ព័ត៍មានទាន់​ហេតុការណ៏
Search

ដុត​បំផ្លាញ​ស្បៃ​មង​ជិត​៣ ០០០ ម៉ែត្រ ក្រោយ​ពេល​កម្លាំង​ចម្រុះ​ចុះ​ប្រតិបត្តិការ

បាត់ដំបង​ ៖ ​ស្បៃ​មង​រាប់ពាន់​ម៉ែត្រ ដែល​កម្លាំង​ចម្រុះ ដឹកនាំ​ដោយ​លោក​អភិបាលស្រុក​ បាន​ធ្វើ​ការ​ដកហូត និង​ដុត​បំផ្លាញ​ចោល នៅក្នុង​ចំណោម​បទល្មើស​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ ដែល​កម្លាំង​ជំនាញ​ដេកលក់​អត់​ចាប់អារម្មណ៍ ទុក​បណ្តោយអោយ​បទល្មើស​កាន់តែ​កើនឡើង​ឥត​ស្រាកស្រាន្ត។

កិច្ចប្រតិបត្តិការ​នេះ ​បានធ្វើ​ឡើង​ កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃទី​២៤ ខែកញ្ញា​ ឆ្នាំ ២០១៨ ដែល​ក្នុងនោះ​មាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក ចំនួន ៤ នាក់ អាជ្ញាធរ​ មូលដ្ឋាន​មួយចំនួន និង ក្រុមការងារ​របស់ ​គណៈបញ្ជាការ ​កងឯកភាព​ស្រុក​ឯក​ភ្នំ ដឹកនាំ​ដោយ​លោក ម៉ិល សុផល អភិបាល​ស្រ​យក ឯក​ភ្នំ ផងដែរ។

នៅ​ក្នុង​ពេល​នោះ​ដែរ កម្លាំង​បាន​ចុះទៅ​កាន់​ចំណុច (​អ​តី​ត​ឡូ​តិ៍​លេខ​២) ស្ថិត​ក្នុងភូមិ ព្រែក​ទាល់ ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង។ ជា​លទ្ធផល កម្លាំង​បាន​ដកហូត​សាច់​មង​ប្រវែង ២៦០០ ម៉ែត្រ ឡុ​ក​ចាប់​ត្រី ចំនួន ៨ កន្លែង បង្គោល ចំនួន ១៣០០ ដើម​ព្រមទាំង​បាន​លែង​កូន​ត្រី ទម្ងន់ ១០០ គីឡូក្រាម ថែម​ទៀត​ផង ដោយ​វត្ថុ​តាង​បទល្មើស​ទាំងនេះ ត្រូវ​បាន​កម្លាំង​ធ្វើ​ការ​ដុត​បំផ្លាញ​ចោល​នៅនឹង​កន្លែង។

គួរ​បញ្ជាក់ដែរថា កិច្ចប្រតិបត្តិការ​នេះ គឺ​បង្ក្រាប​បទល្មើស​បានតែ​មួយ​ចម្រៀក​តូច​តែប៉ុណ្ណោះ ​ចំណែក​បទល្មើស​ដែល​នៅ​សេសសល់ គឺ​កម្លាំង​ជំនាញ​រដ្ឋបាល​ជលផល មិនបាន​មើល​ឃើញ​នោះទេ ដែល​ទំនងជា​ត្រូវដង ត្រូវផ្លែ​គ្នា​យ៉ាង​ដូច្នេះ​ដែរ ព្រោះ​គេ​មិនដែល​ឃើញ​លោក នាយ​ខណ្ឌ ជួង សុភា ដឹកនាំ​បង្ក្រាប​ម្តងណា​ឡើយ ទុកអោយ​បទល្មើស​កើតឡើង​យ៉ាង​ពេញបន្ទុក លើ​ផ្ទៃ​បឹង​ទន្លេសាប៕