ព័ត៍មានទាន់​ហេតុការណ៏
Search

កម្ពុជា​និង​មូលនិធិ GE ចុះ​កិច្ចព្រមព្រៀង ស្តីពី​ការវះកាត់​ប្រកបដោយ​សុវត្ថិភាព​ឆ្នាំ​២០២០

ភ្នំពេញ ៖ មូលនិធិ​ជី​អ៊ី​( GE Foundation) បានប្រកាស​ជា​ផ្នែក​ចុងក្រោយ​ជាមួយ​ថវិកា​២៥ លាន​ដុល្លារ​របស់​ខ្លួន​ចំពោះ​ការវះកាត់​ប្រកបដោយ​សុវត្ថិភាព​ទូទាំង​ពិភពលោក​ដោយ​គាំទ្រ​កម្មវិធី​វះកាត់​ប្រកបដោយ​សុវត្ថិភាព​ឆ្នាំ​២០២០ ទៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​មាន​ប្រទេស​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​ឡាវ ជាដើម​។ ការវិនិយោគ​នេះ​មាន​សារៈសំខាន់​ក្នុងការ​ព​ន្លឿ​ន​ការទទួលបាន​សេវា​វះកាត់​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ខណៈដែល​តំបន់​នេះ​មាន​កម្រិត​នៃ​កាត់​ទាប​បំផុត​មួយ​នៅក្នុង​ពិភពលោក ដែល​បច្ចុប្បន្ន ៩៧% នៃ​ប្រជាជន​ក្នុង​តំបន់​មិនអាច​ទទួលបាន​ការវះកាត់​ដោយ​សុវត្ថិភាព​។

​ក្នុងឱកាស​នៃ​ការស្នាក់អាស្រ័យ​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​បុរី​ញ៉ូ​វ​យ៉​ក​សហរដ្ឋមន្ត្រី​នៅ​ព្រឹក​ថ្ងៃទី​២៨​កញ្ញា​ម៉ោង​នៅ​បុរី​ញ៉ូ​វ​យ៉​ក​សហរដ្ឋអាមេរិក​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​ទទួលទាន​អាហារ​ការងារ​ជាមួយ​ប្រតិភូ​តំណាង​ក្រុមហ៊ុន GE Global Growth​។

​ក្នុង​ពិធី​ទទួលទាន​អាហារ​ការងារ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​សំដែង​នូវ​ការ​វា​តម្លៃ​ខ្ពស់​និង​កោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន GE Global Growth ដែល​តែងតែ​ធ្វើ​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយនិង​រាជរដ្ឋាភិបាល​ប្រទេស​និង​ប្រជាជន​កម្ពុជា​លើ​បញ្ហា​សុខភាព​របស់​ប្រជាជន​។

​សម្តេច​តេ​ជោ​និង​តំណាង​ក្រុមហ៊ុន GE Global Growth ក៏បាន​ធ្វើការ​ពិភាក្សាគ្នា​យ៉ាង​យកចិត្តទុកដាក់​ទៅលើ​ការបន្ត​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​ក្នុងការ​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​ការ​គាំពារ​សុខ​មា​ភាព​សង្គម​នៅ​កម្ពុជា​។

​បន្ទាប់ពី​បាន​ចំណាយពេល​នៃ​ការពិភាក្សា​ក្នុង​ពិធី​ទទួលទាន​អាហារ​ពេលព្រឹក​នោះដែរ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​អញ្ជើញ​ធ្វើជា​សាក្សី​នៃ​ពិធី​ចុះហត្ថលេខា​លើ​ស្តីពី​ការវះកាត់​ប្រកបដោយ​សុ​វត្តិភាព​ឆ្នាំ​២០២០​រវាង​កម្ពុជា​និង​មូលនិធិ GE ដែល​ចុះហត្ថលេខា​រវាង​លោក អ៊ុច​បូរិទ្ធ​រដ្ឋលេខាធិការ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​ជាមួយនិង​តំណាង​ក្រុមហ៊ុន GE Global Growth​។ អនុស្សរណៈ​នៃ​ពិធី​ចុះហត្ថលេខា​នេះ GE និង​បង្កើន​ការជួយ​ដល់​ប្រទេស​កម្ពុជា​ពិសេស​លើ​ការបណ្តុះបណ្តាល​និង​ការ​កសាង​សមត្ថភាព​ធនធានមនុស្ស​លើ​បច្ចេកទេស​នៃ​ការវះកាត់​ប្រកបដោយ​សុ​វត្តិភាព​នោះ​។

​លោក Ann Klee ប្រធាន​មូលនិធិ GE បាន​លើកឡើងថា “​គំនិត​ផ្តួចផ្តើម​នេះ​នឹង​ផ្តោតទៅលើ​ការកសាង​សមត្ថភាព​ស្ថាប័ន​របស់​កម្ពុជា ដើម្បី​បន្ត​កែលម្អ​ការវះកាត់​យូរអង្វែង​នៅក្នុង​ពេល​អនាគត​។ រដ្ឋាភិបាល​កម្ពុជា ប្តេជ្ញា​លើកកម្ពស់​គុណភាព និង​បង្កើន​លទ្ធភាព​ទទួលបាន​ការថែទាំ​សុខភាព​នៅក្នុង​ប្រទេស​ហើយ​មូលនិធិ​GE​រីករាយ​ក្នុងការ​សហការ​ជាមួយ​ក្រសួង​សុខាភិ​បាល ដើម្បី​លើកកម្ពស់​ផ្នែក​វះកាត់​នេះ​”​។

“​កម្មវិធី​វះកាត់​ប្រកបដោយ​សុវត្ថិភាព​ឆ្នាំ ២០២០​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​២០១៥ ជាមួយនឹង​គោលដៅ​កាត់បន្ថយ​ការស្លាប់ ដែល​អាច​បង្ការ​បាន​និង​ការ​ព​ន្លឿ​ន​ការ​ទទួលបាន​សេវា​វះកាត់​ប្រកបដោយ​សុវត្ថិភាព និង​ការប្រើ​ថ្នាំ​សណ្តំ​នៅ​ទូទាំង​ពិភពលោក​។ ​គោលបំណង សំខាន់ៗ​របស់​កម្មវិធី​វះកាត់​ប្រកបដោយ​សុវត្ថិភាព​ឆ្នាំ​២០២០​គឺ​៖ ១ -​ឥទ្ធិពល​៖​កាត់បន្ថយ​ការ​ស្លាប់​ដែល​អាច​បង្ការ​បាន​ពី​លក្ខខណ្ឌ​ជម្ងឺ​ដែល​អាច​ព្យាបាល ដោយ​ការវះកាត់​ដោយ​បង្កើន គុណភាព​នៃ​ការថែទាំ និង​បង្កើន​ចំនួន​នៃ​ការវះកាត់​ក្នុង​កន្លែង​វះកាត់ ដែល​គាំទ្រ​ដោយ​កម្មវិធី​វះកាត់​ប្រកបដោយ​សុវត្ថិភាព​ឆ្នាំ​២០២០​។​២-​ភាព​ច្នៃ​ប្រឌិត​ ៖ ណែនាំ និង​សាកល្បង​គំរូ​ប៉ិនប្រសប់​សម្រាប់​ការអនុវត្ត​ក្នុង​វិស័យ​សុខភាព​ជាស​កល​និង​៣-​ការពង្រីក​៖ កសាង​និង​ពង្រឹង​ប្រព័ន្ធ​អេកូ​សាស្ត្រ​ប្រកបដោយ​និរន្តរភាព​សម្រាប់​ការវះកាត់ សង្គ្រោះបន្ទាន់​និង​សំខាន់ នៅក្នុង​តំបន់​ក្រីក្រ​។

កម្មវិធី​វះកាត់​ប្រកបដោយ​សុវត្ថិភាព​ឆ្នាំ ២០២០ បានចាប់ផ្តើម​ប្រតិបត្តិការ​នៅ​ប្រទេស​អេ​ត្យូ​ពី​នៅ​ឆ្នាំ ២០១៦ និង​នៅ​ប្រទេស​តង់​ហ្សា​នី​នៅ​ឆ្នាំ ២០១៧​។ ​គំនិត​ផ្តួចផ្តើម​នេះ​បាន​ជួយ​គាំទ្រ​ដល់​រដ្ឋាភិបាល​អេ​ត្យូ​ពី​និង​តង់​ហ្សា​នី​ដើម្បី​បង្កើត​យុទ្ធសាស្ត្រ វះកាត់​ថ្នាក់​ជាតិ ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ការ​សង្គ្រោះ​ជីវិត​តាមរយៈ​ការវះកាត់​និង​ផែនការ​វះកាត់ សម្ភព និង​ថ្នាំស្ពឹក​ជាតិ​។ តាមរយៈ​កម្មវិធី​រប​ស់កម្ម​វិធី​វះកាត់​ប្រកបដោយ​សុវត្ថិភាព​ឆ្នាំ ២០២០ មន្ទីរពេទ្យ​បឋម ជាក់លាក់​នានា​បាន​បង្កើន​បរិមាណ​នៃ​ការ វះកាត់​ដល់​ទៅ ៥០% និង​កាត់បន្ថយ​អត្រា​មរណភាព និង​អត្រា ឆ្លង​មេរោគ​ដល់​ទៅមួយ​ភាគបី​។ មាន​បុគ្គលិក​ជាង​១២០០ នាក់​នៅ​អាហ្វ្រិក​ខាងកើត កម្មវិធី​វះកាត់​ប្រកបដោយ​សុវត្ថិភាព​២០២០ ផ្តល់​លទ្ធភាព​ឱ្យ​ក្រុម​វះកាត់​នានា​ធ្វើការ​ជាមួយគ្នា បាន​យ៉ាង​ល្អ អនុវត្ត មាន​ឧ​ត្ត​មា​នុ​វត្ត​នានា​ដូចជា អនុវត្តតាម​នីតិវិធី​វះកាត់​ប្រកបដោយ​សុ​វ​តិ្ថ​ភាព​របស់ អង្គការ សុខភាព​ពិភពលោក ជួសជុល និង​សម្អាត ឧបករណ៍​វះកាត់​ប្រើ​សើរ​ជាង​មុន​។

ការ​វិនិយោគ​របស់​មូ​ល​និ​ធិ GE ក្នុងការ​វះកាត់​នៅ​តំបន់​អាស៊ីអាគ្នេយ៍​បាន​អនុវត្ត​បន្ត​លើ​ការងារ​អស់​រយៈពេល​ជាង​១០​ឆ្នាំ​នៅក្នុង​តំបន់ ដើម្បី​កែលម្អ​ការ​ទទួលបាន​សេវា​ថែទាំ​សុខភាព ដែល​មាន​គុណភាព​រប​ស់​សហគមន៍​ជនបទ និង សហគមន៍​ងាយ​រងគ្រោះ​។ ក្នុងអំឡុង​ពេលនោះ ក្រុមហ៊ុន GE និង​មូលនិធិ GE បានផ្តល់​ថវិកា​ចំនួន ១២ លាន​ដុល្លារ ដើម្បី​នាំ​យក​ឧបករណ៍ វេជ្ជសាស្ដ្រ​ទំនើបៗ បង្កើត​កម្មវិធី​បណ្តុះ​បណ្តាល​បច្ចេកទេស​ប្រើប្រាស់​សម្ភារៈ​បរិក្ខារ​ជីវវិជ្ជសាស្ត្រ (BMET) ដោយ​សហការ ជាមួយ​សាកល​វិទ្យា ល័យ Duke និង​អង្គការ​សុខភាព​វិស្វកម្ម​ពិភពលោក ហើយ​បង្កើន​លទ្ធភាព​ទទួល​ទឹក​សុវត្ថិភាព ដោយ ឧបត្ថម្ភ​ប្រព័ន្ធ​ប​ន្សុ​ត​ទឹក ជាមួយនឹង​ការបណ្តុះបណ្តាល​សម្រាប់​ម​ជ្ឈ​មណ្ឌល​ថែទាំ​សុខភាព​នានា​។ កម្មវិធី នេះ​បាន​គាំទ្រ​ដល់ មន្ទីរពេទ្យ​ជាង ៤០ នៅក្នុង​ខេត្ត​ចំនួន​២៥ ។ កម្មវិធី​វះកាត់​ប្រកបដោយ​សុវត្ថិភាព​ឆ្នាំ ២០២០ បំពេញបន្ថែម​យ៉ាង​ល្អប្រសើរ​លើ​កម្មវិធី​ថែទាំ​សុខភាព​ដែល​គាំទ្រ​ដោយ មូលនិធិ GE ដែល​យើង​បានចាប់ផ្តើម​នៅ​កម្ពុជា​ក្នុង​ឆ្នាំ ២០០៩​។

មូលនិធិ GE ជា​ស្ថាប័ន​សប្បុរសធម៌​របស់​ក្រុមហ៊ុន GE ប្តេជ្ញាចិត្ត​ក្នុងការ​ផ្លាស់ប្តូរ​សហគមន៍ និង​បណ្តុះ​កម្លាំង ពលកម្ម​ចម្រុះ​។ មូលនិធិ GE កំពុង​អភិវឌ្ឍ​ជំនាញ​ដោយ​នាំយកមក​នូវ​ការរៀនសូត្រ ប្រកបដោយ​ភាព​ប៉ិនប្រសប់ នៅក្នុង​សុខភាព​សហគមន៍​ទូទាំង​ពិភពលោក និង​ការអប់រំ​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា​(STEM) ពង្រីក​អ្វី​ដែលមាន​ប្រសិទ្ធភាព និង​បង្កើត​ដំណោះស្រាយ​ដែលមាន​និរន្តរភាព៕