ព័ត៍មានទាន់​ហេតុការណ៏
Search

តម្លៃដ៏​អស្ចារ្យ​!! ប៊ូ​ហ្វេ​គ្រឿង​សមុទ្រ​ដ៏​ឆ្ងាញ់​ពិសា បានមក​ដល់​ហើយ​

​ប៊ូ​ហ្វេ​គ្រឿង​សមុទ្រ (SEAFOOD PARADISE) ដ៏​ពិសេស ជាមួយនឹង​គ្រឿង​សមុទ្រ​ស្រស់ៗ ជាច្រើន​ជម្រើស ដែល​នឹង​បម្រើ​ជូន​ជា​រៀងរាល់ថ្ងៃ​ ដើម្បី​បំពេញតម្រូវការ​របស់​លោកអ្នក នៅភោជនីយដ្ឋាន La Coupole នៃសណ្ឋាគារ​សូ​ហ្វី​តែ​ល ចាប់ពី​ថ្ងៃនេះ​តទៅ ។

​ការផ្ដល់ជូន​នេះ គឺ​ដើម្បី​បំពេញតម្រូវការ​របស់​លោកអ្នក ដែល​តែងតែ​គាំទ្រ និង ចូលចិត្ត​ពិសា​គ្រឿង​សមុទ្រ ទើប​សណ្ឋាគារ​សូ​ហ្វី​តែ​ល រៀបចំ​ការផ្តល់ជូន​ប៊ូ​ហ្វេ​គ្រឿង​សមុទ្រ ដ៏​ឆ្ងាញ់​ពិសា​នេះ​ឡើង ដោយ​បម្រើ​ជូន​អតិថិជន​ជា​រៀងរាល់ថ្ងៃ​។​

​ភាពសម្បូរ​បែប​នៃ​ប្រភេទ​គ្រឿង​សមុទ្រ របស់​ប៊ូ​ហ្វេ​គ្រឿង​សមុទ្រ មានដូចជា​៖ ក្តាម​កែប​ស្រស់ៗ​, បង្កង​ប៉ាក​, បង្កង​កាណាដា​, បង្គា​ប៉ា​រ៉ា​, ត្រី​សមុទ្រ ហើយ​យើងខ្ញុំ ក៏មាន​ការផ្តល់ជូន​ដ៏​ពិសេស នូវ​ពងត្រី Caviar Oscietre ដែល​នាំចូល​ពី​អ៊ីរ៉ង់ អយ​ស្ទ័​របា​រាំង និង សាច់គោ​អូស្ត្រាលី​ផងដែរ​។ ​

លោក Beniot Leloup មេ​ចុងភៅ​ប្រចាំ សណ្ឋាគារ​សូ​ហ្វី​តែ​ល បាន​ឲ្យ​ដឹងថា “​អាហារ​សមុទ្រ​ទាំងអស់​នៅទីនេះ ត្រូវបាន​ផ្តោត​សំខាន់​លើ​គុណភាព​សាច់ ដែល​នាំចូល​ផ្ទាល់ ពី ខេត្ត​កែប​នៃ​ប្រទេស​កម្ពុជា ប្រទេស​បារាំង និង ប្រទេស​ជប៉ុន ដើម្បី​ធ្វើ​ឲ្យ​លោកអ្នក​ទទួលបាន បទពិសោធន៍​មួយ ដែល​មិនអាច​បំភ្លេចបាន បន្ទាប់ពី​ការទទួល​ទាន​អាហារ​ប៊ូ​ហ្វេ ជាមួយ​ពួកយើង​។​”

​ប៊ូ​ហ្វេ​គ្រឿង​សមុទ្រ​របស់​យើង ផ្តល់ជូន​ទាំង​រសជាតិ និង ជម្រើស​ជាច្រើន ដែល​មេ​ចុងភៅ​យើង​បានរៀបចំ​ជាពិសេស ជាច្រើន​មុខ​ដូចជា អាហារ​សាច់​ស្រស់ៗ ស៊ូ​ស៊ី សា​ស៊ី​មី និង អាហារ​បែប​អាស៊ី ដូចជា ស៊ុប​តុំ​យាំ និង សម្លការី​គ្រឿង​សមុទ្រ ដែលមាន​រស​ឆ្ងាញ់​ជាងគេ​នៅ ទីក្រុង​ភ្នំពេញ ជាមួយ​បរិយាកាស ដ៏​សែន​មនោ​រម្យ នៃ​ភោជនីយដ្ឋាន La Coupole ដែល​ត្រូវបាន​រៀបចំឡើង តាម​រចនាបថ​បារាំង យ៉ាង​ល្អ​ប្រណិត សក្តិសម​បំផុត សម្រាប់​ការទទួល​ទាន​អាហារ ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់ និង ក្រុមគ្រួសារ​របស់​អ្នក​។​​

ប៊ូ​ហ្វេ​គ្រឿង​សមុទ្រ (SEAFOOD PARADISE) នឹង​បម្រើ​ជូន​ជា​រៀងរាល់​ថ្ងៃនេះ​តទៅ ក្នុងតម្លៃ​ពិសេស​ត្រឹមតែ 32++ ដុល្លារ​ប៉ុណ្ណោះ និង 49++ ដុល្លារ ជាមួយនឹង​ការទទួល​ទាន​ស្រា គុណភាព​ខ្ពស់​ដោយ​សេរី​។​​

ជាមួយនឹង​ទីធ្លា​ចត​យានយន្ត​ធំ​ទូលាយ និង សុវត្ថិភាព សណ្ឋាគារ​សូ​ហ្វី​តែ​ល គឺជា​ទីកន្លែង​ដ៏​សក្តិសម​បំផុត​សម្រាប់ ការ​ប្រារព្ធ​កម្មវិធី​ជប់លៀង​ផ្សេងៗ ដូចជា​កម្មវិធី​ខួបកំណើត និង កម្មវិធី​ខួបអាពាហ៍ពិពាហ៍ ជាដើម​។ សូម​អញ្ជើញ​ទំនាក់ទំនង មក​លេខ 023 999 200 ​ដើម្បី​ធ្វើការ​កក់​កន្លែង​ ហើយសម្រាប់​ព័ត៌មាន​បន្ថែម សូមចូលទៅកាន់​គេហទំព័រ http://bit.ly/2Q2HZQ5​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684