ព័ត៍មានទាន់​ហេតុការណ៏
Search

អភិបាលខណ្ឌ​ទួលគោក​សំណេះសំណាល ​និង​ចែក​អំណោយ​លើកទឹកចិត្ត​ដល់​មន្ត្រីក្រោមឱវាទ​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ

ភ្នំពេញ ​៖​ អភិបាលខណ្ឌ​ទួលគោក​លោក​ឯក ឃុន​ដឿ​ន និង​លោក​ម៉ែន សិរី​ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​ទួលគោក កាលពី​រសៀល​ថ្ងៃទី​០៥​ ខែ​តុលា បាន​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​ក្រោមឱវាទ​រួម​នឹង​ចែក​អំណោយ​លើកទឹកចិត្ត​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ។

លោក​ឯក ឃុន​ដឿ​ន បាន​លើកឡើងថា ការ​សំណេះសំណាល ​និង​ចែក​អំណោយ​នេះ​ ជា​ប្រពៃណី​ទំនៀមទម្លាប់ ដែល​ធ្លាប់​បាន​ធ្វើ​កន្លងមក ពោលគឺ អោយ​តែ​ដល់​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ​និង​បុណ្យចូលឆ្នាំ​ម្តងៗ។ ការងារ​នេះ ​ធ្វើឡើង​ដើម្បី​លើកទឹកចិត្ត​ដល់​មន្ត្រី​របស់​យើង អោយ​មាន​លទ្ធភាព​បាន​ចូលរួម​ទៅ​ធ្វើ​បុណ្យ​ទាំង​អស់គ្នា។ ជាមួយគ្នានេះ​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​ក៏បានផ្តល់​អ្វីៗ​ជាច្រើន​ទៀត ជូន​ដល់​មន្ត្រី​របស់​យើង​ផងដែរ ដូចជា​ប័ណ្ណ ប ស ស (​ព្យាបាល​ជំងឺ​មិន​អស់​ប្រាក់​) ការដំឡើង​ប្រាក់បៀវត្សរ៍​និង​ការ​ជិះ​រថយន្តក្រុង​មិន​យកប្រាក់​ជាដើម​។​

លោក​បន្តថា កម្លាំង​ប៉ូលិស ប៉េ​អ៊ឹម ចំណុះអោយ​ខណ្ឌទួលគោក​មាន​ចំនួន ៣៤២​នាក់ ហើយ​ក្នុង​ចំនួន​នេះ​សម្តេច​តេ​ជោ​ហ៊ុន សែន បាន​ដំឡើង​ប្រាក់ខែ​បាន​គ្រប់គ្នា​។​

លោក​បញ្ជាក់ថា ការផ្តួចផ្តើម​អោយមាន​កម្មវិធី​សំណេះសំណាល​នេះ​ឡើង គឺ​បានមកពី​ការគិតគូរ រួមគ្នា​ពី​គណៈ​អភិបាលខណ្ឌ​និង​ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ ទើប​កម្មវិធី​នេះ​ត្រូវបាន​ធ្វើឡើង​រាល់​ឆ្នាំ មិនដែល​ខកខាន​នោះទេ​។ លោក​បន្តថា រដ្ឋបាល​ខណ្ឌទួលគោក​បាន​ការងារ​ចំនួន​៤ ដែល​បាននិងកំពុង​បំពេញ​រាល់​ថ្ងៃនោះ​គឺ ទី​១ ការងាររដ្ឋបាល សន្តិសុខ ទី​២ ការងារ កាកបាទក្រហម​ជួយ​ជនរងគ្រោះ​និង​ជន​ងាយ​រងគ្រោះ ទី​៣ ការងារ​បក្ស ដែល​ធ្វើយ៉ាងណា​អោយ​ប្រជាពលរដ្ឋ​គោរព​និង​ស្រលាញ់​បក្ស​ប្រជាជន​កម្ពុជា​និង​៤ ការងារ​ដែល​គិតពី​បញ្ហា​ចែករំលែក លើកទឹកចិត្ត មន្ត្រី​កម្លាំង​សមត្ថកិច្ច​ដែល​បាន​បំពេញការងារ​បាន​ល្អក​ន្ល​ង​មក​។ សម្រាប់​រដ្ឋបាល​ខណ្ឌទួលគោក គឺ​យើង​បាន​គិតគូរ​គ្រប់​ជ្រុងជ្រោយ ធ្វើអោយ​បានល្អ ដើម្បីអោយ​យុវជន​ជំនន់​ក្រោយ​អនុវត្ត​បន្ត ព្រោះថា​នេះ​ជា​ប្រពៃណី​ដ៏​ល្អ​របស់​យើង​។​

លោក​ឯក ឃុន​ដឿ​ន បាន​មានប្រសាសន៍​បន្តថា​ កិច្ចការងារ​របស់​យើង​ច្រើន ដែល​តម្រូវអោយ​មាន​វេន​ប្រចាំការ ទាំង​បញ្ហា​សណ្ដាប់ធ្នាប់ បរិស្ថាន ការពារ​សន្តិសុខ និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​។​

ក្នុងឱកាស​នោះ​លោក​អភិបាលខណ្ឌ​ក៏បាន​ជំរុញ​អោយ​រៀបចំ​សណ្ដាប់ធ្នាប់​អោយបាន​ល្អប្រសើរ​ពិសេស​នៅ​ផ្សារ​ដើម​គរ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី​នៅ​ផ្សារ​ដើម​គរ​បានរៀបចំ​សណ្តាប់ធ្នាប់​និង​បើកផ្លូវ​បាន​ច្រើន​ខ្សែ​ហើយ ហើយ​ការងារ​នេះ​ពិតជា​បានទទួល​ការកោតសរសើរ​ពី​ប្រជាពលរដ្ឋ​ដែលជា​អ្នកដំណើរ​យ៉ាងខ្លាំង​។​

គួរ​បញ្ជាក់ថា អំណោយ​ដែល​ត្រូវប្រគល់​ជូន​នេះ​រួមមាន​ក្រ​ម៉ា មី ទឹកដោះគោ​និង​ទឹកប្រាក់​៥​ម៉ឺន​រៀល​៕ ​