ព័ត៍មានទាន់​ហេតុការណ៏
Search

អានុភាព​ថ្មី នៃ Samsung Galaxy Note 9 512GB នឹង​អាច​បន្ថែម​ទំហំ​មេម៉ូរី​ដល់​ទៅ 1TB !

ទូរស័ព្ទ​ណា ​ដែលមាន​រ៉េ​ម​ទំហំ 8GB ត្រូវបាន​ចាត់ទុកថា​ជា​រ៉េ​ម ​ដែលមាន​សមត្ថភាព​ខ្ពស់ ស្មើរ​នឹង​កុំព្យូទ័រ​ផងដែរ​។ ហើយ​ឥឡូវនេះ ទូរស័ព្ទ​ដែលមាន​រ៉េ​ម​កម្រិត​នេះ គឺជា​ទូរស័ព្ទ​ដែល​ទំនើប​បំផុត ស្របតាម​តម្រូវការ​អ្នក​និយម​ស្មា​ត​ហ្វូ​ន​បច្ចុប្បន្ន​។​

ប្រសិនបើ​លោកអ្នក​ស្វែងរក​ទូរស័ព្ទ​ ដែលមាន​រ៉េ​ម​កម្រិត 8GB ឥឡូវនេះ​លែង​ជា​បញ្ហា​ទៀតហើយ​។​

​ក្រុមហ៊ុន​សាម​សុង នឹង​បង្ហាញ​វត្តមាន Samsung Galaxy Note 9 ដែលមាន​រ៉េ​ម 8GB និង​មេម៉ូរី 512GB នៅ​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៨ នេះហើយ​។ អ្វីដែល​កាន់តែ​ ពិសេស​ជាងនេះទៀត​នោះ​គឺ លោកអ្នក​អាច​បន្ថែម​ មេម៉ូរី​ខាងក្រៅ​បាន​រហូតដល់ 512GB ទៀត ចឹ​ង​វា​មាន​ទំហំ​សរុប​ទៅដល់​ 1TB ។ សម្រាប់​ទូរស័ព្ទ​ ប្រកបដោយ​អានុភាព​នេះ មាន​ជម្រើស​២​ពណ៌ គឺ​ពណ៌​ខៀវ និង​ពណ៌​ខ្មៅ ក្នុងតម្លៃ​ត្រឹម $1,159 ប៉ុណ្ណោះ​។

ដូ​ច្នេះ​លោកអ្នក​អាច​រក​ជាវ​បាន​ នៅតាម​បណ្តា​ហាង​ទំនើប​សាម​សុង​​​ និង​ដេប៉ូ​ចែកចាយ​សាម​សុង​ណាមួយ​​ ដែល​នៅ​ជិត​លោកអ្នក​បំផុត​។​

​ក្រុមហ៊ុន​សាម​សុង​ជឿជាក់ថា អ្នក​និយម​ស្មា​ត​ហ្វូ​ន មិន​គ្រាន់តែ​ត្រូវការ​ទូរស័ព្ទ ​ដែលមាន​ថ្ម​កាន់​បានយូរ​ ដែលមាន​មកជា​មួយ Samsung Galaxy Note 9 ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏ត្រូវ​ការ​ទំហំ​ផ្ទុក​ទិន្នន័យ ​កាន់តែ​ធំ​ដែរ សម្រាប់​ដាក់​រូបថត វីដេអូ ឬ​ឯកសារ​សំខាន់ៗ​ របស់​ពួកគាត់​ផងដែរ​។​

​ជាមួយ​មេម៉ូរី​ធំ​ជាង​មុន អាច​ផ្ទុក​វីដេអូ​កម្រិត FHD ចំនួន 2,315 វីដេអូ និង​រូបភាព​ច្រើនជាង 93,000 រូបភាព​។ ទំហំ​ផ្ទុក​ទិន្នន័យ​ធំ​ទូលាយ រួមជាមួយ​នឹង micro​SD ដែល​អាចដាក់​បន្ថែម​បាន មានន័យថា​អ្នកប្រើប្រាស់ លែង​ត្រូវការ​លុប​ឯកសារ ឬ​កម្មវិធី ដើម្បី​ដោ​ន​ឡូត​យក​កម្មវិធី​ថ្មី ឬ​ដើម្បី​ដាក់​រូបភាព វីដេអូ និង​ឯកសារ​ថ្មីៗ​ទៀតហើយ​។​

​ទូរស័ព្ទ Samsung Galaxy Note 9 គឺជា​ស្មា​ត​ហ្វូ​ន​ល្អផ្ដាច់គេ​ នៅក្នុង​ទីផ្សារ​បច្ចុប្បន្ននេះ​។ ប្រភេទ Note ត្រូវបាន​ទទួលស្គាល់​ដោយ​អតិថិជន និង​អ្នកជំនាញ​ថា​ ជា​បច្ចេកវិទ្យា​ឈានមុខ​គេ នាំនូវ​បទពិសោធ​ថ្មី ​ដែល​មិនមាន​ឧបករណ៍​ផ្សេង​​ ណា​អាច​ផ្ដល់ជូនបាន​។ Samsung Galaxy Note 9 បន្ត​មរតក​នេះ ជាមួយ​ស្មា​ត​ហ្វូ​ន​ដ៏​ប្រណីត ដែល​នាំមក​នូវ​សមត្ថភាព​ខ្ពស់បំផុត​៕