ព័ត៌មានអន្ដរជាតិ
គីម ជុងអ៊ុន ធ្វើដំណើរតាមរថភ្លើងទៅប្រទេសចិនចូលរួមក្បួនដង្ហែរំលឹកខួបសង្គ្រាមលោកលើកទី២
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងទៅចូលរួមការដង្ហែរក្បួនយោធារបស់ទីក្រុងប៉េកាំងប្រារព្ធខួបលើកទី ៨០ នៃការចុះចាញ់របស់ប្រទេសជប៉ុនក្នុងសង្គ្រាមលោកលើកទីពីរ តាមរយៈរថភ្លើងនៅថ្ងៃអង្គារនេះ។

ព្រឹត្តិការណ៍ដ៏ធំសម្បើមនៅក្នុងប្រទេសចិននេះនឹងនាំលោក គីម ជុងអ៊ុន ជួបជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង និងប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ដោយបញ្ជាក់ពីការសម្របខ្លួនរបស់កូរ៉េខាងជើងជាមួយសម្ព័ន្ធមិត្តសំខាន់ពីររបស់ខ្លួនប្រឆាំងនឹងមហាអំណាចលោកខាងលិច។
អ្នកវិភាគនិយាយថា ដំណើរនេះនឹងផ្តល់ឱ្យលោក គីម នូវដំណាក់កាលការទូតដ៏កម្រ ដោយពង្រឹងមុខមាត់របស់លោកជាអន្តរជាតិ ខណៈពេលដែលក៏ពង្រឹងតួនាទីរបស់កូរ៉េខាងជើងនៅក្នុងប្លុកសន្តិសុខរួមគ្នាជាមួយចិន និងរុស្ស៊ី។ ទោះយ៉ាងណាលោក គីម ដែលកម្រនឹងធ្វើដំណើរទៅក្រៅប្រទេស បានធ្វើទស្សនកិច្ចចុងក្រោយបង្អស់នៅក្នុងប្រទេសចិនក្នុងឆ្នាំ ២០១៩ ហើយបានជួបលោក ស៊ី រហូតដល់ ៥ ដងឯណោះចាប់តាំងពីឡើងកាន់អំណាច។

ដំណើរទស្សនកិច្ចនេះធ្វើឡើងខណៈក្រុងព្យុងយ៉ាងបង្កើនកិច្ចសហប្រតិបត្តិការយោធាជាមួយក្រុងម៉ូស្គូ។ ភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ប្រទេសកូរ៉េខាងត្បូងបានប៉ាន់ប្រមាណថាទាហានកូរ៉េខាងជើងប្រហែល ២,០០០ នាក់ត្រូវបានសម្លាប់ខណៈពេលដែលកំពុងប្រយុទ្ធជាមួយកងកម្លាំងរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែនក្នុងចំណោមជាង ១ ម៉ឺន នាក់ដែលត្រូវបានពង្រាយកាលពីឆ្នាំមុន។ ថ្មីៗនេះ កូរ៉េខាងជើងបានទទួលស្គាល់ការបាត់បង់ទាហានរបស់ខ្លួន ដោយលោក គីមបានជួបក្រុមគ្រួសារទាហានដែលបានបាត់បង់ជីវិត និងសន្យាឲ្យរដ្ឋជួយពួកគេ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


