ព័ត៍មានទាន់​ហេតុការណ៏
Search

ភរិយា​របស់​អតីត​មេដឹកនាំ​ម៉ាឡេស៊ី ​ត្រូវបាន​ចោទប្រកាន់​ពី​បទ​លាងលុយកខ្វក់

លោកស្រី Rosmah Mansor ដែលជា​ភរិយា​ស្រឡាញ់​ភាព​ប្រណីត​របស់​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ត្រូវបាន​ចោទប្រកាន់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ពីបទ​លាងលុយកខ្វក់​ និង​ការ​គេចវេះ​ពន្ធ​ទាក់ទង​នឹង​រឿងអាស្រូវ​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​ដែល​ជួយ​ទម្លាក់​រដ្ឋាភិបាល​របស់​គាត់។

ស្ត្រី​អាយុ​៦៦​ឆ្នាំ​រូបនេះ​បាន​សារភាពថា​មិន​មានទោស​ចំពោះ​ការចោទប្រកាន់​ពីបទ​លាងលុយកខ្វក់​និង​ការ​គេចវេស​ពន្ធ​ចំនួន​១៧​ករណី​នៅឯ​តុលាការ​ដែល​នៅ​ទីនោះ ស្វាមី​របស់លោក​ស្រី​គឺ​លោក Najib Razak ក៏​កំពុង​បង្ហាញខ្លួន​ដាច់ដោយឡែក​មួយ​ផងដែរ​ទាក់ទង​នឹង​ការ​ប្លន់​យកប្រាក់​របស់​រដ្ឋ​។​

លោកស្រី Rosmah ត្រូវបាន​អនុញ្ញាត​ឲ្យ​បង់ប្រាក់​ធានា​ចំនួន​ពីរលាន​រីង​ហ្គី​ត (៤៨០,០០០​ដុល្លារ​) ហើយ​ត្រូវបាន​បញ្ជា​ឲ្យ​ប្រគល់​លិខិតឆ្លងដែន​របស់​នាង​។ លោកស្រី​ក៏ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ទាក់ទង​ជាមួយ​សាក្សី​ណាមួយ​ផងដែរ​។​

ការចោទប្រកាន់​ចំនួន​១២​ករណី​លើកដំបូង​គឺពាក់ព័ន្ធ​នឹង​ប្រាក់​បញ្ញើ​គណនី​ធនាគារ​តែមួយគត់​ដែលជា​កម្មសិទ្ធិ​របស់​នា​ង​ចាប់ពី​ឆ្នាំ​២០១៣​ដល់​ឆ្នាំ​២០១៧​ដែលមាន​ចំនួន​សរុប​ជាង​៧​លាន​រីង​ហ្គី​ត​ហើយ​ការចោទប្រកាន់​ចំនួន​៥​ករណី​ផ្សេងទៀត​គឺ​សម្រាប់​ការ​គេចពន្ធ​លើ​ប្រាក់​បញ្ញើ​។​

ព្រះរាជអាជ្ញា Gopal Sri Ram បាន​ប្រាប់​តុលាការ​ថា ការចោទប្រកាន់​លើ​លោកស្រី Rosmah គឺ “​ធ្ងន់ធ្ងរ​ណាស់​” ខណៈដែល​គាត់​បានបង្ហាញ​ពី​ភាពត្រឹមត្រូវ​នៃ​ចំនួន​ប្រាក់​ធានា​ខ្ពស់​។​

នៅឯ​តុលាការ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោកស្រី​បាន​អង្គុយ​ស្ងៀម​និង​មិនបាន​មើល​នៅ​វិចិត្រសាល​ទេ​ដែលជា​កន្លែង​សមាជិកគ្រួសារ​របស់លោក​ស្រី​អង្គុយ​។​

ក្តី​ស្រឡាញ់​របស់លោក​ស្រី Rosmah ចំពោះ​កាបូបដៃ​ម៉ាក​ល្បីៗ គ្រឿងអលង្ការ​និង​វត្ថុ​អនុស្សាវរីយ៍​ថ្លៃៗ​ផ្សេងទៀត​បានក្លាយ​ជា​គោលដៅ​សម្រាប់​អ្នក​រិះគន់​មុន​ការបោះឆ្នោត​កាលពី​ខែឧសភា​ដែល​ទទួលបាន​ជ័យជម្នះ​ដោយ​ក្រុមចម្រុះ​ដឹកនាំ​ដោយ​អតីត​មេដឹកនាំ Mahathir Mohamad ។​

បន្ទាប់ពី​ការ​ចាញ់ឆ្នោត​, សាច់ប្រាក់ គ្រឿងអលង្ការ​និង​កាបូប​ម៉ាក​ល្បីៗ​រាប់រយ​ដែលមាន​តម្លៃ​រហូតដល់​ទៅ​២៧៣​លាន​ដុល្លារ​អាមេរិក​ត្រូវបាន​រឹបអូស​ពី​អចលនទ្រព្យ​របស់លោក Najib និង​ភរិយា​នៅ​ក្នុងការ​វាយឆ្មក់​ជុំវិញ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​៕ AFP