ព័ត៍មានទាន់​ហេតុការណ៏
Search

ជិះ​រថភ្លើង​ទៅ​ស្រុកកំណើត អស់​តែ ៤០ រៀល ហើយ​បាន​ក្រមា ​ដ៏​ស្រស់ស្អាត​មួយទៀត​

​ភ្នំពេញ​៖ នៅក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ប្រជាជន​កម្ពុជា​ទាំងអស់ នឹង​ទទួលបាន​ការផ្ដល់ជូន ដែល​មិន​ធ្លាប់មាន​ពីមុនមក ពី​ធនាគារ​ឯកទេស វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត ក្រោម​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន រ៉ូយ៉ាល់ វេ​ល​វេ ខេ​ម​បូ​ឌា​។ អតិថិជន​ដែល​ប្រើប្រាស់​កាត​វី​ង សម្រាប់ធ្វើ​ការទូទាត់​ថ្លៃ​សំបុត្រ​រថភ្លើង​ទៅគ្រប់​គោលដៅ​ទាំងអស់ នឹង​ចំណាយ​អស់​តែ ៤០ រៀល ប៉ុណ្ណោះ ហើយ​ទទួលបាន​នូវ​ក្រមា​ខ្មែរ​ដ៏​ស្រស់ស្អាត​មួយទៀត ចាប់ពី​ថ្ងៃទី ៥ ដល់​ថ្ងៃទី ៧ ខែតុលា ២០១៨​។​​

ការផ្ដល់ជូន​នេះ គឺជា​ការផ្តល់ជូន​ក្នុង​រយៈពេល​៣​ឆ្នាំ ជាប់ៗ​គ្នា ដែល​ផ្តល់​ដោយ​ធនាគារ​ឯកទេស​វី​ង ជូនទៅ​ប្រជាជន​កម្ពុជា ក្នុងអំឡុងពេល​ថ្ងៃបុណ្យ​ប្រពៃណី​ធំៗ ដើម្បី​ធ្វើ​ឲ្យ​ការ​ដំណើរ​ទៅកាន់​ស្រុកកំណើត ឬ​ដំណើរ​កំសាន្ត​ទៅគ្រប់​ទីកន្លែង មាន​ភាពងាយស្រួល និង​មានតម្លៃ​សមរម្យ​។​

​នៅក្នុង​ឆ្នាំនេះ ជា​កិច្ច​តបស្នង​ដល់​ការគាំទ្រ របស់​ប្រជាជន​កម្ពុជា​ទាំងអស់ ចំពោះ​ការប្រើប្រាស់​សេវាកម្ម របស់​ក្រុមហ៊ុន វី​ង ក្នុង​រយៈពេល ១០​ឆ្នាំ មកនេះ វី​ង ផ្ដល់ជូន​នូវ​តម្លៃ​ពិសេស តែ “១ សេន​” ឬ ៤០ រៀល សម្រាប់​អតិថិជន វី​ង ដែល​ប្រើប្រាស់​កាត​គណនី​វី​ង ក្នុងការ​ទូទាត់​ថ្លៃ​សំបុត្រ​រថភ្លើង ទៅកាន់​គោលដៅ​ណាមួយ នៅក្នុង​ប្រទេស​កម្ពុជា នៅ​ស្ថានីយ៍​រថភ្លើង​ភ្នំពេញ ចាប់ពី​ថ្ងៃទី ៥ រហូតដល់​ថ្ងៃទី ៧ ខែតុលា ខាងមុខនេះ​។ ពិសេស​ជាងនេះទៅទៀត​នោះ អតិថិជន​របស់ វី​ង នឹង​ទទួលបាន​ក្រមា​ខ្មែរ ដ៏​ស្រស់ស្អាត​មួយ​ផងដែរ នៅពេលដែល​ឡើង​ជិះ​លើ​រថភ្លើង​។​

​សម្រាប់​ប្រជាជន​កម្ពុជា ពិធីបុណ្យ​ភ្ជុំបិណ្ឌ គឺជា​ពិធីបុណ្យ​ដ៏​ធំ​បំផុត​មួយ​ប្រចាំឆ្នាំ​។ ក្នុង​រយៈពេល ១៥​ថ្ងៃ នៃ​ពិធីបុណ្យ​នេះ ប្រជាជន​ក្មេង​ចាស់ ប្រុស​ស្រី នាំគ្នា​ទៅកាន់​វត្ត​អារាម និង​ប្រគេន​ចង្ហាន់ និង​តី​យ​ទាន​ដល់​ព្រះសង្ឃ ដើម្បី​ឧ​ទ្ធិ​ស​កុសល ដល់​មាតាបិតា និង​ញា​ត្តិ​ការ​ទាំង​៧​សណ្តាន ដែល​បានធ្វើ​មរណៈកាល ទៅកាន់​លោក​ខាងមុខ​។​

​ក្រមា​ជាវ​ត្ថុ​មួយ​ដែល​តំនាង​ឲ្យ​វប្បធម៌​របស់​ខ្មែរ និង​ជា​និមិត្តរូប​នៃ​អត្តសញ្ញាណ​ជាតិ​មួយ ក្នុងចំណោម​អត្តសញ្ញាណ​ជាតិខ្មែរ​ជាច្រើន​ផ្សេងទៀត ដែល​ត្រូវបាន​និយម​ប្រើប្រាស់​ក្នុង​សកម្មភាព​ជាច្រើន​ប្រភេទ​។ ក្រមា គឺជា​សំពត់​ដ៏​សុភាពរាបសារ​មួយ​ប្រភេទ ត្បាញ​ដោយ​អំបោះ ជាមួយ​ការ​រចនា​ដោយ​គំរូ​ក្រឡា​ខ្វែង និង​ពណ៌​ជាច្រើន​ផ្សេងៗ​ពីគ្នា និង​ត្រូវបាន​ចាត់ទុកជា ផ្នែក​មួយ​នៃ​ប្រ​វិត្ត​សាស្ត្រ​ខ្មែរ​។

​អតិថិជន​របស់ វី​ង ទាំងអស់ អាច​ពានា​ក្រមា ដែលជា​អំណោយ​នេះ នៅពេល​ពួកគាត់​ធ្វើដំណើរ​ទៅកាន់​វត្ត​អារាម ឬ​ប្រគល់​ក្រមា​នេះ ជូនទៅ​លោកឪពុក​អ្នក​ម្ដាយ ជាទីគោរព​ស្រឡាញ់​របស់ខ្លួន​។​

​លោក ចូ​ចូ ម៉ា​ឡូ​ឡូ​ស អគ្គនាយក​ធនាគារ​ឯក​ទេស វី​ង មានប្រសាសន៍ថា ចាប់តាំងពី​ធនាគារ​ឯកទេស​វី​ង បានចាប់ផ្តើម​ប្រតិបត្តិការ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​មក យើង តែងតែ​ប្រឹងប្រែង​តបស្នង​ទៅកាន់​សង្គម​វិញ ទៅតាម​អ្វីដែល​ក្រុមហ៊ុន​អាចធ្វើ​ទៅបាន​។ តួយ៉ាង នៅក្នុង​ឆ្នាំនេះ ជាមួយនឹង​ការបញ្ចុះ​តម្លៃ​យ៉ាងច្រើន តាមរយៈ​មធ្យោបាយ​ដឹកជញ្ជូន​តាម​រថភ្លើង របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ រេល​វេ ធនាគារ​ឯកទេស​វី​ង បាន​ជ្រើស​យក ក្រមា ជា​និមិត្តសញ្ញា​នៃ​ការថ្លែងអំណរគុណ ចំពោះ​អតិថិជន​របស់ខ្លួន​។​

​លោក ចូ​ចូ ម៉ា​ឡូ​ឡូ​ស មានប្រសាសន៍​បន្តទៀត​ថា “​ធនាគារ​ឯកទេស វី​ង យល់​យ៉ាងច្បាស់ អំពី​សារៈសំខាន់​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ចំពោះ​ប្រជាជន​កម្ពុជា ជាពិសេស​ចំពោះ​អ្នក ដែល​បាន​បាត់បង់​សមាជិកគ្រួសារ ឬ​សាច់ញាតិ​។ នេះ​គឺជា​មូលហេតុ ដែល​យើង សហការ​ជាមួយ​ក្រុមហ៊ុន រ៉ូយ៉ាល់ រេល​វេ ដើម្បី​ផ្តល់​សំបុត្រ​ធ្វើដំណើរ​តាម​រថភ្លើង ដែលមាន​តម្លៃ​ទាប​បំផុត ដើម្បី​ជួយ​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា ធ្វើដំណើរ​ទៅកាន់​ស្រុកកំណើត​របស់ខ្លួន​ដើម្បី​ជួបជុំ​ក្រុមគ្រួសារ ប្រកបដោយ​សុវត្ថិភាព និង​សន្សំសំចៃ​ប្រាក់​ក្នុងការ​ធ្វើដំណើរ​ទៅមក នៅក្នុង​រដូវ​កាល​បុណ្យទាន​នេះ​”​។​

​ទន្ទឹមនឹង​នេះដែរ លោក John Guiry អគ្គនាយក​ក្រុមហ៊ុន រ៉ូយ៉ាល់ រេល​វេ បាន​លើកឡើងថា ក្រុមហ៊ុន​មាន​សេចក្តីសោមនស្ស​រីករាយ​ក្រៃលែង ក្នុងការ​សហការ​ជាមួយ​ធនាគារ​ឯកទេស វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត សម្រាប់​ការផ្តល់ជូន​ជាពិសេស​នេះ ព្រោះ​វា ក៏​ជា​ចេតនា​របស់​ក្រុមហ៊ុន​ក្នុងការ​ផ្តល់ជូន​ប្រជាជន​កម្ពុជា នូវ​មធ្យោបាយ​ដឹកជញ្ជូន ដែលមាន​ភាពងាយស្រួល និង​មានតម្លៃ​ទាប សម្រាប់​ការធ្វើដំណើរ​ត្រឡប់​ទៅ​ស្រុកកំណើត នៅក្នុង​ឱកាស​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នាពេល​ខាងមុខនេះ​។​

​ប្រជាជន​កម្ពុជា​គ្រប់រូប នឹង​ទទួលបាន​ការផ្តល់ជូន​នេះ ប្រសិនបើ​ពួកគេ​ធ្វើការ​ទូទាត់​ប្រាក់​តាមរយៈ WingPay ។ សម្រាប់​អតិថិជន​ដែល​ចង់​ទទួលបាន​ការផ្តល់ជូន​នេះ អតិថិជន​គ្រាន់តែ​ធ្វើ ការទាញយក និង​តំឡើង​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង និង​បញ្ចូល​ទឹកប្រាក់ តាមរយៈ​បុគ្គលិក​ជា​តំនាង​ធនាគារ​ឯកទេស​វី​ង នៅ​ស្ថានីយ៍​រថភ្លើង​ចាប់ពី​ថ្ងៃនេះ​តទៅ​។ ការផ្ដល់ជូន​ជាពិសេស នៅ​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ នេះ គឺជា​ផ្នែក​មួយ​នៃ​ការ​ប្រារព្ធ​គម្រប់​ខួប ១០ ឆ្នាំ របស់​ធនាគារ​ឯកទេស វី​ង ដែលជា​អ្នកផ្តល់​សេវា​ហិរញ្ញវត្ថុ​ចល័ត​ឈានមុខ​គេ​នៅក្នុង​ប្រទេស​កម្ពុជា​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684