ព័ត៌មានជាតិ
ខេត្តចំនួន ៤ រងគ្រោះដោយទឹកជំនន់ ប៉ះពាល់ពលរដ្ឋជាង ៩ ពាន់គ្រួសារ ដំណាំស្រូវ និងដំណាំរួមផ្សំជាង ១ ម៉ឺនហិតា
ខេត្តចំនួន ៤ រួមមាន ខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម និងខេត្តត្បូងឃ្មុំ បានរងប៉ះពាល់ដោយទឹកជំនន់នៅក្នុងរដូវវស្សានេះ បណ្តាលឱ្យប៉ះពាល់ប្រជាពលរដ្ឋជាង ៩ ពាន់គ្រួសារ ស្មើនឹងជាង ៣ ម៉ឺន ៦ ពាន់នាក់ ដំណាំស្រូវដំណាំរួមផ្សំ និងទ្រទ្រង់សេដ្ឋកិច្ចជាង ១ ម៉ឺនហិតា ក្នុងនោះ ខូចខាតជាង ៨ ពាន់ហិតា។


លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានប្រសាសន៍នៅព្រឹកថ្ងៃទី ៣ កញ្ញា នេះថា ភ្លៀងធ្លាក់ច្រើននៅផ្ទៃរងទឹកភ្លៀង នៃអាងទន្លេមេគង្គលើ និងនៅក្នុងភូមិសាស្ត្រ នៃប្រទេសវៀតណាម ថៃ និងឡាវ បង្កឱ្យទឹកហូរធ្លាក់ចុះមកទន្លេមេគង្គ និងដៃទន្លេច្រើន ធ្វើឱ្យទឹកជំនន់ទន្លេមេគង្គមានការជន់ឡើង លឿនជាលើកទីមួយ ចាប់ពីថ្ងៃទី ២៨ ខែកក្កដា ហើយស្ថានីយជលសាស្ត្រក្នុងភូមិសាស្ត្រ ខេត្តស្ទឹងត្រែង ក្រចេះ និងកំពង់ចាម ក៏បានជន់ឡើងជិតដល់កម្រិតប្រុងប្រយ័ត្ន និងបង្កឱ្យមានការលិចលង់ជាបន្តបន្ទាប់នៅតាមបណ្តាក្រុងស្រុកមួយចំនួន នៃខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម និងខេត្តត្បូងឃ្មុំ ធ្វើឱ្យប៉ះពាល់ប្រជាជនចំនួន ៩.០៦៦ គ្រួសារ ស្មើនឹង ៣៦.២៦៤ នាក់ និងជម្លៀសទៅទីទួលសុវត្ថិភាព ២៩៦ គ្រួសារ ផ្ទះលិចទឹក ៦៩៦ ខ្នង សាលារៀន ៧ កន្លែង វត្តអារាម ២ កន្លែង អគាររដ្ឋបាលឃុំ ១ កន្លែង និងជម្លៀសសត្វពាហណៈ ៥៧៨ ក្បាល។

លោកបានបន្តថា ក្រៅពីនេះ ទឹកជំនន់បានប៉ះពាល់ដល់ដំណាំស្រូវលិចទឹក ៧.២៤១ ហិតា ដំណាំរួមផ្សំ និងទ្រទ្រង់សេដ្ឋកិច្ច ៤.៣១០ ហិតា ដំណាំស្រូវខូច ៤.៦០៦ ហិតា និងដំណាំរួមផ្សំ និងទ្រទង់សេដ្ឋកិច្ចខូច ៣.៩៩៩ ហិតា ផ្លូវជាតិលិចទឹក ១៦០ ម៉ែត្រ ផ្លូវលំគ្រួសក្រហម និងបេតុងលិចទឹក ប្រវែង ១០២.០៦៨ ម៉ែត្រ ស្ពានលិចទឹក ៧ កន្លែង និងការបាក់ច្រាំងទន្លេស្ទឹងចំនួន ៥ ករណី នៅក្នុងខេត្តកំពង់ចាម និងត្បូងឃ្មុំ ក្នុងនោះ បាក់ស្រុតផ្ទះចូលទន្លេ ស្ទឹង ចំនួន ២ ខ្នង រំកិលផ្ទះ និងរុះរើចេញ ១ ខ្នង បាក់ស្រុតដីច្រាំងទន្លេប្រវែង ១.៥៤៦ ម៉ែត្រ និង ទទឹងពី ៥ ទៅ ៤០ ម៉ែត្រ៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៥ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


