ព័ត៍មានទាន់​ហេតុការណ៏
Search

កងរាជអាវុធហត្ថ​ខណ្ឌ​រាជធានី​បញ្ជូន​ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​គាស់​ផ្ទះ​វី​ង ទៅ​តុលាការ​

​ភ្នំពេញ ៖ ក្រោយ​ការសាកសួរ​តាម​ជំនាញ​រួចមក ​នៅ​ថ្ងៃទី​២៥​ខែកញ្ញា ឆ្នាំ​២០១៨ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​២​នាក់​ ទៅ​តុលាការ​ផ្ដន្ទាទោស​តាមច្បាប់​ក្រោយពី​កម្លាំង​ជំនាញ​អាវុធ​ហ​ត្ថ​ខណ្ឌ​ជ្រោយចង្វារ បាន​ធ្វើ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់​ពាក់ព័ន្ធ​ករណី​គាស់​ផ្ទះ​វេ​លុយ​វី​ង នៅ​ចំណុច​ផ្លូវជាតិ​លេខ​៦ ភូមិ​ខ្ទរ សង្កាត់​ព្រែកលៀប ខណ្ឌជ្រោយចង្វារ ដែល​ប្រព្រឹត្ត កាលពី​វេលា​ម៉ោង​០១និង៤៣​នាទី រំលង​អធ្រាត្រ​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៨​រួចមក​។

មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា ​ពួក​ជនសង្ស័យ​ដែល​អាវុធហត្ថ​ឃាត់ខ្លួន​មានឈ្មោះ​ទី​១. ទូច កែវ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​ខ្ទរ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ។ ទី​២. ចិត្រ ពេជ្រ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​ខ្ទរ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ។

​ក្នុង​ការ​ឃាត់ខ្លួន​នេះ​ វត្ថុតាង​ចាប់​យក​រួមមាន​ម៉ា​ស៊ីន​វេ​លុយ​វី​ង​ចំនួន​០២​គ្រឿង​ ក្រដាស​ព្រី​ន​ម៉ា​ស៊ី​ន​វេ​លុយ​វី​ង​ចំនួន​០៨​ដុំ​ធំ ០៧​ដុំ​តូច​ទូរស័ព្ទ​០១​គ្រឿង ស៊ី​ម​កាត​ប្រព័ន្ធ​ស៊ី​ថែ​ល​ចំនួន​០១​ដុំ​( ៣៦​ស៊ី​ម​) សោ​ផ្ទះ​មួយ​ចង្កោម នាឡិកា​ដៃ​ចំនួន​០២ កាត​គណនី​វី​ង​ចំនួន​០២ សៀវភៅ​ធនាគារ​ហត្ថា​កសិករ​ចំនួន​០១​ត្រា​ចំនួន​០១ សំលៀកបំពាក់​មួយចំនួន​កាបូប​លុយ​ចំនួន​០១ ម្សៅ​ក្រាម​ស​ថ្លា​០១​កញ្ចប់​តូច សម្ភា​រៈ​សម្រាប់​ជក់​មួយចំនួន​។

បច្ចុប្បន្ន​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ និង​វត្ថុ​តាង​ទៅ​ការិយាល័យ​ព្រហ្មទណ្ឌ អ​.​ហ រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​បន្ត​៕