ព័ត៍មានទាន់​ហេតុការណ៏
Search

កាន់តែ​ទាន់សម័យ ​ជាមួយ​រចនាបទ​ថ្មី ​នៃ​ទូរ​ទស្ស​ន៏​សាម​សុង QLED

ទូរទស្សន៍​ដែល​ឆ្លាត​វៃ គឺជា​ទូរទស្សន៍​ដែល​មិនមែន​គ្រាន់តែ​សម្រាប់​ការ​ទស្សនា​រឿង ឬ វីដេអូ​ផ្សេងៗ​នោះទេ តែ​វា​មាន​ភាពបត់បែន ហើយនឹង​ទាន់សម័យ​ទៀតផង​។ ដូចជា​ទូរទស្សន៍​សាម​សុង QLEDTV នេះ​ចឹ​ង គឺមាន​ការ​រចនា​ឡើង​យ៉ាង​ស្រស់ស្អាត​បំផុត និង​មាន​លក្ខណៈពិសេស​លើសពី​ទូរ​ទស្ស​ន៏​ធម្មតា​។​

1. One Invisible Connection ​

ជា​ដុំ​ដែល​អា​ចត​ភ្ជាប់​ខ្សែ​ទៅកាន់​ឧ​បករ​ណ៏​ផ្សេងៗ​បាន​យ៉ាង​ងាយស្រួល​មិន​ធ្វើ​ឲ្យ​មាន​ភាពរ​ញ៉េ​រ​ញៃ​ក្បែរ​ទូរទស្សន៍​ទោះបី​ដាក់​លើ​តុ​ឬ​ចាប់​ជញ្ជាំង​ដ៏​ដោយ​។

2. No gap wall-mount

គឺជា​ជើងចាប់​ជញ្ជាំង​របស់ QLED ដែល​អា​ចត​ភ្ជាប់​ទូរទស្សន៍ ទៅនឹង​ជញ្ជាំង​យ៉ាង​ល្អ​ឥត​ខ្ជោះ​ស្ទើ​តែ​គ្មាន​ចន្លោះ​នោះឡើយ​។

3. Boundless 360o Design

​ការ​រចនា​ដ៏​ស្រស់ស្អាត​គ្មាន​ព្រំដែន​កំណត់​គ្រប់​ទិដ្ឋភាព​នៃ​រចនាបទ​បែប​ទំនើប​ទាន់សម័យ​នឹង​ផ្តល់​ឲ្យ​អ្នក​នូវ​ភាពស្រស់ស្អាត​ក្នុង​គេហដ្ឋាន​ទោះបី​អ្នកមើល​ពី​ជ្រុង​ណាក៏ដោយ​។

4. Ambient Mode

​អ្នក​អាច​ផ្លាស់ប្តូរ​ទូរទស្សន៍​រប​ស់​អ្នក​ទៅជា ស៊ុម​រូបថត​ឬ​អាច​បំ​លែង​ឲ្យ​ទៅជា​អេក្រង់​ពណ៌​ដូច​ទៅនឹង​ជញ្ជាំង​ផ្ទះ​របស់​អ្នក​ផងដែរ ដើម្បី​បង្កើត​កញ្ចក់​ទូរទស្សន៍​លេចចេញ​ជា​ផ្ទាំងគំនូរ បន្ថែម​ឲ្យ​បរិវេណ​នៅ​ជញ្ជាំង​ក្នុង​គេហដ្ឋាន​កាន់តែ​ស្រស់ស្រាយ និង​ទាក់ទាញ​បំផុត​។ និយាយ​រួម​គឺអាច​ធ្វើជា​ឧបករណ៍​សម្រាប់​លំអ​គេហដ្ឋាន​បាន ឬ​ដាក់​បង្ហាញ​អាកាសធាតុ ព្រមទាំង​កម្មវិធី​កំសាន្ត​ផ្សេងៗ​ទៀត​។ ហើយ​កុំ​បារ​ម្មណ៍​អី Ambient ប្រើប្រាស់​ថាមពល​អគ្គស​នី​ត្រឹមតែ ៤០% នៃ​ថាមពល​ដែល​អ្នក​ប្រើពេល​ទស្សនា​ទូរ​ស្សន៍​តែប៉ុណ្ណោះ​។ នឹង​មិនមាន​បញ្ហា​រឿង​ស្នាម​ដាម​លើ​អេក្រង់​ទូរទស្សន៍​សាម​សុង QLED ទេ បើទោះបី ជាមាន​ការបើក​ប្រើ​យួរ​ប៉ុណ្ណា​ក៏ដោយ​។ ដូច្នេះ Ambient Mode របស់​ទូរទស្សន៍​សាម​សុង QLED ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​កាន់តែ​ស៊ីវីល័យ និង​ទាន់សម័យ​!



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684