ព័ត៍មានទាន់​ហេតុការណ៏
Search

២​ថ្ងៃ​អនុ​គណៈកម្មការ​សុវត្ថិភាព​ចរាចរ​ផ្លូវគោក​រាជធានី​ភ្នំពេញ​ចែក​ខិត្តប័ណ្ណ បិទ​ស្ទិ​ក​គ័​រ និង​ចែក​ពាក់មួក​សុវត្ថិភាព​ជូន​អ្នកដំណើរ​បាន​ចំនួន​៦០០​មួក

ភ្នំពេញ ​៖ អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរ​ផ្លូវគោក​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៥​និង​ទី​០៦ ខែ​តុលា​ឆ្នាំ​២០១៨ នេះ ​បាន​ចុះ​ធ្វើ​​យុទ្ធនាការ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរ​ផ្លូវគោក​លើ​បណ្តោយ​ផ្លូវ​ចំនួន​៦​ទីតាំង និង​បាន​ចែក​ខិតប័ណ្ណ បិទ​ស្ទិ​ក​គ័​រ និង​ចែក​ពាក់មួក​សុវត្ថិភាព​ជូន​អ្នកដំណើរ​ ដែល​ឆ្លើយ​ត្រូវ​នូវ​សំណួរចម្លើយ​ស្តីពី​ច្បាប់​ចរាចរ​ផ្លូវគោក​ចំនួន​៦០០​មួក។

លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានអោយដឹងថា នៅ​ព្រឹក​ថ្ងៃទី​៦​និង​ទី​០៥ ខែតុលា​ឆ្នាំ​២០១៨ នេះ​អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរ​ផ្លូវគោក​រាជធានី​ភ្នំពេញ ​បាន​ចុះ​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរ​ផ្លូវគោក​លើ​បណ្តោយ​ផ្លូវ​ចំនួន​៦ និង​បាន​ចែក​ខិត្តប័ណ្ណ បិទ​ស្ទិ​ក​គ័​រ និង​ចែក​ពាក់មួក​សុវត្ថិភាព​ជូន​អ្នកដំណើរ​ដែល​ឆ្លើយ​ត្រូវ​នូវ​សំណួរចម្លើយ​ស្តីពី​ច្បាប់​ចរាចរ​ផ្លូវគោក​ចំនួន​៦០០​មួក​។​

ក្នុងនោះ​នៅ​ព្រឹក​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៨ អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរ​ផ្លូវគោក​រាជធានី​ភ្នំពេញ បាន​ចុះ​ធ្វើ​យុ​ទ្ធ​នា​ការផ្សព្វផ្សាយ​ច្បាប់​ចរាចរ​ផ្លូវគោក​នៅ ៣​ទីតាំង​គឺ នៅ​ផ្លូវជាតិ​លេខ​៥ ផ្លូវជាតិ​លេខ​២ និង​ផ្លូវជាតិ​លេខ​១ ដោយ​ចែក​ខិត្តប័ណ្ណ បិទ​ស្ទិ​ក​គ័​រ និង​ចែក​ពាក់មួក​សុវត្ថិភាព​ចំនួន ៣០០​មួក ជូន​ចំពោះ​អ្នកដំណើរ​ណា​ដែល​ឆ្លើយ​ត្រូវ​នូវ​សំណួរចម្លើយ​ស្តីពី​ច្បាប់​ចរាចរ​ផ្លូវគោក​។

ដោយឡែក​នៅ​ព្រឹក​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៨ វិញ អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរ​ផ្លូវគោក​រាជធានី​ភ្នំពេញ បាន​ចុះ​ធ្វើ​យុ​ទ្ធ​នា​ការផ្សព្វផ្សាយ​ច្បាប់​ចរាចរ​ផ្លូវគោក​នៅ ៣​ទីតាំង​ដែរ គឺ​នៅ​ផ្លូវជាតិ​លេខ​៦ ផ្លូវជាតិ​លេខ​៤ និង​ផ្លូវជាតិ​លេខ​៣ ដោយបាន​ចែក​ខិត្តប័ណ្ណ បិទ​ស្ទិ​ក​គ័​រ និង​ចែក​ពាក់មួក​សុវត្ថិភាព​ចំនួន ៣០០​មួក ជូន​ចំពោះ​អ្នកដំណើរ​ណា​ដែល​ឆ្លើយ​ត្រូវ​នូវ​សំណួរចម្លើយ​ស្តីពី​ច្បាប់​ចរាចរ​ផ្លូវគោក​ផងដែរ​។​

លោក​សាំ ពិសិដ្ឋ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ សម្តេច​ក្រឡាហោម​សខេង​ប្រធាន​គណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍ លោក​ស៊ុន ចាន់ថុល​ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដែល​តែងតែ​យកចិត្តទុកដាក់​ដល់​សមត្ថកិច្ច​​អនុវត្ត​ច្បាប់​ក៏ដូចជា​មន្ត្រី​ជំនាញ​ដែល​ខិតខំ​ប្រឹងប្រែង​ក្នុង​កិច្ចការ​នេះ ក្នុងន័យ​បញ្ចៀស​គ្រោះថ្នាក់​ចរាចរ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​យើង។

បងប្អូន​ប្រជាពលរដ្ឋ​បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​ដែល​បាន​យកចិត្តទុកដាក់​ការពារ​គ្រោះថ្នាក់​ចរាចរណ៍​ដល់​ប្រជាពលរដ្ឋ ដោយ​ក្នុង​នោះបាន​ចែក​មួកសុវត្ថិភាព​ជូន​និង​ឯកសារ​ពាក់ព័ន្ធ​នឹង​ច្បាប់​ចរាចរណ៍​ដើម្បី​អោយ​ប្រជាពលរដ្ឋ​បាន​យល់​ជ្រួតជ្រាប ហើយ​ពួកគាត់​ប្តេជ្ញា​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​គ្រប់ៗ​គ្នា៕