ព័ត៍មានទាន់​ហេតុការណ៏
Search

OPPO​ជាប់​ចំណាត់ថ្នាក់​លេខ​១​ក្នុង​ចំណែក​ទីផ្សារ​ទូរស័ព្ទ​ក្នុងតម្លៃ​៤០០​ដល់​៦០០​ដុល្លា​ក្នុង​ត្រីមាស​ទី​២

ក្រុមហ៊ុន OPPO ត្រូវបាន​ដាក់ឈ្មោះ​ដោយ​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ Counterpoint ថា​ ជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ឈានមុខ​គេ​នៅក្នុង​កំរិត​តម្លៃ​ខ្ពស់​។ លទ្ធផល​ដ៏​គួរឱ្យភ្ញាក់ផ្អើល​នេះ​បាន​បង្ហាញថា​Brand OPPO​បាន​កំពុងតែ​រីកចម្រើន​ក្នុងចំណោម​ការប្រកួតប្រជែង​ដ៏​ខ្លាំងក្លា​នៅក្នុង​ទីផ្សារ​ដែលមាន​ភាព​ប្រកួតប្រជែង​នេះ​។ លើសពីនេះទៅទៀត ជាមួយនឹង​ការលក់​ចេញ​ស្មា​ត​ហ្វូ​ន​ជាង ៩៥% ដែល​បានមកពី​ទីផ្សារ​នៃ​ប្រទេស​ចិន ក្រុមហ៊ុន​OPPO​មានឱកាស​ច្រើន​ដើម្បី​បង្កើន​ចំណែក​ទីផ្សារ​របស់ខ្លួន ហើយ​ក្រុមហ៊ុន​មួយ​នេះ​នឹង​នាំយក​ផលិតផល​ស្មា​ត​ហ្វូ​ន​ដ៏​ស្រស់ស្អាត​របស់ខ្លួន​ទៅកាន់​អតិថិជន​វ័យក្មេង​កាន់តែច្រើន​នៅ​ជុំវិញ​ពិភពលោក​។​

​របាយការណ៍ Counterpoint បាន​សន្និដ្ឋានថា ដោយមាន​ដំណើរ​ការល្អ​បំផុត​នៅក្នុង​ការដឹកជញ្ជូន​ផលិតផល​លំដាប់​ខ្ពស់ ទីផ្សារ​ស្មា​ត​ហ្វូ​ន​តម្លៃ​ខ្ពស់​នៅលើ​ពិភពលោក​មានការ​កើនឡើង​ចំនួន​៧%​នៅក្នុង​ត្រីមាស​ទី​២​នៃ​ឆ្នាំ​២០១៨​។ សរុបមក​ក្រុមហ៊ុន Apple, Samsung, OPPO, Huawei, Xiaomi, និង​ក្រុមហ៊ុន​One Plus រួមគ្នា​មាន​ចំណែក​ទីផ្សារ ៩១​ភាគរយ​នៃ​ទីផ្សារ​ទូរស័ព្ទ​ចល័ត​លំដាប់​ខ្ពស់​នៅលើ​ពិភពលោក​។

​នៅក្នុង​ចំណែក​ទីផ្សារ​ទូរស័ព្ទ​លំដាប់​ខ្ពស់​ក្នុងតម្លៃ​ចន្លោះ​ពី ៤00 ទៅ ៦00 ដុល្លា​(​ដែល​ស្មើនឹង ៤៥%​នៃ​ចំណែក​ទីផ្សារ​សរុប​) OPPO​ឈរ​នៅ​លំដាប់​ទីមួយ​ដោយមាន​ចំណែក​ទីផ្សារ ២២% ។ បន្ទាប់មក​គឺ​ក្រុមហ៊ុន Apple ក៏មាន​ចំណែក​ទីផ្សារ ២២% ហើយ​តាម​ពីក្រោយ​ដោយ​ក្រុមហ៊ុន​Samsung, Huawei, Xiaomi និង One Plus ។ នៅក្នុង​តម្លៃ ៦00 ដុល្លារ​ទៅ ៨00 ដុល្លារ ក្រុមហ៊ុន​Apple និង Samsung មាន​ចំណែក​ទីផ្សារ​៨៥%(​ដែល​ស្មើនឹង ៣៥%​នៃ​ចំណែក​ទីផ្សារ​សរុប​)​។ ហើយ​នៅក្នុង​ក​ម្រឹត​តម្លៃ​ច្រើនជាង ៨00​ដុល្លា គឺ​ក្រុមហ៊ុន Apple មាន​ចំណែក​ទីផ្សារ ៨៨%(​ដែល​ស្មើ​ប្រហែល​នឹង ២០%​នៃ​ចំណែក​ទីផ្សារ​សរុប​) ។ តាមរយៈ​ទិន្នន័យ​នៃ​ទីផ្សារ​ស្មា​ត​ហ្វូ​ន​លំដាប់​ខ្ពស់​របស់​នៃ​ប្រទេស​ចិន​នេះ​អាច​បញ្ជាក់​បាន​ថា ក្រុមហ៊ុន Apple បាន​ជាប់​ចំណាត់ថ្នាក់​លេខ ១ ហើយ​ក្រុមហ៊ុន OPPO ឈរ​នៅ​លំដាប់​ទី​ពីរ​។​

​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​របស់​ប្រទេស​ចិន​បាន “​ធ្វើឱ្យ​ប្រសើរឡើង​” នូវ​ផលិត​ផលស្មា​ត​ហ្វូ​ន​របស់ខ្លួន​ជាពិសេស​គឺមាន​លក្ខណៈពិសេស​និង​មុខងារ​ថ្មីៗ​ជាច្រើន ហើយ​ត្រង់ចំណុច​នេះ​គឺ OPPO​ធ្វើបាន​យ៉ាង​ល្អ​ជាងគេ​។ តួយ៉ាង​ម៉ូ​ឌែ​ល​OPPO Find X ដែល​ទើប​ចេញលក់​កាលពីពេល​ថ្មីៗ​នេះ ទទួល​ការសរសើរ​ជា​ឯកច្ឆន្ទ​ពី​សំណាក់​ឧស្សាហកម្ម​និង​ទីផ្សា​បន្ទាប់ពី​ការចាប់ផ្តើម​ផលិតផល​ជាមួយនឹង​បច្ចេកវិទ្យា​ប្រកបដោយ​ភាព​ច្នៃប្រឌិត មានដូចជា​អេក្រង់​កោង កាមេរ៉ា​បង្កប់​ខ្លួ​បែប​3D និង បច្ចេកវិទ្យា​សាក​ថ្ម​កំពូល​លឿន SuperVOOC​ជាដើម​។ លើសពីនេះទៅទៀត​OPPO ក៏បាន​ចាប់​ដៃគូ​សហការ​​​ជាមួយ​សាកលវិទ្យាល័យ Stanford ក្នុងការ​អភិវឌ្ឍ​បច្ចេកវិទ្យា AI ហើយ​បានធ្វើ​តេស្ត​ពិសោធន៍​យ៉ាង​ជោគជ័យ​ទៅលើ​បច្ចេកវិទ្យា​5G​សម្រាប់​ការប្រើ​ប្រា​សើ​នៅលើ​ស្មា​ត​ហ្វូ​ន​នាពេលខាងមុខ​ផងដែរ​។

លោក Shen Yi Ren ជំនួយការ​អគ្គនាយករង​នៃ​ក្រុមហ៊ុន OPPO និង​ជា​ប្រធាន​ផ្នែក​ទីផ្សារ​នៅ​ចិនដីគោក​បាន​និយាយថា​ក្រុមហ៊ុន OPPO នឹង​ក្លាយជា​ក្រុមហ៊ុន​ដំបូង​គេ​ដែល​ដាក់ឱ្យ​ដំណើរការ​ទូរស័ព្ទ​ចល័ត​ដែល​ទ្រទ្រង់​ប្រព័ន្ធ​សេវា 5G។​

និយាយ​ជារួម​មក OPPO​ពិតជា​ខ្លាំង​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ទាំង​បច្ចេកវិទ្យា ទាំង​ផលិតផល​ក៏ដូចជា​ទីផ្សារ​របស់ខ្លួន​៕


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114