន​យកទៅ​ចែកជូន​និង​ប្រគល់ជូន​សាលា​ដូង​នៅ​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៨​ខាងមុខនេះ។

កញ្ញា ឌួង ហ្សូ​រី​ដា បាន​លើក​ឡើង​ថា​ នាង​ខ្ញុំ ហ្សូ​រី​ដា និង ក្រុមការងារ នៃ​គម្រោង​ “Proud To Be Cambodia” by Mudhita នឹង​ធ្វើ​ដំណើរ​ទៅ​លាលា​ដូង​នៅ​គិរីរម្យ​ដើម្បី​យក​មូលនិធិ​ដែល​បាន​ពី​ការ​លក់​ផលិតផល​ក្នុង​ហាង មុទិតា និង​សម្ភារៈ​សិក្សា កាបូប​ផ្សេងៗ​ទៅ​ប្រគល់​ជូន​សាលា​ដូង “៤,៨០០,០០០​រៀល​” និង សម្ភារៈ​សិក្សា​និង​សម្ភារៈប្រើប្រាស់​ប្រចាំថ្ងៃ​ដូចជា ៖ ភួយ មុង កន្ទេល ខ្នើយ ចាន ឆ្នាំង ស្លា​ព្រា ចាស់ៗ​ដែល​យើង​ប្រើ​ហើយ​ទៅ​ប្រគល់​ជូន​សិស្ស​ក្រីក្រ​ដែល​កំពុង​រៀន​និង​ស្នាក់នៅ​សាលា​ដូង​លើ​ភ្នំ​គិរីរម្យ​។

ពិធី​ការិនី​កញ្ញា ឌួង ហ្សូ​រី​ដា បន្តទៀតថា ប្រសិនបើ​លោកអ្នក​មាន​សៀវភៅ​រឿងនិទាន​ចាស់ៗ និង​សៀវភៅ​អប់រំ​ផ្សេងៗ កុំព្យូទ័រ Laptop ចាស់ៗ​ដែល​ឈប់​ប្រើ​ហើយ ក៏​អាច​យកទៅ​បរិច្ចាគ​ក្មេងៗ​ដើម្បី​រៀន​បន្ថែម​នៅ​លើ​ភ្នំ ជៀស​ផុត​ពី​ភាព​ល្ងង់ខ្លៅ​និង​បញ្ឈប់​ការ​សុំ​ទាន​ពី​ភ្ញៀវ​ទេសចរណ៍​ដើម្បី​រស់​តែ​គេ​អាច​ប្រើប្រាស់​គំនិត​ច្នៃប្រឌិត​ពួកគេ​ច្នៃ​របស់​ផ្សេងៗ​ដើម្បី​លក់​យក​ថវិកា​ចិញ្ចឹម​ខ្លួន​វិញ។

តារា​ស្រី​ពោ​ពេញ​ដោយ​វោហារ​ស័ព្ទ​មិនចេះ​រឹង​ស្ងួត​កញ្ញា​ឌួង ហ្សូ​រី​ដា​បាន​បញ្ជាក់បន្ថែម​ពី​គម្រោង​មួយចំនួន​របស់​សាលា​ដែល​កំពុង​ត្រូវការ​និង​ខ្វះខាត​ថា​សាលា​មានបំណង​សាងសង់​ផ្ទះបាយ​សម្រាប់​ក្មេងៗ​ដោយ​ខ្លួនឯង​ផ្ទាល់​ដោយ​ចំណាយ​ថវិកា​ប្រហែល​១៥០០​ដុល្លារ​ទៀត​។ ប្រសិន​លោកអ្នក​ចាប់អារម្មណ៍​បរិច្ចាគ ឬចូលរួម​ជាមួយ​យើងខ្ញុំ​អាច​ទាក់ទង​មក​លេខ ៖០៩៧ ២៩ ២៩ ៧២៩។

តាមរយៈ​ការបង្ហាញ​សកម្មភាព​មនុស្សធម៌​ជួយ​ដល់​កុមារ​តាម​សហគមន៍​របស់​ពិធី​ការិនី​ចាស់វស្សា​កញ្ញា ឌួង ហ្សូ​រី​ដា ខាងលើនេះ​ បានធ្វើ​ឲ្យ​មហាជន​ជាច្រើន​សម្តែង​ការគាំទ្រ​និង​លើកសរសើរ​ចំពោះ​ទឹកចិត្ត​នៃ​ការចូលរួម​ចែករំលែក​អំពើ​​ល្អ​ជួយ​ដល់​សង្គម​បែបនេះ៕