ព័ត៍មានទាន់​ហេតុការណ៏
Search

មនុស្ស​រាប់​ពាន់​នាក់ ​ត្រូវ​គេ​ប្រាប់​ឲ្យ​ភៀសខ្លួន​ ខណៈ​ទឹកជំនន់​ ដែល​បង្ក​ដោយ​ព្យុះ​Florence វាយប្រហារ​រដ្ឋ South Carolina

មនុស្ស​រាប់​ពាន់​នាក់​នៅ​តំបន់​ Georgetown នៃ​រដ្ឋ South Carolina ត្រូវបាន​គេ​ជំរុញ​ឲ្យ​ជម្លៀស​ចេញពីផ្ទះ​របស់​ពួកគេ​កាលពី​ថ្ងៃ​អង្គារ​នៅពេល​ទឹកភ្លៀង​ដែល​បណ្តាលមកពី​ព្យុះសង្ឃរា Florence បានធ្វើ​ឲ្យ​ទឹកទន្លេ​ឡើង​ហើយ​គំរាមកំហែង​ជន់​លិច​សង្កាត់​មួយចំនួន​។​

ទន្លេ Georgetown, Great Pee Dee និង Sampit បាន​ឡើង​យ៉ាងខ្លាំង​ដោយសារតែ​ព្យុះ Florence ដែល​វាយប្រហារ​កាលពី​ថ្ងៃទី​១៤​ខែកញ្ញា​ក្នុងនាម​ជា​ព្យុះ​ប្រភេទ​១​ដោយ​សម្លាប់​មនុស្ស​៤៦​នាក់​នៅក្នុង​រដ្ឋ​ចំនួន​បី​។​

ប៉ុន្ដែ​ទីក្រុង​កំពង់ផែ​ដែលមាន​ប្រជាជន​ជាង​៩,០០០​នាក់​មួយ​នេះ​គឺ​ស្ថិតនៅ​លើផ្លូវ​នៃ​អ្វីដែល​សេវា​អាកាសធាតុ​ជាតិ​បាន​និយាយថា អាចមាន​ទឹកជំនន់​យ៉ាងខ្លាំង​នៅពេល​ទឹក​ដែល​ទម្លាក់​ដោយ​ប្រព័ន្ធ​ព្យុះ​នេះ​ហូរ​ឆ្ពោះទៅកាន់​មហាសមុទ្រ​។​

លោក Randy Akers អនុប្រធាន​ផ្នែក​ព័ត៌មាន​សាធារណៈ​របស់​តំបន់ Georgetown បាន​និយាយថា “​យើង​កំពុង​ជំរុញ​ឲ្យ​មនុស្ស​យកចិត្តទុកដាក់​ចំពោះ​ព្រឹត្តិការណ៍​នេះ​ឲ្យ​បាន​ម៉ត់ចត់​។ យើង​រំពឹងថា ទឹកជំនន់​នេះ​នឹង​អាក្រក់​ជាង​ព្យុះ​សង្ឃា​រា Matthew កាលពី​ពីរ​បី​ឆ្នាំមុន​ទៅទៀត​។ យើង​តែងតែ​ជំរុញ​ឲ្យ​មនុស្ស​ត្រៀមលក្ខណៈ​សម្រាប់​អ្វីដែល​នឹង​ក្លាយជា​រឿង​អាក្រក់​បំផុត​”​។​

លោក Akers បាន​និយាយថា មនុស្ស​ពី​៦,០០០​នាក់​ទៅ​៨,០០០​នាក់​ត្រូវបាន​ជំរុញ​ឲ្យ​ចាកចេញ​ប៉ុន្តែ​វា​មិន​ច្បាស់​ទេ​ថា​តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​នឹងធ្វើ​ដូច្នេះ​។

សេវា​ឧតុនិយម​ជាតិ​បាន​ឲ្យ​ដឹងថា ផ្នែក​ខ្លះ​នៃ​ទីក្រុង Georgetown អាច​លិច​ទឹក​រហូតដល់​១០​ហ្វី​ត​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​ខណៈដែល​ទឹកទន្លេ Pee Dee និង Waccamaw បាន​លិច​ច្រាំង​ហើយ​ទឹកជំនន់​នេះ​បាន​គំរាម​កាត់ផ្តាច់​ផ្លូវ​ហាយវ៉េ​និង​សហគមន៍​។​

នៅ​រដ្ឋ North Carolina, លោក​អភិបាល Roy Cooper បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ទន្លេ​ចំនួន​ប្រាំពីរ​នៅ​ភាគ​អាគ្នេយ៍​នៃ​រដ្ឋ​នេះ​គឺ​ស្ថិតក្នុង​ដំណាក់កាល​ទឹកជំនន់​ធំធេង​និង​ទន្លេ​បី​ផ្សេងទៀត​នៅ​ដំណាក់កាល​ល្មម​៕ REUTERS