ព័ត៍មានទាន់​ហេតុការណ៏
Search

ទៅធ្វើ​ការ​នៅ​កូរ៉េមកវិញ សល់​លុយរាប់ម៉ឺន​ដុល្លារ បើក​ការរកស៊ី​ផ្នែក​ដីធ្លី នៅ​ប្រទេស​កំណើត​វិញ យ៉ាង​ឡូយ​!

​ភ្នំពេញ​៖ ពលករ​ទើប​ចប់​អណ្ត​តិ​ពី​ប្រទេស​កូរ៉េ ២​រូប និង​ពលករ​កាន់​វី​សា​ប្រភេទ​ជំនាញ កំពុង​បំពេញការងារ​នៅ​ប្រទេស​កូរ៉េ ២​រូប​ទៀត បាន​សហការគ្នា បោះទុន​សរុប​ជា​ទឹកប្រាក់ ៥០​ម៉ឺន​ដុល្លារ ដើម្បី​ទិញ​ដី​នៅ​តំបន់​ជាយក្រុង​ភ្នំពេញ រួច​ចាប់ផ្តើម​ពុះ​ជា​ដី​ឡូ​តិ៍​តូចៗ លក់​ជូន​មហាជន​ទូទៅ ហើយ​ទន្ទឹមនឹងនេះ ពួកគាត់​បាន​បង្កើតជា​ក្រុមហ៊ុន​អចលនទ្រព្យ​មួយ​ឈ្មោះថា “​ភូមិឋាន​សួស្តី​អចលនទ្រព្យ​”​។​​

ពលករ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ ទាំង ៤​រូបនោះ រួមមាន លោក សុខ សៀង​ឌី និង លោក​សេង គឹម​ឡែ​ន ជា​ពលករ​កាន់​វី​សា​ជំនាញ​កំពុងធ្វើការ​នៅ​ប្រទេស​កូរ៉េ លោក វ៉ាន់ សុខ​ហេង និង​លោក កេ​ត វុ​ធ​ដុង ជា​អតីត​ពលករ​ស្របច្បាប់ ធ្លាប់បាន​បំពេញការងារ​នៅ​ប្រទេស​កូរ៉េ​។ ​

អ្នក​ទាំង ៤ មាន​វ័យ​ខុសគ្នា មាន​ភូមិកំណើត​ផ្សេងៗ​គ្នា កម្រិតវប្បធម៌​ខុសគ្នា ការងារ ផ្សេងគ្នា ប៉ុន្តែ​ពួកគាត់ មាន​ឈាមជ័រ​ជា​ខ្មែរ​តែមួយ និង​មាន​គោលបំណង​ដូចគ្នា គឺ​ចង់​មាន​ក្រុមគ្រួសារ រស់នៅ​ដោយ​សុខសាន្ត​ក្រោម​ដំបូលផ្ទះ ដែល​កើតចេញពី​កម្លាំង​ញើស​ឈាម​របស់ខ្លួន​ពិតៗ​។​​

អ្នក​ទាំង ៤ មិន​ធ្លាប់​ស្គាល់គ្នា​ពីមុនមក​ទេ តែដោយសារ​ជីវភាព ទើប​ពួកគាត់​សម្រេចចិត្ត ទៅធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ ហើយ​ស្គាល់​ក៏បាន​រាប់អាន​គ្នា ក្នុងនាម​ជនរួមជាតិ​តែមួយ​នៅ​ប្រទេស​កូរ៉េ​។​

​ជា​ចៃដន្យ ក្នុងចំណោម​អ្នក​ទាំង ៤​នាក់​នោះ បានទទួល​បទពិសោធ​ន៍​ក្នុង​ផ្នែក​អចលនទ្រព្យ​ខ្លះៗ ដោយសារ​មាន​ក្រុមហ៊ុន​អ​ចនទ្រ​ព្យ​នៅ​កម្ពុជា ធ្លាប់​ទាក់ទង​ឲ្យ​ពួកគាត់ ធ្វើជា​បុគ្គលិក​លក់​ដី​។

​តាមរយៈ​កិច្ច​ការលក់​ដី​នេះ ពួកគាត់​ទទួលបាន​ប្រាក់កម្រៃ​គួរសម និង​ឃើញ​មានឱកាស​ច្រើន ទើប​ធ្វើ​ឲ្យ​ពួកគាត់ មានគំនិត​ចង់​រកស៊ី​ផ្នែក​អចលនទ្រព្យ​។ ទន្ទឹមពេល​បំពេញការងារ​នៅក្នុង​ផ្នែក​នេះ ពួកគាត់​បាន​សន្សំ​លុយ​ពី​ធ្វើការ និង​រួមជាមួយ​ចំណូល ពី​កម្រៃ​នៃ​ការងារ​លក់​អចលនទ្រព្យ ឲ្យ​ក្រុមហ៊ុន​នៅ​ខ្មែរ​ផង ពួកគាត់​ក៏បាន​ឆ្លៀត​ទិញ​ដី ក្នុង​គម្រោង​របស់គេ​ទុក​។ ប្រហែល​ពីរ​ទៅ​បី​ឆ្នាំ​ចុងក្រោយ​នេះ តម្លៃ​ដី​ដែល​គាត់​បាន​ទិញ ដោយ​ប្រាក់​សន្សំ​នោះ បាន​កើនឡើង​លឿន​ហួស​ពី​ការ​ស្មាន ហើយ​ពួកគាត់​សម្រេចចិត្ត​លក់​ដី​នោះ​ខ្លះ ធ្វើជា​ដើមទុន​បន្ថែម​សម្រាប់​បង្កើតជា​ក្រុមហ៊ុន​នេះ​ឡើង​។

​ចាប់ពីពេលនោះ​មក ពួកគាត់​សម្រេចចិត្ត​ទិញ​ដី​ទុក ជាពិសេស​ដី​នៅ​តំបន់​ជាយក្រុង ព្រោះ​វា​មាន​សក្តានុពល​ខ្លាំង និង​លក់​វិញ​បាន​ក្នុងតម្លៃ​ខ្ពស់ ចំណេញ​ច្រើន​។

​ពួកគាត់​យល់ឃើញថា សម្រាប់​ពលករ​កូរ៉េ ១​អណ្ត​តិ​មាន​រយៈពេល ៤​ឆ្នាំ ១០​ខែ ប្រាក់ខែ​ដែល​សន្សំ​បាន ត្រូវមាន​ទិសដៅ​ច្បាស់លាស់ និង​មិនត្រូវ​យកទៅ​វិនិយោគ ចំពោះ​របរ​ណា​ដែល​យើង​មិន​ច្បាស់លាស់​នោះឡើយ​។

​ក្នុង​មួយ​អណ្ត​តិ​នៃ​ការធ្វើការ នៅ​ប្រទេស​កូរ៉េ ពលករ​ម្នាក់ៗ អាច​សន្សំ​ប្រា​ក់បាន​ពី ៤​ទៅ ៦​ម៉ឺន ដុល្លារ តែប៉ុណ្ណោះ​។ ប៉ុន្តែ បើ​ពួកគាត់​យកប្រាក់​ទាំងនោះ ទៅធ្វើ​ការវិនិយោគ​លើដី​ធ្លី នៅ​ជាយក្រុង​ជាមួយ​ពួកយើង​នោះ តម្លៃ​ដី​នឹងមាន​ការកើនឡើង​ទ្វេ​រដង ឬ​ប្រហាក់ប្រហែល និង​ការ​សន្សំ​ប្រាក់​បាន​ពី​ចន្លោះ​ពី​១០ ទៅ​១៥​ម៉ឺន​ដុល្លារ​យ៉ាងតិច​។

​ពលករ​ទាំង ៤​រូប បាន​ប្រាប់ថា ត្រូវ​សិក្សា​ពី​គម្រោង​និ​មួយៗ ឲ្យ​បានច្បាស់លាស់ មុននឹង​ធ្វើការ​សម្រេច​ចិត្ត​ទិញ ដើម្បី​ជៀសវាង​ការចាញ់បោក​គេ ដោយ​ប្រកា​ណាមួយ​។

​ពលករ​ទាំង ៤​រូប បាន​ប្រាប់​ពី​គោលបំណង ដែល​ខ្លួន​បង្កើត​ក្រុមហ៊ុន​ភូមិឋាន​សួស្តី​នេះ ដោយសារតែ ខ្លួន​ធ្លាប់ មាន​ប្រវត្តិ​តស៊ូ ជា​ពលករ​នៅ​ប្រទេស​កូរ៉េ និង​ចង់​ប​ម្លែ​ង​ខ្លួន​ពី​ពលករ​ទៅជា​សហគ្រិន​។ មើលឃើញ​ពី​សក្តានុពល​វិស័យ​អចលនទ្រព្យ កំពុងមាន​សន្ទុះ​កើនឡើង និង​ជាពិសេស ការ​ពុះ​ដី​ឡូ​តិ៍លក់​នៅ​តំបន់​ជាយក្រុង មានការ​រីកចំរើន​លឿន និង​មាន​តម្រូវការ​ខ្ពស់​។ ចង់បង្ហាញ​ដល់​ពលករ ដែល​កំពុងធ្វើការ​នៅ​ប្រទេស​កូរ៉េ និង​ប្រទេស​ផ្សេងៗ​ទៀត ឲ្យ​យល់ដឹង​ពី​របៀប​ទិញ​ដី​ទុក​សម្រាប់​ជា​តម្រូវការ​ផ្ទាល់ខ្លួន ទៅ​ថ្ងៃ​អនាគត ឬ​លក់ដូរ​យកចំណេញ ដោយមាន​សុវត្ថិភាព​។ ការទិញ​ដី​ទុក គឺជា​វិធី​សន្សំ​លុយ​តិចតួច តែ​ទទួលបាន​ភាគលាភ​ធំ​យ៉ាងពិត​ប្រាកដ និង​ជា​វិធី​ជៀសវាង​យកប្រាក់​ដែល​ខ្លួន​មាន ទៅ​ប្រកបមុខរបរ​ផ្សេងទៀត ដែល​ខ្លួន​ពុំទាន់​មានបទពិសោធន៍ និង​មានការ​ប្រកួតប្រជែង​ច្រើន រហូត​ឈានទៅ​ធ្វើ​ឲ្យ​យើង​ខាតបង់​ថវិកា​នោះ នៅ​ថ្ងៃ​ណាមួយ ៕