ព័ត៍មានទាន់​ហេតុការណ៏
Search

សំលៀកបំពាក់​ថ្មីៗ​នាំចូល​ពី​ប្រទេស​ចិន​និង​កូរ៉េ​យកមក​ដាក់លក់​នៅ​ទីផ្សារ​មានតម្លៃ​ថោក​ជាង​សម្លៀកបំពាក់​ក្នុងស្រុក

ភ្នំ​ពេ​ញ ៖ អ្នក​រស់​នៅ​ច្បារអំពៅ​បាន​និយាយ​តៗ​គ្នា​ថា​ គេ​សង្កេតឃើញ​មាន​ក្រុមអាជីវករ​លក់​សម្លៀក​បំពាក់​នាំយកមក​លក់​នៅ​ផ្សារ​ច្បារអំពៅ​មានតម្លៃ​ថោក ​ហើយ​ស្អាត​ជាង​ខោអាវ​ជជុះ​។

បងប្រុស​សឿន សិត បាន​និយាយ​ថា ​នៅក្នុង​សប្តាហ៍​នេះ​គាត់​បានឃើញ​ក្រុម​អាជីវករ​យក​សម្លៀក​បំពាក់​មក​លក់​នៅក្នុង​ផ្សារ​ច្បារអំពៅ​យ៉ាងច្រើន​ ហើយ​មានតម្លៃ​ថោក​ជាង​ខោអាវ​ជជុះ​។

បងប្រុស​បន្ត​ថា ​ជិត​ដល់​ថ្ងៃបុណ្យ​ភ្ជុំ​បិណ្ឌ​ធំ ​ដូច្នេះ​បងប្អូន​ប្រជាពលរដ្ឋ​លោក​បាននាំគ្នា​មក​ផ្សារ​ទិញ​សម្លៀកបំពាក់​ទុក​ស្លៀក​ទៅ​វត្ត​ ហើយ​សម្លៀកបំពាក់​មានតម្លៃ​ថោក​និង​ស្អាត​ថែមទៀត​។

មូល​ហេតុ​ដែល​បងប្រុស​និង​អ្នក​មក​ទិញ​ថា​ស្អាត​ថោក​នោះ​ គឺ​អាវដៃវែង​សម្រាប់​បុរស​ចំនួន​២​ថ្លៃ​តែ​១៥០០០​រៀល​ប៉ុណ្ណោះ។

ដោយឡែក​អាជីវករ​ដែល​កំពុង​លក់​ខោអាវ​នេះ​បាន​និយាយថា​ខោអាវ​នេះ​គាត់​យក​ពី​ក្រុមហ៊ុន​បោះ​ដុំ​មកពី​ប្រទេស​ចិន កូរ៉េ។

ក្រុម​អាជីវករ​និយាយ​ទៀត​ថា ​ខោអាវ​នេះ​សុទ្ធតែ​ថ្មីៗ​ហើយ​សាច់​ក្រណាត់​តេ​តា​រ៉ុង​ល្អ​ជាង​ខោអាវ​ជជុះ​ទៀត​ផង​។ ​អាវ​មួយ​បើ​លក់​ក្នុង​តម្លៃ​២០០០០​រៀល​ក៏​មាន​អ្នកទិញ​ដែរ ​ប៉ុន្តែ​ក្រុមហ៊ុន​នាំចូល​បង្ខំ​ឲ្យ​លក់​ចេញ​ ព្រោះ​ប្រញាប់​នាំចូល​ថែមទៀត​។ ​ហើយ​បើ​សម្លៀកបំពាក់​មានតម្លៃ​ថោក​បែបនេះ​គឺ​ប្រជាពលរដ្ឋ​លោក​ត្រូវការ​ណាស់​។​ ទីតាំង​លក់​ខោអាវ​នេះ​គឺ​ស្ថិតនៅ​ផ្សារ​ច្បារអំពៅ​ក្នុង​ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114