ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Xi ប្រាប់​ប្រធានាធិបតី​ម៉ា​ល់​ឌី​វ​ថ្មី​ថា លោក​ចង់​ពង្រឹង​កិច្ច​សហប្រតិបត្តិការ

ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​និយាយ​នៅក្នុង​សារ​អបអរសាទរ​មួយ​ចំពោះ​ប្រធានាធិបតី​ម៉ា​ល់​ឌី​វ​ថ្មី​ថា ប្រទេស​ចិន​ចង់​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ដ៏​មាន​អត្ថប្រយោជន៍​ទៅវិញទៅមក​ជាមួយ​ម៉ា​ល់​ឌី​វ​។ ប្រធានាធិបតី​ម៉ា​ល់​ឌី​វ​ដែល​ទើប​ជាប់ឆ្នោត​គឺជា​មេដឹកនាំ​គណបក្សប្រឆាំង​ដែល​បាន​ប្តេជ្ញា​ថា​នឹង​ពិនិត្យមើល​គំរោង​របស់​ប្រទេស​ចិន​ឡើងវិញ​។​

ប្រទេស​ចិន​និង​ឥណ្ឌា​កំពុង​ប្រកួតប្រជែង​គ្នា​ដើម្បី​ដាក់​ឥទ្ធិពល​នៅក្នុង​ប្រជាជាតិ​មហាសមុទ្រ​ឥណ្ឌា​មួយ​នេះ​ដែលមាន​ចម្ងាយ​ប្រមាណ​៥២៣​គីឡូម៉ែត្រ​ពី​ចុង​ភាគខាងត្បូង​នៃ​ប្រទេស​ឥណ្ឌា​។​

គណបក្សប្រឆាំង​ម៉ា​ល់​ឌី​វ​បាន​និយាយ​មុនពេល​បោះឆ្នោត​ថា ខ្លួន​នឹង​ពិនិត្យមើល​ឡើងវិញ​នូវ​ការវិនិយោគ​របស់​ចិន​នៅក្នុង​គំរោង​ខ្សែក្រវ៉ាត់​និង​ផ្លូវ​របស់ខ្លួន​ដែលជា​ផ្នែក​មួយ​នៃ​ការព្រួយបារម្ភ​អំពី​លក្ខខណ្ឌ​ខណៈ​អ្នកជំនាញ​បាន​ព្រមាន​ថា ប្រទេស​ប្រជុំ​កោះ​មួយ​នេះ​មាន​ហានិភ័យ​ក្នុងការ​ធ្លាក់ចូល​ទៅក្នុង​អន្ទាក់​បំណុល​។​

ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីន​ហួ បាន​រាយការណ៍​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ថា លោក Xi បាន​ប្រា​ប់លោក Ibrahim Mohamed Solih ថា ប្រទេស​ចិន​និង​ម៉ា​ល់​ឌី​វ​បាន​ចែករំលែក​មិត្តភាព​ដ៏​យូរអង្វែង​មួយ​ជាមួយគ្នា​។​

ស៊ីន​ហួ​បាន​ផ្សាយ​ថា “​ប្រទេស​ចិន​មាន​ឆន្ទៈ​ធ្វើការ​ជាមួយ​ម៉ា​ល់​ឌី​វ​ដើម្បី​បន្ត​ពង្រឹង​មិត្តភាព​របស់​ពួកគេ​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ដែល​មាន​ផលប្រយោជន៍​ទៅវិញទៅមក​ក្នុង​វិស័យ​ផ្សេងៗ​ដើម្បី​ផ្តល់​ប្រយោជន៍​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​”​។​

របាយការណ៍​ដដែល​បាន​បន្ថែមថា លោក Xi បាន​ប្រា​ប់លោក Solih ថា លោក​វាយតម្លៃ​អំពី​ការអភិវឌ្ឍ​នៃ​ទំនាក់ទំនង​និង​មាន​ឆន្ទៈ​ចូលរួម​ជាមួយ​លោក Solih ដើម្បី​លើកកម្ពស់​ភាពជា​ដៃគូ​សហប្រតិបត្តិការ​មិត្តភាព​គ្រប់​ជ្រុងជ្រោយ​រវាង​ចិន​និង​ម៉ា​ល់​ឌី​វ​ទៅកាន់​កម្រិត​ថ្មី​មួយ​។​

ការបរាជ័យ​របស់លោក​ប្រធានាធិបតី Abdulla Yameen បាន​ទាញ​ប្រទេស​ម៉ា​ល់​ឌី​វ​ឲ្យ​ចូលកាន់ ជិត​ប្រទេស​ចិន​ចាប់តាំងពី​ឆ្នាំ​២០១៣​មក​នៅ​ក្នុងការ​គំរោង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​គាំទ្រ​ដោយ​ទីក្រុង​ប៉េកាំង​៕ REUTERS