ព័ត៍មានទាន់​ហេតុការណ៏
Search

ខេ​ម រម្លឹក​អតីត​កាល ​ដែល​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ថា​មនុស្ស​ប្រជ្រុយ​បាតជើង​មាន​សំណាង​ដើរ​ឆ្ងាយ

ភ្នំពេញ​ ៖​ តារាចម្រៀង​ប្រុស​លំដាប់​ជួរមុខ​របស់​ផលិតកម្ម​ថោ​ន​លោក ខេ​ម ស្រប​ពេល​ដែល​ទីផ្សារ​សិល្បៈ​ក្នុងស្រុក​មាន​សន្ទុះ​នៃ​ការ​គាំទ្រ​និង​ប្រជាប្រិយភាព​ឡើងវិញ​កាលពី​ថ្មីៗ​កន្លងមកនេះ ​លោក​ទើប​ក្តាប់បាន​ឱកាស​ទីផ្សារ​ចេញទៅ​ច្រៀង និង សម្តែង​នៅលើ​ទឹក​ប្រទេស​មហាអំណាច​សហរដ្ឋអាមេរិក​បង្ក​ការ​សប្បាយរីករាយ​ជូន​បងប្អូន​ខ្មែរ​អាណិកជន​នៅ​ទី​នោះ​ បាន​រាំ​លេង​សប្បាយ។

ការ​ចេញទៅ​សហរដ្ឋអាមេរិក​របស់​តារាចម្រៀង​សំឡេង​ស្អក​លោក ខេ​ម កាលនោះ​ ត្រូវ​បាន​គេ​កត់សម្គាល់​ឃើញថា​ មិន​ត្រឹមតែ​ទទួល​បាន​ការ​គាំទ្រ​និង​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​សំណាក់​ទស្សនិកជន​រស់​នៅ​ទីនោះ​ទេ​ គឺ​ថែមទាំង​នាំមក​នូវ​ភាព​ជោគជ័យ​ត្រឡប់​មក​ស្រុកកំណើត​វិញ​ផង​ដែរ​ ខណៈ​ទីផ្សារ​ចម្រៀង​ក្នុងស្រុក​បច្ចុប្បន្ន​ ក៏​នៅតែ​រក្សា​នូវ​ប្រជាប្រិយភាព​ដូចដើម​ផង​នោះ។

ជាមួយគ្នា​នៃ​ការវិលត្រឡប់​មកដល់​ស្រុកកំណើត​មាន​រយៈពេល​ប្រហែល​ជាង​១​សប្តាហ៍​នេះដែរ​តារាចម្រៀង​លោក ខេ​ម ជារឿយៗ​លោក​តែង​បញ្ចេញ​អារម្មណ៍​រម្លឹក​នឹកឃើញ​អនុស្សាវរីយ៍​របស់ខ្លួន​គ្រា​ស្នាក់នៅ​ច្រៀង​ និង​សម្តែង​លើ​ទឹកដី​អាមេរិក។ មិនតែប៉ុណ្ណោះ​ថ្មីៗ​នេះ ​លោក ខេ​ម ក៏បាន​បង្ហោះ​សារ​ភ្ជាប់​ជាមួយ​វីដេអូ​នៃ​ទេសភាព​ស្រុក​គេ​ ដោយ​រម្លឹក​ផង​ដែរ​ គ្រា​ដែល​ខ្លួន​មិនទាន់​ក្លាយជា​អ្នកចម្រៀង​ និង​នៅ​មាន​វ័យ​កុមារភាព​ព្រោះតែ​បណ្តាំ​របស់​ស្ត្រី​វ័យ​ចំណាស់​ម្នាក់។

តារាចម្រៀង​លោក ខេ​ម បានលើកឡើង​រឿង​អតីតកាល​របស់ខ្លួន​ថា ​ខ្ញុំ​នឹកឃើញ​កាល​ខ្ញុំ​នៅ​តូច​មាន​អ៊ំ​ស្រី​ម្នាក់​ឈ្មោះ យី​ម អ៊ំ​ស្រី​គាត់​ជា​អ្នក​ឃ្វាល​សត្វ​ក្របី​អោយគេ​មាន​ពេល​មួយ​គាត់​បាន​ចាប់​ខ្ញុំ​កោសខ្យល់​ ហើយ​ខ្ញុំ​ពិតជា​ឈឺ​ណាស់​ក៏​រើ​ជា​ខ្លាំង ស្រាប់តែ​គាត់​ចាប់​ចំ​ជើង​របស់ខ្ញុំ​គាត់​បានឃើញ​បាតជើង​របស់ខ្ញុំ​មាន​ប្រជ្រុយ​បាតជើង ហើយ​គាត់​បាន​និយាយ​ទៅកាន់​ម្តាយ​ខ្ញុំ​ថា​ពេល​វា​ធំ​ឡើង​វា​ជា​កូន​ដើរ​ឆ្ងាយ​ជាងគេ។

លោក ខេ​ម បាន​និយាយ​បន្តទៀតថា ​ម្តាយ​ខ្ញុំ​តប​ទៅវិញ​ថាបើ​វា​ហ៊ាន​ដើរលេង​ច្រើន​គាត់​នឹង​វាយ​ខ្ញុំ តែ​ដល់ពេលនេះ​ទើប​ម្តាយ​ខ្ញុំ​និង​ខ្ញុំ​យល់​ពាក្យ​របស់​គាត់​ គឺ​គាត់​ចង់​មានន័យថា​ខ្ញុំ​ជា​កូន​មានសំណាង​បាន​ដើរទៅ​ស្រុក​ច្រើន​ជាង​គេ​ក្នុងចំណោម​បងប្អូន​របស់ខ្ញុំ។ តើ​អ្នក​ធ្លាប់​អ្នកណា​មក​ប្រាប់​អញ្ចឹង​ដូច​ខ្ញុំ​ទេ។

បន្ថែម​ពីលើ​នេះ​តារាចម្រៀង​ប្រុស​លោក ខេ​ម បាន​រៀបរាប់ថា ​ខ្ញុំ​ពិតជា​អរគុណ​ម្តាយ​និង​ឪពុក​ខ្ញុំ​ណាស់​ដែល​បានផ្តល់​កំណើត​អោយ​ខ្ញុំ​បានល្អ​ប្រសើរ​ទោះ​ខ្ញុំ​កើតមក​ក្នុង​គ្រួសារ​ក្រីក្រ​ក៏ដោយ​ប្រសើរ​ជាង​កើត​ក្នុង​ត្រកូល​អ្នកមាន​ខ្លះ​កើតមក​ល្អ តែ​មិនចេះ​តស៊ូ ធ្វើអោយ​តែ​គេ​ស្អប់។ បងប្អូន​ត្រូវតែ​តស៊ូ​ឡើង​ដើម្បី ខ្លួនឯង​និង​គ្រួសារ​អ្នក៕