ព័ត៍មានទាន់​ហេតុការណ៏
Search

ចោរឆក់​កាបូប​លុយ​តាមផ្លូវ​សាធារណៈ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ម្នាក់​រត់​រួច​ម្នាក់

ភ្នំពេញ ៖ ចោរឆក់​វ័យក្មេង​ម្នាក់​ក្នុងចំណោម​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរ​បាល​ចាប់​ខ្លួន​បាន​ភ្លាមៗ​ ខណៈ​ពេល​កំពុង​ធ្វើ​សកម្មភាព ឆក់​កាបូប​លុយ​គេ​កំពុង​ធ្វើ​ដំណើរ កាលពី​ល្ងាច​ថ្ងៃទី​២៤​ខែកញ្ញា ឆ្នាំ​២០១៨​នៅ​សង្កាត់​ឃ្មួញ​ខណ្ឌ​សែន​សុខ​។

ប៉ូលិស​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​ចោរ​ដែល​បាន​ចាប់​ខ្កួ​ន​ខាងលើ ឈ្មោះ​ម៉ៅ ទី អាយុ១៦ឆ្នាំ គ្មាន​មុខរបរ មាន​ទីលំនៅ ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។

ស្ត្រី​ឈ្មោះ ផាន់ សុខ​ហេង អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ជួល​ភូមិ​ត្រពាំង​ឈូក​សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ ដែល​ជា​ជនរងគ្រោះ​បាន​និយាយ​ថា នៅមុន​ពេល​កើតហេតុ នាង​បាន​ជិះ​ម៉ូតូ​ម៉ាក ហ្សូ​មឺ​រ អិ​ច្ស ចេញពីផ្ទះ​ជាមួយ​មិត្ត​ភ័​ក្ត​ប្រុស ម្នាក់​ដែល​នាង​ជា​អ្នកជិះ​ខាងក្រោយ​និង​មាន​ស្ពាយ​កាបូប​លុយ​និង​ទូរស័ព្ទ​ផង ក្នុង​គោលដៅ​ទៅ​ផ្សារ​អ៊ី​អន​២។

នាង​ជនរងគ្រោះ​បាន​បញ្ជាក់​ថា ខណៈ​ដែល​នាង​កំពុងតែ​ធ្វើដំណើរ​តាមផ្លូវ​លេខ​
១០០៣ មកដល់​ចំណុច​កើតហេតុ​ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ខាងលើ​មាន​គ្នា​២​នាក់​ជិះ​ម៉ូតូ​ម៉ាក Beat តាម​នាង​មកពី​ក្រោយ​អែម​ខាងឆ្វេង​ដៃ ពេលនោះ​បក្ខ​ពួកគេ​ម្នាក់​ជិះ​ខាងក្រោយ​បាន​លូកដៃ​ឆក់​ទាញ​បណ្តាច់​យក​កាបូប​នាង​ពី​ស្មា​បណ្តាល​ឲ្យ​ដាច់​ខ្សែ​កាបូប ហើយ​នាង​ក៏បាន​ធ្លាក់​ពីលើ​ម៉ូតូ​រង​របួស​ដាច់​រលាត​ក្បាលជង្គង់ និង​កែងដៃ​តែ​ជនល្មើស​យក​មិន​បានទេ​។ នាង​បន្ត​ថា ភ្លាម​នោះ​ដែរ​នាង​ក៏បាន​ស្រែក​ចោរៗ ពួកគេ ជិះ​ម៉ូតូ​បក​ក្រោយ​វិញ​ប៉ុន្តែ​ចៃដន្យ​មាន​ឡាន​ផ្សេង​មក​ស្ទាក់ផ្លូវ​ពីមុខ​បណ្តាល​ឲ្យ​កកស្ទះ ភ្លាមៗ​នោះដែរ​ប៉ូលិស​មូលមក​ទាន់​ក៏​បាន​ចាប់ខ្លួន​ជន​ដៃ​ដល់​ម្នាក់​ឯ​ម្នាក់ទៀត​ជា​អ្នកបើក​ម៉ូតូ​រត់​គេច​ខ្លួន​បាត់​។

នាង​ជនរងគ្រោះ​បាន​បញ្ជាក់​ថា នៅក្នុង​កាបូប​របស់​នា​ង​ដែល​ចោរ​បាន​ប៉ង​ឆក់​យក​មិនបាន​សម្រេច​នេះ មាន​ទូរស័ព្ទ​ស៊េរី​ទំនើប​មួយគ្រឿង និង​លុយ​មួយចំនួន​។

​ចំណែក​ជនជាប់ចោទ​ឈ្មោះ បាន​សារភាព​ថា បក្ខពួក​របស់​គាត់​ម្នាក់​ទៀត​ដែល​ជា​អ្នកបើកបរ​ម៉ូតូ តែ​រត់​គេច​ខ្លួន​បាត់​នោះ​ឈ្មោះ រក្សា គ្មាន​មុខរបរ​និង​ទីលំនៅ​ច្បាស់លាស់​៕