ព័ត៍មានទាន់​ហេតុការណ៏
Search

ធន មករា ជួប Ory Sayam នៅ​សង្វៀន​TV5​ព្រែកកំពឹស

ធន មករា អ្នក​ប្រដាល់​ជើង​ខ្លាំង​វ័យក្មេង​របស់​កម្ពុជា និង​ជា​ម្ចាស់​ជើងឯក​ពានរង្វាន់​TV5 Knock Out Series by K.Cement ទម្ងន់​៥៧​គីឡូក្រាម​រដូវ​កាល​មុន ត្រូវគេ​ផ្គូផ្គង​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ Ory Sayam នៅលើ​សង្វៀន​TV5 ព្រែកកំពឹស នា​យប់​ថ្ងៃ​សៅរ៍ ទី​២៩​ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ។

អ្នក​ប្រដាល់​វ័យក្មេង ធន មករា សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ និង​អ្នក​ប្រដាល់​ថៃ Ory Sayam ជួប​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៥៧​គីឡូក្រាម​។ ធន មករា ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ តែ​គេ​ឆ្លងកាត់​ការប្រកួត​លើស​ង្វៀន​ច្រើន​គួរសម​ដែរ គឺ​ប្រកួត​បាន​ចំនួន​៥៥​លើក ឈ្នះ​៤៧ លើក ចាញ់​០៦​លើក និង​ស្មើ​០២​លើក។

ធន មករា គេ​វាយ​ល្អ​និង​ខ្លាំង ពិសេស​នោះ គឺ​ស្នៀត​ជង្គង់​និង​កណ្តាប់ដៃ​របស់គេ ។​ទោះជា​បែបនេះ​ក៏ដោយ ក៏​ធន មករា មិនអាច​មើលងាយ Ory Sayam នោះដែរ ព្រោះ​អ្នក​ប្រដាល់​ថៃ គេ​មាន​ក្បាច់គុន​ល្អ​ដែរ ។​ចាំមើល ធន មករា​អាច​យកឈ្នះ Ory Sayam បានដែរ​ឬ​អត់​នោះ ?។

Ory Sayam គេ​ជា​អ្នក​ប្រដាល់​ថៃ​ដែលមាន​បទពិសោធន៍​ប្រដាល់​ប្រហាក់ប្រហែល​នឹង​ធន មករា ដែរ ។ តែបើ​តាម​អ្នក​ផ្គូផ្គង​អោយដឹង​នោះ អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​មាន​កម្រិត​សមត្ថភាព​និង​បច្ចេកទេស​ល្អ ពិសេស​ល្បិចកល​ក្នុងការ​ប្រកួត​តែម្តង ។ Ory Sayam មានកំនត់​ត្រា​ប្រកួត​ចំនួន​៥៨​លើក ឈ្នះ​៤៤​លើក ចាញ់​១៤​លើក ។​

Ory Sayam មាន​កម្ពស់​ខ្ពស់ជាង​ធន មករា​បន្តិច ដោយ​គេ​មាន​កម្ពស់​១,៧០​ម៉ែត្រ ហើយ​ធន មករា​១,៦៨​ម៉ែត្រ ដែល​បញ្ហា​នេះ​ជា​ផលវិបាក​មួយ​រប​ស់ម​ករា ក្នុងការ​យកឈ្នះ​លើ Ory Sayam នោះ ។

យ៉ាងណា ធន មករា​ឥឡូវនេះ គេ​រឹតតែ​វាយ​ខ្លាំង​ជាង​មុន ដោយ​គេ​បាន​ហ្វឹកហាត់​ត្រៀម​សម្រាប់​ការប្រកួត​នេះ បាន​យ៉ាង​ល្អ​បំផុត ។ ដូច្នេះ​ការប្រកួត​លើក​នេះ Ory Sayam ប្រហែល​ជាមាន​យីអ៊ុន​មិនសូវ​ល្អ​ប៉ុន្មាន​ដែរ ។​

ទោះជា​យ៉ាងណាក្តី សម្រាប់​ការជួបគ្នា​នេះ ពុំ​អាចសន្និដ្ឋាន​មុន​ថា អ្នកណា​ឈ្នះ អ្នកណា​ចាញ់​នោះឡើយ ហើយពីរ​នាក់​នេះ ក៏​មិនអាច​អ្នកណា​មើលស្រាល​អ្នកណា​បានដែរ៕