ព័ត៍មានទាន់​ហេតុការណ៏
Search

ម៉ាស៊ីន​បាញ់​គ្រួស​ក្នុង​តម្រងនោម ជាមួយ​បច្ចេកវិទ្យា​ចុងក្រោយ មាន​វត្ត​មាននៅ​កម្ពុជា​ហើយ​

​ភ្នំពេញ​៖ ជោគជ័យ​ដ៏​ធំធេង​មួយ សំរាប់​មន្ទីរពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ (RPH) ក្នុងការ​អបអរសាទ​រ​ខួប ៤ ឆ្នាំ នៃ​វត្តមាន​របស់ខ្លួន​នៅ​ប្រទេស​កម្ពុជា គឺ​បាន​បំពាក់​នូវ ម៉ាស៊ីន​បាញ់​គ្រួស​ក្នុង​តំរងនោម ជាមួយ​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត ក្នុងការ​ផ្តល់ជូន​នូវ​សេវា​ថែទាំ​សុខភាព​ឲ្យ​កាន់តែ ប្រសើរឡើង​សម្រាប់​ប្រជាជន​កម្ពុជា​។​​

ក្នុង​រយៈពេល ៤​ឆ្នាំ កន្លងមកនេះ មន្ទីរពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ ផ្តល់ជូន​នូវ​សេវា​ការថែទាំ​សុខភាព និង​ពិនិត្យ​ដ៏​ល្អ​តាម​ស្តង់ដារ និង​គុណភាព​អន្តរជាតិ​ខ្ពស់បំផុត​ដើម្បី​លើកកម្ពស់​ការជឿទុកចិត្ត និង​ការពេញចិត្ត​ពី​សំណាក់​ប្រជាជន​កម្ពុជា ក៏ដូចជា​ជនបរទេស និង​ភ្ញៀវទេសចរ​អន្តរជាតិ​នានា និង​ក៏ដូចជា​រួមចំណែក​ដល់​ការអភិវឌ្ឍ​វិស័យ​សុខាភិបាល នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​។​

ម៉ាស៊ីន Extracorporeal Shock Wave Lithotripter (ESWL) គឺជា​ម៉ាស៊ីន​ជំនាន់​ថ្មី ជាមួយ​បច្ចេកវិទ្យា​ចុងក្រោយ ប្រើប្រាស់​ក្នុងការ​បាញ់​បំបែក គ្រួស​នៅក្នុង​តម្រងនោម​យ៉ាង​មាន​ប្រសិទ្ធភាព ដោយ​អ្នកជំងឺ​ពុំមាន​ការឈឺចាប់ មិនត្រូវ​បាន​ប្រើ​ថ្នាំស្ពឹក ពុំ​ត្រូវការ​ប្រើប្រាស់​ថ្នាំ បន្ទាប់ពី​ការព្យាបាល​អាចធ្វើ​ការងា​រ​បាន​ដូច​ធម្មតា បន្ទាប់ពី​ទទួល​ការព្យាបាល​។​​

ម៉ាស៊ីន ESWL ប្រើប្រាស់​ប្រព័ន្ធ​កំណត់​ទីតាំង​នៃ​ដុំ​គ្រួស រួមជាមួយ​ប្រព័ន្ធ​អេកូ តាមដាន​ដុំ​គ្រួស នៅក្នុង​តម្រងនោម រួចហើយ​ប្រើ​រលក​សម្លេង បាញ់​តម្រង់​ដុំ​គ្រួស ឲ្យ​ចំ​ទីតាំង​យ៉ាង​ត្រឹមត្រូវ​បំផុត ដោយ​កាត់បន្ថយ​ផលប៉ះពាល់ ខ្ពស់បំផុត និង​ប្រសិទ្ធភាព​បំផុត​ក្នុងការ​បំបែក​ដុំ​គ្រួស​។​

​លោកស្រី​វេជ្ជបណ្ឌិត Pamamorn Prasarttong-Osoth នាយក​ប្រតិ​ប​តិ្ត​នៃ​ក្រុមហ៊ុន BHQ BDMS ដែល​រួមមាន​៖ RAH, RPH, និង Bangkok Hospital Headquarter ប្រចាំ​នៅ​ទីក្រុង​បាងកក​បាន​មានប្រសាសន៍ថា​៖ «​សម្រាប់​ការ​ប្រារព្ធ​ខួប ៤ ឆ្នាំ​នៃ​ការបើក​សម្ពោធ​មន្ទីរពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ និង​តាំង​នាម​អោ​យគ​ណះ​គ្រប់គ្រង និង​បុគ្គលិក​នៃ​មន្ទីរពេទ្យ និង​បណ្តាញ​មន្ទី​ពេទ្យ BDMS យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ការគាំទ្រ​ពី​សំណាក់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​តែងតែ​ផ្តល់នូវ​ការគាំទ្រ និង​ស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត​មកដល់​មន្ទីរពេទ្យ​យើងខ្ញុំ ហើយ​នេះ​ជា​កិត្តិយស និង​សេចក្តី​រីករាយ​បំផុត​របស់​យើងខ្ញុំ​ដែល​បានមក​ ​ធ្វើការ​វិនិយោគ​ក្នុងប្រទេស​កម្ពុជា »​។​​

លោកស្រី​បាន​បន្តទៀតថា «​ក្នុងពេល​ជាមួយគ្នានេះដែរ យើងខ្ញុំ​ក៏​សូម​សំដែង​នូវ​ការដឹងគុណ​ដល់​អ្នកជំងឺ ដៃគូ​អាជីវកម្ម អ្នកផ្គត់ផ្គង់ និង​មិត្តភក្តិ​ទាំងឡាយ ដែល​បានផ្តល់​ការគាំទ្រ ដល់​ការបណ្តាក់ទុន​វិនិយោគ ទៅលើ​ការផ្តល់ជូន​នូវ​សេវា​ព្យាបាល និង​ពិនិត្យ​សុខភាព​ដ៏​មាន​គុណភាព​ខ្ពស់ ក្នុង​រយៈពេល ៤ ឆ្នាំ​កន្លងមកនេះ ។ បើ​គ្មាន​ការគាំទ្រ​របស់​អស់លោក លោកស្រី​ទេ យើង​មិនអាច​ឈរ​នៅទីនេះ​បានទេ​នៅថ្ងៃនេះ​»​។​​

ជាមួយគ្នានេះដែរ មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ បាន​ប្ដេជ្ញា​ថា នឹង​បន្ត​នាំ​ចូលមក​នូវ​ឧបករណ៍​វេជ្ជសាស្ត្រ​ទំនើបៗ​បន្ថែមទៀត ដោយបាន​អះអាងថា “​យើង​ប្តេជ្ញា​បន្ត​បេសកកម្ម​របស់​យើង​ដោយ​នាំមក​នូវ​ឧបករណ៍​វេជ្ជសាស្ត្រ​ដែលមាន​បច្ចេកវិទ្យា​ខ្ពស់​និង​ផ្តល់នូវ​កម្រិតស្តង់ដារ​ខ្ពស់​ផ្នែក​សេវា​វេជ្ជសាស្ត្រ និង​ការថែទាំ​សុខភាព​ដល់​សហគមន៍​ដើម្បីឱ្យ​យើង​អាចជួយ​សន្សំ​ពេលវេលា និង​ថវិកា​ដល់​អ្នកជំងឺ​ដែល​ចង់​ទទួលបាន សេវា​ព្យា​ល​បាល​នៅក្រៅ​ប្រទេស​។ សូម​នៅ​ជាមួយ​យើង​ដោយ​ចាត់ទុក​យើង​ថា​ជា​អ្នក​យកចិត្តទុកដាក់​ថែទាំ​សុខភាព​របស់លោក​អ្នក​”​។​​

មន្ទីរពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ ផ្តល់ជូន​នូវ​សេវាកម្ម​ពិនិត្យ​ព្យាបាល ដែល​ឈានមុខ​គេ​មួយចំនួន​ដូចជា​៖ មជ្ឈមណ្ឌល​របួស​ទូទៅ មជ្ឈមណ្ឌល​សរសៃប្រសាទ មជ្ឈមណ្ឌល​ត្រួតពិនិត្យ​ឈាម និង​ការវះកាត់​បេះដូង និង​មជ្ឈមណ្ឌល​ពិនិត្យ​ព្យាបាល និង​ថែទាំ​ជម្ងឺមហារីក និង​មាន​ផ្នែក​ផ្សេងៗ​ទៀត​ដូចជា​៖ សេវា សង្គ្រោះបន្ទាន់ និង របួស​ធ្ងន់ធ្ងរ ២៤​ម៉ោង​, សេវា​សង្គ្រោះបន្ទាន់​តាម ផ្លូវគោក នឹង​ផ្លូវអាកាស​, សេវា​ពិនិត្យ​អ្នកជំងឺ​នៅតាម​សណ្ឋាគា​និង​ផ្ទះ​, មាន​ផ្តល់ជូន​នូវ​សេវាកម្ម ផ្នែក​ព្យាបាល​ជំងឺ​ទូទៅ រោគ​កុមារ សម្ភព​និង​រោគ​ស្ត្រី វះកាត់​ទូទៅ ជំងឺ​ឆ្ឆឹ​ង ព្យាបាល​ធ្មេញ ផ្នែក​លាង​ឈាម ផ្នែក​ពិនិត្យ​សុខភាព​ទូទៅ ផ្នែក​រូបភាព​, វេជ្ជសាស្ត្រ ផ្នែក​អ្នកជំងឺ​សំរាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ និង ផ្នែក​ប្រ​ពោ​ធន​កម្ម​, ផ្តល់ជូន​នូវ​សេវា​ពិគ្រោះ​ពិភាក្សា​ដែលមាន​ជំនាញ​ច្បាស់លាស់​និង​ការទំនាក់ទំនង​ក្នុងការ​បញ្ជូន​អ្នកជំងឺ​ដែល​ចង់ទៅ​ព្យាបាល​បន្ត​នៅ​មន្ទីរពេទ្យ​បាងកក​ប្រទេស​ថៃ​បាន​យ៉ាង​ឆាប់រហ័ស​, មានការ​ទទួលស្គាល់​ក៏ដូចជា​មានការ​ទំនាក់ទំនង​ជាមួយ​គ្រប់​ក្រុមហ៊ុន​ធានារ៉ាប់រង​អន្តរជាតិ​ផងដែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684