ព័ត៌មានអន្ដរជាតិ
ព្រោះសង្គ្រាម! សិស្សអ៊ុយក្រែន ១៧ ០០០នាក់ចាប់ផ្តើមឆ្នាំសិក្សានៅសាលារៀនក្រោមដី
សិស្សប្រហែល ១៧ ០០០នាក់នៅ Kharkiv ដែលជាទីក្រុងធំលំដាប់ទីពីររបស់អ៊ុយក្រែន បានចាប់ផ្តើមឆ្នាំសិក្សាថ្មីនៅក្នុងអគារក្រោមដី ដែលត្រូវបានរចនាឡើង ដើម្បីការពារពួកគេពីការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី។

យោងតាមការចុះផ្សាយកាលពីថ្ងៃទី២កញ្ញារបស់ទីភ្នាក់ងារព័ត៌មាន Reuters មកទល់ពេលនេះ ទីក្រុង Kharkiv បានបើកសាលារៀននៅក្រោមដីចំនួន៧ ដោយមានគម្រោងពង្រីកគំរូបែបនេះបន្ថែមទៀតនៅឆ្នាំខាងមុខ។ អាជ្ញាធរក៏មានបំណងបំប្លែងស្ថានីយ៍រថភ្លើងក្រោមដីចំនួន៦ទៅជាថ្នាក់រៀន ដើម្បីឲ្យកុមារកាន់តែច្រើនអាចត្រឡប់ទៅរកការអប់រំដោយផ្ទាល់ជំនួសឲ្យការសិក្សាតាមអនឡាញ។
អភិបាលក្រុង លោក Ihor Terekhov បាននិយាយថា «នេះគឺជាសាលាមួយក្នុងចំណោមសាលារៀនដែលនៅជិតបំផុតជាមួយព្រំដែនរុស្ស៊ី ដែលមានទីតាំងនៅជម្រៅបីជាន់ក្រោមដី។ ជម្រៅគឺមានសារៈសំខាន់សម្រាប់សុវត្ថិភាព» ដោយបន្ថែមថា ទីតាំងធំបំផុតអាចផ្ទុកសិស្សបានរហូតដល់ ១ ៥០០នាក់។
សូមជម្រាបថា សម្រាប់កុមារអ៊ុយក្រែនជាច្រើន ការត្រឡប់ទៅថ្នាក់រៀនធម្មតាវិញនៅតែមិនអាចទៅរួច។ តំបន់មួយចំនួននៅតែមានគ្រោះថ្នាក់ខ្លាំងពេក ដោយសារតែការវាយប្រហាររបស់រុស្ស៊ីជាបន្តបន្ទាប់។ ដើម្បីទទួលបានសិស្សកាន់តែច្រើនចូលថ្នាក់រៀនវិញ រដ្ឋាភិបាលអ៊ុយក្រែនបានចាប់ផ្តើមសាងសង់សាលារៀននៅក្រោមដីមិនត្រឹមតែនៅក្នុងទីក្រុង Kharkiv ប៉ុណ្ណោះទេ តែក៏ធ្វើឡើងនៅតំបន់ជាច្រើនទៀតដូចជា Zaporizhzhia, Kherson, Sumy, Dnipropetrovsk, Mykolaiv និង Chernihiv ជាមួយគម្រោងបង្កើតសាលារៀនក្រោមដីឲ្យបានសរុបចំនួន ១៥០កន្លែងនៅត្រឹមចុងឆ្នាំ២០២៥៕

ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


