ព័ត៍មានទាន់​ហេតុការណ៏
Search

បេន​នី យ៉ាំង ក្តៅស្លឹកត្រចៀក ​ខណៈ​មានការ​រិះគន់​រឿង​វះកាត់​កែ​ខ្ទង់ច្រមុះ​ថា ​អាច​កើត​ជំងឺមហារីក

ភ្នំពេញ ​៖ ​តារា​សម្តែង​និយម​ការ​ស្លៀកពាក់​សិច​ស៊ី​រង​ការរិះគន់​របស់​ទស្សនិកជន​ស្ទើរ​ងើបមុខ​មិន​រួច​កញ្ញា បេន​នី យ៉ាំង ថ្មីៗ​នេះ​ បាន​បញ្ចេញ​ប្រតិកម្ម​រិះគន់​ដោយ​មិន​សំចៃមាត់​លើ​ករណី​នៃ​ការ ចុះផ្សាយ​របស់​Pege​មិនសូវ​ល្បីឈ្មោះ​ក្នុងស្រុក​មួយ​ ដែល​បានធ្វើការ​រិះគន់ ថា​នាង​អាច​នឹង​ប្រឈម​ជំងឺ​មហារីក ​ក្រោយពេល​វះកាត់​កែ​ខ្ទង់ច្រមុះ​ស្ទើរ​គ្មាន​សង់​ចន្លោះ​កន្លែង​ណា​នោះ។

ជា​ប្រតិកម្ម​ឆ្លើយតប​តារា​សម្តែង​កញ្ញា បេន​នី យ៉ាំង បានបញ្ជាក់​ថា​ ថា​មិន​ចង់​ផុស​ជេរ​ទេ នាំ​តែ​ពួក​អា​ក្បាល​ថោក អ្នកសរសេ​អស់ឯង​នឹង វា​ឡើង​ល្បី​ដោយសារ​គេ​ជេរ តែ​ភ្ជុំ​ចឹ​ង​ជេរ​តិច​ទៅ​គឺ​ជេរ​ថា​អា​កំណើត​ពួក​ហែង​វា​បានត្រឹមតែ​សរសេរ​ព័ត៌មាន គ្មាន​អ្នកមើល​ចឹ​ង​ឯង គ្មាន​ការងារ​ល្អ​ថ្លៃថ្នូរ សម​លើក​មុខមាត់ ខ្លួន​នឹង​ក្រុម​គ្រួសារ​ទេ ពួក​អា​អស់ឯង​ប្រមាថ​ជីវិត​គេ វា​ស្មើនឹង​យក​តំលៃ​ជីវិត​ម៉ែ​ឯង ដែល​បង្កើត​ឯង​មក ធ្លាក់ឈាម​ទាំង​ថ្លុក តែ​បែរជា​កូន​ខ្លួនឯង រកស៊ី​របរ​ឲ្យ​តែ​គេ​ជេរ​ដៀល​ចឹ​ង។

តារា​ស្រី​សិច​ស៊ី បេន​នី យ៉ាំង បន្ថែមថា ​កុំ​និយាយ​ពាក្យ​ថា បាន​ជួប​សួរ​ឬ​ទាក់ទង​មក មិន​ចូល ក៏​មិន​ច្បាស់ ពួក​អាឯង យើង​មិនដែល​ឮ​សំឡេង​ មក​សួរ​យើង​ម្ដងណា​ទេ។ មិនដឹង​ជា​ស្អី​ទេ​ព័ត៌មាន​មួយៗ យូរ​ទៅ​គេ​លែង​មើល​អស់ហើយ ដោយសារតែ​គ្មាន​ខួរ ដូច​អា​ ដែល​សរសេរ​បំផ្លើស​នឹង​ឯង អារ​លត់ មហារីក​នេះ​ខ្ញុំ​ពុំ​មាន​ទេ តែ​សុំ​ឲ្យ​វា​កើត​ទៅ លើ​អ្នក​ដែល​ប្រមាថ​ខ្ញុំ​ទាំងឡាយ​ចុះ អារ​លត់​ដើមខែ ចុងខែ ដើមឆ្នាំ បាក់​ដៃជើង។

សូមបញ្ជាក់ថា ​ការបញ្ចេញ​ប្រតិកម្ម​ជេរ​និង​ប្រមាថ​យ៉ាង​ធ្ងន់ៗ​ពី​សំណាក់​កញ្ញា បេន​នី យ៉ាំង ខាងលើនេះ​គឺធ្វើឡើង​ក្រោយពេល​មាន​Page​ព័ត៌មាន​មិន​ផ្លូវការ​មួយ​បាន​លើកឡើងថា បេន​នី យ៉ាំង អាច​ជួប​គ្រោះថ្នាក់​ធំ​ក្នុង​ជីវិត ​ក្រោយពី​ច្រមុះ​របស់​នាង​ត្រូវបាន​កែ អាច​​ឈម​ជំងឺមហារីក​ធ្ងន់ធ្ងរ​។​ប៉ុន្តែ​តាមរយៈ​ការរិះគន់​នេះ ​បានធ្វើ​ឲ្យ​ស្រី​ស្រស់ បេន​នី យ៉ាំង ផ្ទុះ​កំហឹង​ច្រឡោត​ខ្លាំងៗ​រហូត​ជេរ​ផ្អើល​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក៕