ព័ត៍មានទាន់​ហេតុការណ៏
Search

សោភា ទេពី ច្រានចោល​ដំណឹង​ជ្រក​ ​ក្រោម​ដំបូល​ផលិតកម្ម​Zone

ភ្នំពេញ ​៖ ​ម្ចាស់​បទ អ្នកណា​កែ​ចិត្ត​បង កញ្ញា សោភា ទេពី បាន​ចេញមុខ​ច្រានចោល​ភ្លាមៗ ​បន្ទាប់ពី​មានការ​លើកឡើង​ និង​ចុះផ្សាយ​ថា ​ខ្លួន​ជា​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​Zone​ ខណៈ​ពេលដែល​បទ​របស់ខ្លួន​ទើប​ចេញ​MV​ជា​ផ្លូវការ​កាលពី​ថ្មីៗ​កន្លងមកនេះ។

ការ​ចេញមុខ​បដិសេធ ​​និង​ច្រានចោល​ពី​សំណាក់​តារា​ចម្រៀង​រូប​ស្រស់​សោភា​កញ្ញា សោភា ទេពី ខាង​លើ​នេះ ​បាន​ធ្វើ​ឡើង​ភ្លាមៗ​ បន្ទាប់ពី​មាន​សារព័ត៌មាន​ក្នុងស្រុក​មួយ​ចំនួន​បាន​ធ្វើ​ការ​សរសេរ​ចុះផ្សាយ​ដោយ​បាន​បញ្ជាក់​ថា ​បច្ចុប្បន្ន​នាង​កំពុងតែ​ជ្រក​ក្រោម​ដំបូល​របស់​ផលិតកម្ម​zone​។​មិនតែប៉ុណ្ណោះ​ក៏មាន​ការ​បង្ហើប​ថា​នាង​ជា​តារាចម្រៀង​ដែលមាន​ការ​រមិលគុណ​ចំពោះ​ផលិតកម្ម​ទៀតផង​។​

ជា​ប្រតិកម្ម​ឆ្លើយតប​ចំពោះ​ដំណឹង​ខាងលើ​តារាចម្រៀង​កញ្ញា សោភា ទេពី បាន​បញ្ជាក់ថា បច្ចុប្បន្ន​នាង​ពុំមែន​ជា​តារាចម្រៀង​ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ផលិតកម្ម​Zone ដូច​ការលើកឡើង​នោះទេ​។​ចំណែកឯ​បទ​ចម្រៀង​ដែល​កំពុងមាន​ភាពល្បីល្បាញ​មាន​ចំណងជើង​ថា អ្នកណា​កែចិត្ត​បង ពិត​របស់​នាង​មែន​។​

កញ្ញា សោភា ទេពី បានលើកឡើង​ថា​ នាង​ខ្ញុំ សោភា ទេពី សូម​បដិសេធថា ក្នុងពេល​បច្ចុប្បន្ននេះ​នាង​ខ្ញុំ​មិនបាន​នៅក្នុង​ផលិតកម្ម zone នេះ​ទេ សូម​បងៗ​សារព័ត៌មាន មេត្តាជួយ​កែសម្រួល​ពាក្យពេចន៍​ក្នុង​អត្ថបទ​នេះ​ផង ។ ​ខ្ញុំ​ជា​ម្ចាស់​បទ «​អ្នកណា​កែចិត្ត​បង​» ពិតប្រាកដ​មែន តែ​មិនបាន​ចូល​ផលិត​កម្មនេះ​ទេ​! សូម​អរគុណ​! សូមជួយ​ស៊ែ​ម្នាក់​មួយ​មក​ចា៎​។​

កម្ពុជា​ថ្មី​នៅ​រសៀល​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០១៨​នៅ​មិនទាន់​អាច​ស្វែងរក​ការបំភ្លឺ​បន្ថែម​ពី​សំណាក់​សាមីខ្លួន​កញ្ញា សោភា ទេពី លើ​ករណី​ន​នៃ​ការ​រិះគន់ថា​នាង​ជា​តារាចម្រៀង​ប្រៀបបាន​ដូចជា​សត្វ​ក្រពើ​វង្វេង​បឹង​បាន​នៅឡើយ​ទេ​។​ ដូច្នេះ​ចំពោះ​ករណីនេះ​សង្ឃឹមថា​ ស្រី​ស្រស់ សោភា ទេពី នឹង​ចេញមុខ​បំភ្លឺ​ការពិត​នៅ​ពេក​ក្រោយ៕