ព័ត៍មានទាន់​ហេតុការណ៏
Search

កាត់ទោស​ជនជាតិ​ចិន​និង​ថៃ​២៩​នាក់​ពាក់ព័ន្ធ​ការ​គំរាមកំហែង​និង​ឆបោក​ប្រាក់

ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន និង​បុរស ស្ត្រី​ជនជាតិ​ថៃ​ចំនួន​២៩​នាក់ ត្រូវ​បាន​នាំ​ខ្លួន​មកកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី ០៥​តុលា ឆ្នាំ​២០១៨​ ដើម្បី​កាត់ទោស​ពាក់ព័ន្ធ​បទល្មើស​កំហែង​យក​និង​បទ​ឆបោក​មាន​ស្ថាន​ទម្ងន់ទោស។

ជន​ត្រូវ​ចោទ​ទាំង​២៩​នាក់​រួមមាន​ឈ្មោះ ១ chen thungshuo ហៅ​កូយ ភេទ​ប្រុស ជនជាតិ​ចិនតៃវ៉ាន់។ ទី​២​ឈ្មោះ lai chiensyuan ភេទ​ប្រុស ជនជាតិ​ចិនតៃវ៉ាន់ ។ ​ទី​៣​ឈ្ម​លះ FU chi jic ភេទ​ប្រុស ជនជាតិ​ចិនតៃវ៉ាន់ ។ ទី​៤​ឈ្មោះ Lin ruining ភេទ​ប្រុស ជនជាតិ​ចិនតៃវ៉ាន់ ។ ​ទី​៥​ឈ្មោះ នុ​ន ថា​រ៉ាត់​សេ​ចាវ ភេទ​ប្រុស ជនជាតិ​ថៃ។ ​ទី​៦​ឈ្មោះ សូ រ៉ាសាក់​ភេទ​ប្រុស ជនជាតិ​ថៃ។ ​ទី​៧​ឈ្មោះ ប្រ៉ី​ឆា ខាំ​ផា ភេទ​ប្រុស ជនជាតិ​ថៃ។ ទី​៨​ឈ្មោះ ប្រាក់ ផាន​សៀ​ឌី​ប ភេទ​ប្រុស ជនជាតិ​ថៃ ។​ ​ទី​៩​ឈ្មើះ ថេត ឆា ថា​វ៉ា​ត់​ភេទ​បន​រុស ជនជាតិ​ថៃ ។ ​ទី​១០​ឈ្មោះ សេន​ចៃ ឈុំ​អាក់​ថៃ ភេទ​ប្រុស ជនជាតិ​ថៃ ។​
​ទី​១១ អាក់ រ៉ុង​កន ថ៉ា​ទីន​អ៊ី​ន ភេទ​ប្រុស ជនជាតិ​ថៃ។ ​ទី​១២ សូ​រៈ ឆាត​សាក់​សូ ភេទ​ប្រុស ជនជាតិ​ថៃ ។ ទី ១៣ ឈ្មោះ សាក់​ម៉ាន ផេង​ធី ភេទ​ប្រុស ជនជាតិ​ថៃ ។ ទី​១៤​ឈ្មោះ ស៊ូ​បាក ខា​នុ​ន​ម៉ា​ត ភេទ​ប្រុស ជន​ជាត​ថៃ ។​ ទី ១៥ ឈ្មោះ ខុម​សាក់ វី​ឆា​ដេ​ត ភេទ​ប្រុស ជនជាតិ​ថៃ ។​
​ទី ១៦ ឈ្មោះ សារិន ឡៅ​យ៉ាង ភេទ​ប្រុស ជនជាតិ​ថៃ ។ ទី ១៧​ឈ្មោះ ផូ គីន ភេទ​ប្រុស ជនជាតិ​ថៃ។ ​ទី១៨​ឈ្មោះ សូ​ភូត សែង​វ៉ា​ក់ ភេទ​ប្រុស ជនជាតិ​ថៃ។ ទី ១៩​ឈ្មោះ ភី​ត ធី​យ៉ាក់ ភេ​ទ​ប្រុស ជនជាតិ​ថៃ។ ទី ២០ ឈ្មោះ ឆៃ​យ៉ា​ត់ ឡោ​យី​ប៉ា ភេទ​ប្រុស ជនជាតិ​ថៃ។ ​ទី ២១​ឈ្មោះ ប្រាក់ សិត​លី​លី ភេទ​ប្រុស ជនជាតិ​ថៃ។ ចំណែក​ស្ត្រី​ជនជាតិ​ថៃ​ិ​នាក់​ផ្សេងទៀត តុលាការ​មិនទាន់​ប​ង្ហា​ញ​អត្ត​សញ្ញណ​នៅឡើយ។

លោក​កោ វណ្ណឌី ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជំ​រះ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន និង​លើក​ស្រី ស៊ឺ វណ្ណ​នី​ជា​តំណាង​អយ្យការ​បានសម្រេច​ចោទប្រកាន់​ជនជាប់ចោទ​ទាំង​២៩​នាក់ ​ពី​បទ​កំហែង​យក និង​បទ​ឆបោក​មាន​ស្ថាន​ទម្ងន់ទោស ប្រព្រឹត្ត​កាលពី​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០១៨​ក្នុង​រាជធានី​ភ្នំពេញ។

ប្រឈមមុខ​បទចោទប្រកាន់​ខាងលើនេះ នា​ថ្ងៃ​សវនាការ​ទី ១ ក្រុមប្រឹក្សា​ជំនុំ​ជំ​រះ​តុលាការ​ទើបតែ​បាន​សាកសួរ​ពួក​ក្រុម​បុរស​ជនជាតិ​ចិន​៤​នាក់​ដែល​ជា​មេខ្លោង និង​ក្រុម​បុរស​ជនជាតិ​ថៃ​ចំនួន​៤​នាក់​តែប៉ុណ្ណោះ ។ ចំណែក​ជនជាប់ចោទ​ដ​ទៃៗ​ទៀត តុលាការ​មិនទាន់​បាន​សាកសួរ​នៅឡើយ។

ក្នុង​សវនាការ ពួក​បុរស​ជនជាតិ​ចិន​ដែលជា​មេខ្លោង​មិនបាន​សារភាពថា​ ពួកគេ​ជា​អ្នកបញ្ជា​ឲ្យមាន​ការគំរាមកំហែង និង​ឆបោក​ជនជាតិ​ថៃ​រាប់សិប​នាក់​តាមរយៈ​ទូរស័ព្ទ​និង​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​នោះទេ។

​ចំណែក​ពួក​បុរស​ជនជាតិ​ថៃ​ចំនូ​ន​៤​នាក់​បាន​សារភាព​ថា ​ពួក​គេ​បាន​មកដល់​ស្រុក​ខ្មែរ​តាមរយៈ​ជនជាតិ​ចិន​ឈ្មោះ​អា​កួយ ហើយ​ពេលមក​ដល់​ភ្នំពេញ​អា​កួយ​បាន​ដកយក​លិខិតឆ្លងដែន​ពួកគេ​ទុក​ហើយ​ចាក់​សោ​ផ្ទះ​មិន​ឲ្យ​ចេញទៅ​ណា​ទេ ហើយ​ត្រូវ​ធ្វើការ​តាម​ក្រុម​ដែល​ពួក​ជនជាតិ​ចិន​បាន​រៀប​ចំ​ឲ្យ ដោយ​ខ្លះ​ត្រូវ​ដើរ​តួ​ជា​សមត្ថកិច្ច​ផ្នែក​ប្រៃសណីយ៍ ហើយ​ខ្លះ​ត្រូវ​ដើរតួ​ជា​ប៉ូលីស​តែម្ដង ហើយ​ខ្លះទៀត​ជា​អ្នក​បញ្ចូល​ទិន្ន័យ​លេខ​ទូរស័ព្ទ​ជនជាតិ​ថៃ​រាប់ពាន់​លេខ។

បន្ទាប់មក​កិច្ចការ​ពួកគេ​ត្រូវធ្វើ​គឺ​ទូរស័ព្ទ​ចូល​ទៅ​លេខ​ជនរងគ្រោះ​ហើយ​និយាយ​តាម​ស្គ្រីប​ថា ឈ្មោះ​របស់​អ្នក​ឯក​ត្រូវ​បាន​រកឃើញ​នៅក្នុង​កញ្ចប់​បញ្ញើ​ដែល​ខុសច្បាប់ ដូច្នេះ​អ្នកឯង​ត្រូវ​ទាក់ទង​មក​មន្ត្រី​ប្រៃសណីយ៍​ដើម្បី​ដោះស្រាយ។

បន្ទាប់​មក​ទៀត​ពួកគេ​ដែល​ដើរតួ​ជា​មន្ត្រី​ប៉ូលីស​នៅ​ផ្នែក​ប្រៃ​ស​ណីយ៍​បាន​កំណត់​ឲ្យ​ជនរងគ្រោះ​បង់​តម្លៃ​មួយ​ដើម្បី​​កុំ​អោយមាន​បញ្ហា​ជាមួយ​ពួក​គេ។

ការសាកសួរ​ក្រុម​ជនជាប់ចោទ​ទើបតែ​បាន​៨​នាក់ ក្រុម​ប្រឹក្សា​តុលាការ​ក៏បាន​ផ្អាក​សវនាការ​ហើយ​ថា​នឹង​បន្ត​នៅ​ថ្ងៃទី១៨​ តុលា​ ខាងមុខ​ទៀត៕