ព័ត៍មានទាន់​ហេតុការណ៏
Search

ឌួង ហ្សូ​រី​ដា បញ្ចេញ​ផ្ទះ​វិឡារ​ដ៏​ស្កឹមស្កៃ​ស្វាគមន៍​ការ​វិលត្រឡប់​របស់​អ្នក​ម្តាយ​ពី​ព្យាបាល​ជំងឺ​នៅ​ថៃ

ភ្នំពេញ ​៖​ តារា​សម្តែង​ និង​ជា​ពិធី​ការិនី​សម្បូរ​វោហារស័ព្ទ​មិន​ចេះ​រីងស្ងួត​កញ្ញា ឌួង ហ្សូ​រី​ដា ខណៈ​ពេលដែល​អ្នក​ម្តាយ​ជាទី​ស្រលាញ់​វិលត្រឡប់​ពី​ការ​ព្យាបាល​ជំងឺ​នៅ​ប្រទេស​ថៃ​មាន​រយៈពេល​ជិត​២​ខែ​កន្លងមក​នោះ ​ក្រៅតែពី​ការ​សប្បាយរីករាយ​នាង​ក៏បាន​បញ្ចេញ​ផ្ទះ​វិឡារ​ដ៏​ស្កឹមស្កៃ​របស់ខ្លួន​ស្វាគមន៍​អ្នក​ម្តាយ​ផងដែរ​។​

ទស្សនិកជន​ប្រាកដជា​បានដឹង​គ្រប់គ្នា​ហើយ​ថា​កញ្ញា ឌួង ហ្សូ​រី​ដា​បច្ចុប្បន្ន​មិន​ត្រឹមតែ​ទទួលបាន​ជោគ​ជ័យ ​និង​គាំទ្រ​ច្រើន​លើ​វិស័យ​សិល្បៈ​នោះទេ ​នាង​ថែមទាំង​កំពុង​តែមាន​ភាព​មមាញឹក​ខ្លាំង​ជាមួយ​អាជីព​លក់​ផលិតផល​តាម​ប្រព័ន្ធ​អន​ឡាញ​ទៀតផង។ ភាពជោគជ័យ​ទាំងនេះហើយ​ទើប​ធ្វើ​ឲ្យ​តារា​ស្រី​កញ្ញា ឌួង ហ្សូ​រី​ដា មានឱកាស​ប្រមូល​លុយ​បាន​ច្រើន។

យ៉ាងណាមិញ​ស្របពេល​ដែល​អ្នក​ម្តាយ​ជាទី​ស្រលាញ់​របស់ខ្លួន​ទើប​វិលត្រឡប់​ពី​ការព្យាបាល​ជំងឺ​នៅឯ​ប្រទេស​ថៃ​កាលពី​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០១៨​កន្លងមកនេះ ​តារា​សម្តែង​និង​ពិធី​ការិនី​កញ្ញា​ឌួង ហ្សូ​រី​ដា មិន​ត្រឹមតែ​បង្ហាញ​អារម្មណ៍​សប្បាយ​រីករាយ​ប៉ុណ្ណោះ​ទេ​ នាង​ក៏បាន​នាំ​ម្តាយ​ចូល​ស្នាក់​នៅ​លើ​វិឡារ​ដ៏​ធំ​ស្កឹមស្កៃ​ទៀតផង​។​

ស្រី​ស្រស់ ឌួង ហ្សូ​រី​ដា បង្ហោះ​សារ​ភ្ជាប់​ជាមួយ​រូបភាព​មក​ថា ទីបំផុត​ព្រះ​រស់​របស់​យើង​ជាសះស្បើយ​ពី​ជំងឺ​អាច​ចេញពី​មន្ទីរពេទ្យ​បន្ទាប់ពី​សម្រាក​ពេទ្យ​នៅ​ស្រុកថៃ​អស់​រយៈពេល​ជាង ១​ខែ​កន្លះ​មក ។ ​Mama វិល​ត្រលប់មក​ផ្ទះ​វិញ​ហើយ​…!​សូម​ស្វា​គម​ន៍​ការ​ត្រឡប់​មកវិញ​សូម​អរគុណ​ដល់​ទេវតា​និង​វត្ថុ​សក្ដិសិទ្ធិ​ក្នុង​លោក​ដែល​លោក​មានធម៌​មេត្តា​ជួយផ្តល់​ជីវិត​ថ្មី​ជូន​អ្នក​ម្តាយ ដើម្បី​ជា​ម្លប់​សម្រាប់​កូនៗ។

ពិធី​ការិនី​ចាស់វស្សា​រក្សាបាន​ប្រជាប្រិយភាព​និង​រូប​សម្រស់​ស្រស់​ស្អាត​កញ្ញា ឌួង ហ្សូ​រី​ដា បានលើកឡើង​បន្ថែមទៀតថា យប់​នេះ​សុំច្បាប់​សម្រាក​ពី​ការ​ឡាយ​មួយ​យប់​ដើម្បី​ជួបជុំ​គ្រួសារ​និង កូនចៅ​ក្នុងផ្ទះ​ណា​…​។ អតិថិជន​ចង់បា​កុម្ម៉ង់​ផល​ផលិតផល​តាម​ឆាត​បាន​ណា​…​។ ​សូមបញ្ជាក់ថា​អ្វីដែល​ធ្វើ​ឲ្យ​មហាជន​ភ្ញាក់ផ្អើល​នៅពេលនេះ​គឺ​ស្ថិតនៅត្រង់​តារា​ស្រី ឌួង ហ្សូ​រី​ដា បាន​ទម្លាយ​ផ្ទះ​វិឡារ​ថ្មី​ស្រប​ពេល​ជំងឺ​ម្តាយ​បានជា​សះស្បើយ​ឡើងវិញ​៕