ព័ត៍មានទាន់​ហេតុការណ៏
Search

កូរ៉េខាងជើង ​ចូលរួម​ជាមួយ​កូរ៉េខាងត្បូង​តវ៉ា​ចំពោះ​ទង់ “​ព្រះអាទិត្យ​រះ​” របស់​ជប៉ុន

គេហទំព័រ​មួយ​របស់​កូរ៉េខាងជើង​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​ថា ប្រទេស​ជប៉ុន​គួរតែ​បញ្ឈប់​ការ​បង្ហោះ​ទង់ “​ព្រះអាទិត្យ​រះ​” នៅ​លើ​នាវាចម្បាំង​មួយ​គ្រឿង​ដែល​គ្រោង​ធ្វើដំណើរ​ទៅ​ប្រទេស​កូរ៉េខាងត្បូង​នៅ​សប្ដាហ៍​ក្រោយនេះ​។ ប្រទេស​កូរ៉េ​ទាំងពីរ​បានរួម​គ្នា​ក្នុង​ជម្លោះ​ចុងក្រោយ​នេះ។

ទំនាក់ទំនង​រវាង​ប្រទេសជិតខាង​ទាំងពីរ​និង​ជប៉ុន​បាន​ជាប់គាំង​ជា​យូរ​មកហើយ​ដោយសារតែ​ការ​អាក់អន់ចិត្ត​ចំពោះ​ការធ្វើ​អាណានិគមនិយម​ជប៉ុន ជម្លោះទឹកដី​និង​បញ្ហា​ស្ត្រី​និង​កុមារី​ដែល​ត្រូវបាន​បង្ខំ​ឲ្យ​ធ្វើការ​នៅក្នុង​ផ្ទះបន​សម័យ​សង្គ្រាម​ជប៉ុន​។​

មនុស្ស​ជាច្រើន​នៅក្នុង​ប្រទេស​កូរ៉េ​ទាំងពីរ​បានចាត់ទុក​ទ​ង់​ពណ៌​ក្រហម​លាយ​.​ស​នេះ​ថា​ជា​និមិត្តរូប​នៃ​ការឈ្លានពាន​យោធា​កាលពី​អតីតកាល​របស់​ប្រទេស​ជប៉ុន​និង​ការកាន់កាប់​របស់ខ្លួន​នៅ​ឧបទ្វីប​កូរ៉េ​ចាប់ពី​ឆ្នាំ​១៩១០​ដល់​ឆ្នាំ​១៩៤៥​។​

គេហទំព័រ Uriminjokkiri ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​របស់​កូរ៉េខាងជើង​បាន​និយាយថា ទង់ “​ព្រះអាទិត្យ​រះ​” គឺជា​ទង់​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដែល​ចក្រពត្តិ​ជប៉ុន​សតវត្សរ៍​ទី​២០​ប្រើ​នៅពេល​ពួកគេ​ធ្វើការ​វាយលុក​ដ៏​ព្រៃផ្សៃ​ចូលមកក្នុង​ប្រទេស​រប​ស់​យើង​និង​ប្រជាជាតិ​អាស៊ី​ដទៃទៀត​។

គេហទំព័រ​នេះ​បាន​បន្តថា “​ការ​ចូលមក​ជាមួយ​ទង់​ព្រះអាទិត្យ​រះ​នេះ​គឺជា​ការប្រមាថ​និង​ការ​សើចចំអក​ចំពោះ​ប្រជាជន​របស់​យើង​”​។​

ចំណែក​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​ឯណោះ​វិញ​ដែល​បាន​ស្នើសុំ​ជា​ផ្លូវការ​ឲ្យ​ជប៉ុន​ពិចារណា​ឡើងវិញ​នូវ​ការ​បង្ហោះ​ទង់​នេះ​, អត្ថបទ​ស្តីពី​ភាពចម្រូងចម្រាស​នេះ​ត្រូវបាន​គេ​អាន​យ៉ាង​ទូលំទូលាយ​នៅលើ​បណ្តាញ​សង្គម​ហើយ​ការិយាល័យ​របស់លោក​ប្រធានាធិបតី​បានទទួល​ញត្តិ​ចំនួន​២៥០​ញត្តិ​សុំ​ឲ្យ​នាវា​ជប៉ុន​ត្រូវបាន​ហាមឃាត់​។​

កង​នាវាចរ​កូរ៉េខាងត្បូង​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​ថា នាវា​កងទ័ពជើងទឹក​របស់​ប្រទេស​ជប៉ុន​បាន​បង្ហោះ​ទង់​នេះ​នៅពេល​ពួកគេ​ចូលរួម​ក្នុងការ​ត្រួតពិនិត្យ​កង​នាវាចរ​ឆ្នាំ​១៩៩៨​និង​២០០៨​ប៉ុន្តែ​បានស្នើ​ឲ្យ​នាវា​ទាំងអស់​ពិនិត្យមើល​ទង់​នៅ​ឆ្នាំនេះ​ដោយ​ជំនួស​មកវិញ​នូវ​ទង់ជាតិ​របស់ខ្លួន​។​

ទោះបីជា​យ៉ាងណាក៏ដោយ មន្ត្រី​ជប៉ុន​បានបង្ហាញ​សញ្ញា​ថា ទង់​នេះ​នឹងត្រូវ​បង្ហោះ​ថ្វីបើ​មានការ​តវ៉ា​ក៏ដោយ​។​
លោក Katsutoshi Kawano នាយអគ្គសេនាធិការ​នៃ​កងកម្លាំង​ស្វ័យការពារ​ជប៉ុន​បាន​ប្រាប់​អ្នកយកព័ត៌មាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា “​ការលើក​សញ្ញា​របស់​ក​ង​កម្លាំង​ស្វ័យការពារ​សមុទ្រ​គឺជា​ការតម្រូវ​ដោយ​ច្បាប់​”៕ REUTERS