ព័ត៍មានទាន់​ហេតុការណ៏
Search

សូត្រ ប៊ុន​ធី ជួប Phat Ngenthong ឯ លី ភា ជួប Phat Thana ក្នុងជំនួប​ជម្រុះ​ខ្សែក្រវាត់​Carabao​ជុំ​ទី​២

ការប្រកួត​ជម្រុះ​ដណ្ដើម​ខ្សែក្រវាត់​ជើងឯក​Carabao ទម្ងន់​៦០ គីឡូក្រាម នៅ​សង្វៀន​ទូរទស្សន៍​SEATV នៅ​រសៀល​ថ្ងៃ​សៅរ៍​ទី​២៩​ ខែ​កញ្ញា ឆ្នាំ​​២០១៨​នេះ ជា​ការ​ប្រកួត​សប្ដាហ៍​ទី​៤ ជុំ​ទី​២ រវាង​អ្នក​ប្រដាល់​កម្ពុជា​សូត្រ ប៊ុន​ធី ក្លិប​បក្សី​ស្លាប​ដែក និង​អ្នក​ប្រដាល់​ថៃ Phat Ngen thong ហើយ​អ្នក​ប្រដាល់​កម្ពុជា លី ភា ក្លិប​សំរោង​កោង​ខេត្តបាត់ដំបង និង អ្នក​ប្រដាល់​ថៃ Phat Thana។

សូត្រ ប៊ុន​ធី និង Phat Ngen thong ពួកគេ​ទាំងពីរ​នាក់​នេះ មិន​ធ្លាប់​ជួបគ្នា​ទេ​ពីមុនមក ។ តែ​យ៉ាងណា​សូត្រ ប៊ុន​ធី និង Phat Ngen thong នេះ គេ​មាន​សមត្ថភាព​ប្រហាក់ប្រហែលគ្នា​ទេ គ្រាន់តែ​ប៊ុន​ធី​មាន​កំនត់ត្រា​ប្រកួត​ច្រើនជាង និង​មាន​កម្ពស់​ខ្ពស់ជាង​ប៉ុណ្ណោះ។

Phat Ngen thong គេ​មាន​កំនត់ត្រា​ប្រកួត​ចំនួន​៨០​លើក ឈ្នះ​៦៨​លើក​និង​ចាញ់​០៩​លើក​។ ចំណែក​សូត្រ ប៊ុន​ធី គេ​មាន​កំនត់ត្រា​ប្រកួត​១១១​លើក ឈ្នះ​៨៧​លើក ចាញ់​២០​លើក និង​ស្មើ​០៤​លើក​។ ប៊ុន​ធី គេ​ប្រកួត​ជុំ​ទី​១ (១៥​កញ្ញា​២០១៨) គេ​វាយ​ឈ្នះ​Phat Thana ដោ យ​ពិន្ទុ ។ ចំណែក ការប្រកួត​ជុំ​ទី​១​របស់ Phat Ngen thong (១៥​កញ្ញា​២០១៨) គឺ​ចាញ់​លី ភា ដោយ​ពិន្ទុ។

ដូច្នេះ​អ្នក​ប្រដាល់​ថៃ​រូបនេះ វាយ​ចាញ់​លី ភា​ហើយ​នោះ គឺ​មិន​សង្ឃឹមថា​វាយ​ឈ្នះ​សូត្រ ប៊ុន​ធី​នោះឡើយ សម្រាប់​ការជួបគ្នា​ជុំ​ទី​២​នេះ ព្រោះថា​សូត្រ ប៊ុន​ធី​គេ​ល្អ​និង​ខ្លាំង​ជាង​លី​ភា​ទៅទៀត ។ ប៉ុន្តែ​យ៉ាងណា ពុំ​អាចសន្និដ្ឋាន​មុន​ថា អ្នកណា​ឈ្នះ អ្នកណា​ចាញ់​នោះទេ ហើយពីរ​នាក់​នេះ ក៏​មិនអាច​អ្នកណា​មើលស្រាល​អ្នកណា​បានដែរ។

ចំពោះ​ការជួបគ្នា​រវាង លី ភា និង Phat Thana វិញ ប្រហែលជា​ពិបាក​បន្តិច​ហើយ បើទោះបីថា លី​ភា គេ​មាន​ផ្លែ​ល្អ​ជាង​Phat Thana​ក៏ដោយ ក៏​អ្នក​ប្រដាល់​ថៃ Phat Thana ជា​អ្នក​ប្រដាល់​ជើងចាស់ ស៊ូ និង​រឹងមាំ​ដែរ។

Phat Thana គេ​ទើបតែ​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ ក្នុងការ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ខា​រ៉ា​បាវ​នេះ​ប៉ុណ្ណោះ ។ តាម​ការកត់សម្គាល់ Phat Thana គេ​វាយ​ល្អ​និង​ខ្លាំង​គួរសម​ដែរ​។ បើ​មើ​លពី​ប្រវត្តិ​ប្រកួត​របស់គេ គឺ​ប្រកួត​បាន​៥៨​លើក ឈ្នះ​៥០​លើក និង​ចាញ់​០៨​លើក​មិនដែល ស្មើ។

លី ភា អ្នក​ប្រដាល់​កម្ពុជា​យើង​នេះ គេ​មាន​ប្រវត្តិ​ប្រកួត​៦៦​លើក​ឈ្នះ​៥៥​លើក ចាញ់​១១​លើក និង​មិនដែល​ស្មើ ។ យ៉ាងណា​សម្រាប់​ការប្រកួត​ជុំ​ទី​២​នេះ គេ​រំពឹងថា លី ភា នឹង​រកបាន​៣​ពិន្ទុ​បន្ថែម​មិន​ខាន ក្នុង​ការជួប​Phat Thana នេះ ។​Phat Thana​កាលពី​ប្រកួត​ជុំ​ទី​១ គេ​វាយ​ចាញ់​សូត្រ ប៊ុន​ធី​ដោយ​ពិន្ទុ ខ​ណះ​លី ភា ជុំ​ទី​១​គេ​វាយ​ឈ្នះ Phat Ngen thong​ដោយ ពិន្ទុ។

សូមបញ្ជាក់ថា ការប្រកួត​ជើងឯក​ខា​រ៉ា​បាវ​រដូវ​កាល​ទី​៧ ទម្ងន់​៦០​គីឡូក្រាម​លើក​នេះ មាន​អ្នក​ប្រដាល់​ខ្លាំងៗ​ចំនួន ៨ រូប ចូលរួម​ប្រកួត គឺ​ខ្មែរ​៤​នាក់ ថៃ​៤​នាក់ ។ អ្នក​ប្រដាល់​ខ្មែរ​ទាំង​៤​នាក់​នោះ រួមមាន​ឃីម បូរ៉ា ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ , សុខ សា​វិ​ន ក្លិប​ឆ្មា​ស​សែន​សុខ​គុន​ខ្មែរ , លី ភា ក្លិប​សំរោង​កោង​ខេត្តបាត់ដំបង និង​សូត្រ ខេ​វិ​ន ក្លិប​បក្សី​ស្លាប​ដែក។ ឯ អ្នក​ប្រដាល់​ថៃ ៤ នាក់​វិញ មាន Phat ChhayakPhum , Phat Maha , Phat Ngenthong និង Phat Thana៕