ព័ត៍មានទាន់​ហេតុការណ៏
Search

អេ​ម​ហួស​ជាមួយ Samsung Galaxy J4+ និង J6+

​បន្ទាប់ពី​ដាក់​បង្ហាញ​កំពូល​ស្មា​ត​ហ្វូ​ន Galaxy Note 9​កាលពី​ចុងខែ​សីហា​កន្លងទៅនេះ ក្រុមហ៊ុន​អេឡិចត្រូនិក​យក្ស​សាម​សុង​ក៏​មិនបាន​ភ្លេច​នូវ​អាវុធ​ធន់​កណ្តាល​របស់ខ្លួន​ដើម្បី​វាយលុក​ទីផ្សារ​ផងដែរ​។​

Samsung Galaxy J4+ និង J6+ គឺជា​ស្មា​ត​ហ្វូ​ន​ដែលមាន​ភាព​ស៊ី​វិ​ល័យ ជាមួយ​អេក្រង់​ពេញ​តួ ស័ក្តិសម​សម្រាប់​អ្នក​ដែល​ចូលចិត្ត​លេង​ហ្គេម ទស្សនា​វីដេអូ ព្រោះ​អេក្រង់​វា​មាន​មុខងារ ផ្តល់​កម្រិត​ពណ៌ និង​រូបភាព​ច្បាស់​ខ្ពស់​បាន​យ៉ាង​ល្អឥតខ្ចោះ​។ ខាងក្រោម​នេះ​គឺជា​លក្ខណៈសម្បត្តិ​របស់ Samsung Galaxy J4+ និង J6+៖

1.​ ​Galaxy J4+

Samsung Galaxy J4+ មាន​ទង្ង​ន់​ស្រាល រាងស្តើង និង​បំពាក់​នូវ​អេក្រង់ HD+ ទំហំ​6-inch ដ៏​ធំ​ច្បាស់​ល្អ ដែល​ផ្តល់នូវ​កម្រិត​រូបភាព និង​ពណ៌​ច្បាស់​ដូច​ធម្មជាតិ ដែលជា​ដៃគូ​ដ៏​ឥតខ្ចោះ​សម្រាប់​ការ​ទស្សនា​វីដេអូ លេង​ហ្គេម និង​អាច​ប្រើប្រាស់​មុខងារ​ចែក​អេក្រង់​ជា​ពីរបាន​ផងដែរ​។​ក្រៅពី​អេក្រង់​ចំណុច​ដ៏​ទាក់ទាញ​របស់ Galaxy J4+​គឺ​បំពាក់​នូវ​កាមេរ៉ា​ខាងក្រោយ​ទំហំ 13 មេ​ហ្គា​ភិ​ច​សែ​ល កាមេរ៉ា​ខាងមុខ​ទំហំ​5​មេ​ហ្គា​ភិ​ច​សែ​ល រួមជាមួយ​មុខងារ​Selfie Focus និង LED Flash ងាយស្រួល​ក្នុងការ​ចាប់យក​រូបភាព​បាន​ស្អាត​ទោះ​ស្ថិតក្នុង​កាលៈទេសៈ​ណាក៏ដោយ ។​Galaxy J4+​មាន​ជម្រើស​៣​ពណ៌​ដ៏​ស៊ី​វិ​ល័យ​គឺ​ពណ៌​ផ្កាឈូក​,​ពណ៌​ខ្មៅ និង​ពណ៌​មាស ជាមួយ​តម្លៃ​វិញ​គឺ​ម៉ា​អេ​ម​ត្រឹមតែ​$159​តែប៉ុណ្ណោះ​។​

2.​ ​Galaxy J6+​

ជាមួយ​អេក្រង់​ដ៏​ធំ​ទំហំ​6-inch កំរិត​បង្ហាញ ភាពច្បាស់ 720 x 1480 pixels ប្រភេទ HD+ និង​បំពាក់​នូវ​កាមេរ៉ា​ក្រោយ​ភ្លោះ​ទំហំ​13 MP f/1.9 សម្រាប់​ថតរូប​ចាប់​ប្លង់​ទូលាយ និង​មួយ​គ្រាប់​ទៀត​ទំហំ 5 MP f/2.2 សម្រាប់​ថតរូប​ព្រិល​ផ្ទៃ​ខាងក្រោយ​, កាមេរ៉ា​មុខ​ទំហំ 8MP f/1.9 ​រួមជាមួយ​មុខងារ​Live Focus , Bokeh Effects ផងដែរ​។​ ​ចំណុច​ដ៏​ទាក់ទាញ​មួយទៀត​របស់ Galaxy J6+​គឺ​បាន​បំពាក់​នូវ​សេន​សឺ​ស្គេ​ន​ក្រយៅដៃ​ស្ថិតនៅ​ចំហៀង​នៃ​ទូរស័ព្ទ​ដែល​ផ្តល់​ភាពងាយស្រួល​និង​សុ​វត្តិភាព​ខ្ពស់​។ Samsung Galaxy J6+​មាន​ជម្រើស​៣​ពណ៌​គឺ​ពណ៌​ក្រហម​,​ពណ៌​ខ្មៅ និង​ពណ៌​ប្រ​ផះ ជាមួយ​តម្លៃ​វិញ​គឺ​ត្រឹមតែ​$209​តែប៉ុណ្ណោះ​។​

លោកអ្នក​អាច​រក​ជាវ​បាន​គ្រប់​ដេប៉ូ​ចែកចាយ​ទូរស័ព្ទដៃ​សាម​សុង​ក្នុងប្រទេស​កម្ពុជា សម្រាប់​ព័ត៌មាន​លម្អិត សូម​ទំនាក់ទំនង​ទៅកាន់​លេខ 1800 203 232៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684