ព័ត៍មានទាន់​ហេតុការណ៏
Search

ជនសង្ស័យ​ប្រុស​ស្រី​៣​នាក់ ជាប់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន

រតនគិរី ៖ ជនសង្ស័យ​ប្រុស​ស្រី​៣​នាក់ ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ត្រូវ​បាន​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បរ​កែវ ធ្វើការ​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​១០​និង​៣៥​នាទី​យប់​ថ្ងៃ​ច័ន្ទ ១៥​កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិតនៅ​ភូមិ​មួយ ឃុំ​ឡា​មិញ ស្រុក​បរ​កែវ ខេត្តរតនគិរី​។

​នគរបាល​ស្រុក​បរ​កែវ បាន​ឲ្យ​ដឹង ថា ជនសង្ស័យ ដែល​ឃាត់ខ្លួន ទី​១- ឈ្មោះ ឡេង ប្រុស​តូច ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ស្រុកកំណើត ភូមិ​មួយ សង្កាត់ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតនគីរី សព្វថ្ងៃ​ស្នាក់នៅ​ភូមិ​មួយ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតនគីរី​។ ទី​២- ឈ្មោះ ជា អួន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ស្រុកកំណើត ភូមិ​មុខដា ឃុំ​រមាសហែក ខេត្តព្រៃវែង មាន​ទីលំនៅ​សព្វថ្ងៃ ភូមិ​មួយ ឃុំ​ឡា​មិញ ស្រុក​បរ​កែវ ខេត្តរតនគិរី​។ ទី​៣- ឈ្មោះ យុទ្ធ សុ​ពុទ្ធា ភេទ​ស្រី អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ស្រុកកំណើត ភូមិ​មួយ ឃុំ​ឡា​មិញ ស្រុក​បរ​កែវ ខេត្តរតនគិរី មាន​ទីលំនៅ​សព្វថ្ងៃ ភូមិ​មួយ ឃុំ​ឡា​មិញ ស្រុក​បរ​កែវ ខេត្តរតនគិរី​។

នគរបាល​ស្រុក​បរ​កែវ បន្តថា មុនពេល​ឃាត់ខ្លួន កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បរ​កែវ​បាន​ចុះ​ល្បាត ហើយក៏​ប្រទះឃើញ​ជនសង្ស័យ​ទាំង​៣​ខាងលើ ដោយមាន​ការសង្ស័យ ក៏បាន​ហៅ​សួរនាំ ប៉ុន្តែ​ជនសង្ស័យ​បាន​នាំ​គ្នា​រត់គេច​ចូល​ហាង​ម៉ាស្សា​មួយ​កន្លែង មានឈ្មោះ “​មិត្តភាព​” ពេលនោះ​សមត្ថកិច្ច​ក៏បាន​ដេញ​តាម​ទៅដល់​ក្នុង​បន្ទប់ រួច​ឆែកឆេរ​ឃើញ​មាន​ម្សៅ​សរ​ថ្លា​ចំនួន​២​កញ្ចប់​ធំ និង​៤​កញ្ចប់​តូច ព្រម​ម​ទាំង​សម្ភារៈ​សម្រាប់​សេព​គ្រឿងញៀន​មួយចំនួនទៀត​។

​បច្ចុប្បន្ន​ជនសង្ស័យ រួម​ទាំង​វត្ថុ​តាង​បាន​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បរ​កែវ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តាម​នីតិវិធី​ច្បាប់​៕