ព័ត៌មានជាតិ
យុវជនកម្ពុជា ៣ រូប ទទួលបានជ័យលាភីនិយាយល្អបំផុត(Best Speaker) ផ្នែកតស៊ូមតិស្តីពីសិទ្ធិមនុស្ស តាមពីក្រោយ ឥណ្ឌូណេស៊ី និងសិង្ហបុរី
តំណាងកម្ពុជាប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) បានធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកម្មវិធីតស៊ូមតិរបស់យុវជនស្តីពីសិទ្ធិមនុស្សរបស់អាយឆា កាលពីថ្ងៃទី១-២ ខែកញ្ញា ឆ្នាំ២០២៥ នៅ សណ្ឋាគារ FairField by Marriot Phnom Penh និងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រាជធានីភ្នំពេញ។ ជាលទ្ធផលនៃការតស៊ូមតិនេះ យុវជនកម្ពុជាចំនួន ៣រូប ទទួលបានជ័យលាភីនិយាយល្អបំផុត ក្នុងចំណោមប្រទេសជាសមាជិកអាស៊ានដែលបានចូលរួម។

សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកម្មវិធីតស៊ូមតិរបស់យុវជនស្តីពីសិទ្ធិមនុស្ស បញ្ជាក់ថា កម្មវិធីតស៊ូមតិនេះមានប្រធានបទចំនួន៥ពាក់ព័ន្ធនឹង ការពរពោះជំនួស សិទ្ធិស្ត្រី សិទ្ធិកុមារ ធម្មនុញ្ញអាស៊ាន និងសិទ្ធិទទួលបានការអប់រំ។ សេចក្តីប្រកាសបញ្ជាក់ថា៖«ជាលទ្ធផល ក្នុងចំណោមយុវជននៃប្រទេសសមាជិកអាស៊ានដែលបានចូលរួម យុវជនទទួលបានជ័យលាភីនិយាយល្អបំផុត (Best Speakers) ក្នុងចំណោមប្រធានបទទាំង៥ រួមមាន យុវជនកម្ពុជាចំនួន ៣រូប, ឥណ្ឌូណេស៊ី ១រូប, និងសិង្ហបុរី ១រូប»។
វត្ថុបំណងសំខាន់ៗនៃកម្មវិធីតស៊ូមតិរបស់យុវជនកម្រិតតំបន់ អាស៊ាននេះ ដើម្បីបញ្ជ្រាបការយល់ដឹងអំពីសិទ្ធិមនុស្ស បំណិននិយាយ ភាពជាអ្នកដឹកនាំ និងសាមគ្គីភាព ក្នុងចំណោមយុវជនអាស៊ានជាដើម។ ពីព្រោះតួនាទីដ៏សំខាន់របស់យុវជន គឺការលើកកម្ពស់និងការពារសិទ្ធិមនុស្ស ព្រោះពួកគេនឹងក្លាយទៅជាអ្នកដឹកនាំសង្គមជាតិនាពេលអនាគត។

គួរជម្រាបថា កម្មវិធីនេះទទួលបានការគាំទ្រផ្នែកថវិកាពីមូលនិធិ (អាយឆា) និងពីរាជរដ្ឋាភិបាលអូស្ត្រាលី និងដោយមានការចូលរួមពីតំណាងប្រទេសអាស៊ានប្រចាំអាយឆា តំណាង ប្រទេសអូស្ត្រាលី និង AHRC ប្រទេសទីម័រខាងកើត ស្ថាប័នតាមវិស័យរបស់អាស៊ាន លេខាធិការដ្ឋានអាស៊ាន ស្ថាប័នសិទ្ធិមនុស្សជាតិនៃប្រទេសសមាជិកអាស៊ាន យុវជនអាស៊ាន តំណាងស្ថានទូត និងក្រសួង ស្ថាប័នពាក់ព័ន្ធ សរុបប្រមាណ ១២០នាក់។
លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាតំណាងកម្ពុជាប្រចាំ អាយឆា បានលើកឡើងក្នុងសេចក្តីប្រកាសថា កម្មវិធីតស៊ូមមតិនាពេលនេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស ហើយបំណងប្រាថ្នារបស់យុវជនបានរម្លឹកយើងពីសារៈសំខាន់នៃសន្តិភាពនិងសិទ្ធិមនុស្ស បើគ្មានសន្តិភាពយើងនឹងមិនអាចមានសូម្បីតែ សិទ្ធិរស់រានមានជីវិត។ លោកសង្កត់ធ្ងន់ថា៖« សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ ការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស។ នៅកម្រិត អាស៊ាន ការរួបរួមនិងការប្រែក្លាយភាពខុសគ្នាឱ្យទៅជាមូលដ្ឋានសម្រាប់សន្តិភាព វិបុលភាព និងការគោរពសិទ្ធិមនុស្ស នៅតែជាចំណុចខ្លាំងរបស់អាស៊ាន»។

លោកទេសរដ្ឋមន្រ្តី កែវ រ៉េមី គូសបញ្ជាក់ទៀតថា យុវជនបានបញ្ចេញសមត្ថភាព និងវោហារសាស្ត្រយ៉ាងប៉ិនប្រសប់ជាមួយឥរិយាបថគួរជាទីពេញចិត្ត តែយ៉ាងណាក្នុងនាមជាអ្នកដឹកនាំនាពេលអនាគតត្រូវតែខិតខំបន្ថែមទៀត ហើយអាស៊ាន ត្រូវរួមគ្នាប្រែក្លាយគោលការណ៍សិទ្ធិមនុស្សឱ្យទៅជាសកម្មភាពជាក់ស្តែង៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


