ព័ត៌មានអន្ដរជាតិ
ដ្រូនប្រើបច្ចេកវិទ្យាឡាស៊ែរថ្មីរបស់ចិន ហោះហើរដោយមិនបាច់ចាក់សាំង ឬសាកថ្ម
ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Northwestern Polytechnical ក្នុងប្រទេសចិន បានបង្កើតនូវអ្វីដែលពួកគេអះអាងថាជាយន្តហោះគ្មានមនុស្សបើកដឹកទំនិញដំបូងគេរបស់ពិភពលោក ដែលដំណើរការដោយបច្ចេកវិទ្យាឡាស៊ែរផ្តាច់មុខ។

ការច្នៃប្រឌិតថ្មីនេះ ប្រើប្រាស់ប្រព័ន្ធឡាស៊ែរដែលមានមូលដ្ឋានលើដី ដើម្បីបញ្ជូនថាមពលដោយឥតខ្សែទៅកាន់យន្តហោះ ដោយលុបបំបាត់តម្រូវការសម្រាប់ប្រេងឥន្ធនៈ ឬការសាកថ្មនៅលើយន្តហោះ និងអនុញ្ញាតឲ្យរយៈពេលហោះហើរគ្មានដែនកំណត់ ពោលគឺយន្តហោះគ្មានមនុស្សបើកនេះអាចដំណើរការលើអាកាសគ្មានព្រំដែនដោយមិនចាំបាច់ចុះចតទាល់តែសោះ។
របកគំហើញដែលបង្កើតឡើងដោយក្រុមអ្នកស្រាវជ្រាវរួមទាំងសាស្រ្តាចារ្យ Li Xuelong មកពីសាលានៃសកលវិទ្យាល័យនៃបញ្ញាសិប្បនិមិត្ត អុបទិក និងអេឡិចត្រូនិច តំណាងឲ្យជំហានដ៏សំខាន់មួយក្នុងការវិវត្តនៃការបញ្ជូនថាមពលឥតខ្សែ និងអាកាសចរណ៍ប្រកបដោយនិរន្តរភាព។ ប្រភពថាមពលរបស់យន្តហោះគ្មានមនុស្សបើក គឺជាកាំរស្មីឡាស៊ែរថាមពលខ្ពស់ដែលបញ្ជូនពីស្ថានីយ៍លើដី ដែលបន្ទាប់មកត្រូវបានចាប់យក និងបំប្លែងទៅជាថាមពលអគ្គិសនីដោយម៉ូឌុលបំប្លែង photoelectric ដែលបំពាក់លើយន្តហោះគ្មានមនុស្សបើក។
តាមទ្រឹស្តី របកគំហើញនេះអនុញ្ញាតឲ្យមានរយៈពេលហោះហើរគ្មានដែនកំណត់ ដែលជាការច្នៃប្រឌិតដ៏អស្ចារ្យនៃការផ្លាស់ប្តូរនូវផ្នែកភស្តុភារលើអាកាស។ នៅក្នុងវិស័យពាណិជ្ជកម្ម វាអាចកាត់បន្ថយការចំណាយ និងពេលវេលាយ៉ាងច្រើនពាក់ព័ន្ធនឹងសេវាកម្មដឹកជញ្ជូន។ ចំណែកឯនៅក្នុងការឆ្លើយតបគ្រោះមហន្តរាយ ឬប្រតិបត្តិការយោធា សមត្ថភាពក្នុងការដាក់ពង្រាយយន្តហោះគ្មានមនុស្សបើកគ្មានមនុស្សបើកដោយគ្មានកំណត់—ដោយមិនចាំបាច់ចុះចតសម្រាប់ការចាក់ប្រេង ឬបញ្ចូលថាមពលឡើងវិញ—អាចជាជំហានបដិវត្តន៍ដ៏សំខាន់មួយ ដោយមានទាំងផលវិជ្ជមាន និងអវិជ្ជមានដើរទន្ទឹមគ្នា៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


