ព័ត៍មានទាន់​ហេតុការណ៏
Search

ស៊ិន ឧ​ត្ត​ម​ផល្លា ប្រតិកម្ម​យ៉ាង​ចាស់ដៃ​លើ​បុគ្គល​មើលងាយ​ស្ត្រី​ឈ្មោះ​ជា​មេម៉ាយ

ភ្នំពេញ ៖ តារា​សម្តែង​វ័យ​ជ្រេ​នៅតែ​រក្សាបាន​សម្ផស្ស​ស្រស់ស្អាត​មិន​ចាញ់​តារា​វ័យ​ក្មេង​ជំនាន់ក្រោយ​អ្នកនាង ស៊ិន ឧ​ត្ត​ម​ផល្លា បាន​បញ្ចេញ​ប្រតិកម្ម​ឆ្លើយតប​យ៉ាង​ចាស់ដៃ​លើ​បុគ្គល​ដែល​ចូលចិត្ត​និយាយដើម​ខ្លួន​ពិសេស​អ្នក​ ដែល​មើលងាយ​មនុស្ស​ស្រី​ដែល​ជាប់​ឈ្មោះ​ជា​ស្ត្រី​មេម៉ាយ​ជាដើម។

តារា​សម្តែង​កូន​៣​អ្នកនាង ស៊ិន ឧ​ត្ត​ម​ផល្លា បាន​លើក​និយាយថា ​សូម​ជំរាប​ដល់​អ្នក​មាត់​អេចអូច​អត់​បានការ ដែល​ចូលចិត្ត​ជំនុំជុំពារ​ពី​រឿង​ខ្ញុំ សុទ្ធតែ​ខ្ញុំ​មេម៉ាយ​អត់​ប្តី ចង់​ប្រាប់ថា បើ​ខ្ញុំ​ចង់យក​ប្តី​ថ្ងៃ​ណា​ក៏​បានដែរ គឺ​ប្តី​ដែល​នៅ​កំលោះ ​ហើយ​មាន​ឋានៈ​ជា​ឯកឧត្ដម​ទៀត ប៉ុន្តែ​ខ្ញុំ​អត់​ចង់​រស់នៅ​ជាមួយ​មនុស្ស​ដែល​ខ្ញុំ​មិន​ស្រឡាញ់។

អ្នក​នាង ស៊ិន ឧ​ត្ត​ម​ផល្លា បាន​បញ្ជាក់​ទៀត​ថា​ ហើយ​ខ្ញុំ​សូម​ផ្តាំ​ថា បើ​អ្នកឯង​មាន​ប្តី​ត្រូវយក​ពេល​ថែរក្សា​ប្តី​ប្រពន្ធ​អ្នកឯង​អោយ​ល្អ​ទៅ កុំ​ចាំបាច់​ចេះដឹង​រឿង​ជីវិត​ខ្ញុំ ហើយ​កុំ​មើលងាយ​គេ​រឿង​មេម៉ាយ​អត់​ប្តី តិច​ថ្ងៃ​ណាមួយ​ប្តី​ងាប់​ចោល​ក្លាយជា​ស្រី​មេម៉ាយ​ដែរ ខែ​នេះ​ខែ​ភ្ជុំ​ផង​តិច​ប្តី​ងាប់​ចោ​លវើយ។

គេ​ពុំទាន់​ដឹង​ទេ​ថា ​តារា​សម្តែង​អ្នកនាង ស៊ិន ឧ​ត្ត​ម​ផល្លា និយាយ​ខាងលើនេះ​មាន​ចេតនា​ចង់​សំដៅលើ​បុគ្គល​ក្នុង​ចង្កោម​សិល្បៈ​ដូចគ្នា​ឬ​យ៉ាងណា​នៅឡើយ​ទេ ​ខណៈ​មាន​សំនួរ​ជាច្រើន​បាន​បញ្ចេញ​ទស្សនៈ​ចង់​ដឹង​ពី​រឿងរ៉ាវ​នេះ។ ប៉ុន្តែ​គ្រាន់តែ​នាង​ឆ្លើយតប​ថា​ចា៎ ពួក​មី​ទំនេរ​ច្រើន​អត់​ការងារ​ធ្វើ អ្នកមាន​ប្តី​មក​ច្រណែន​អ្នក​មេម៉ាយ​ចប់៕