ព័ត៍មានទាន់​ហេតុការណ៏
Search

ឆក់​ភ្លាម​ កម្លាំង​តាម​ភ្លែត​ចាប់បាន​ម្នាក់​រត់​រួច​ម្នាក់

ភ្នំពេញ​ ៖​ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​គ្នា​២​នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​បឹងរាំង​និង​កម្លាំង​ព្រហ្មទណ្ឌ​ខណ្ឌដូនពេញ​ចាប់​បង្ក្រាប​ភ្លាមៗ​ ខណៈ​ដែល​ពួកគេ​ប្រព្រឹត្តិ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​ប្រើ​អំពើហិង្សា (​ជិះ​ម៉ូតូ​ឆក់​ទូរ​ស័ព្ទ​ដៃ​) នៅ​ថ្ងៃ​សុក្រ​ទី​១១​រោច​ ខែភទ្របទ​ឆ្នាំច សំរឹទ្ធ​ស័ក ព​.​ស​២៥៦២ ​ត្រូវ​នឹង​ថ្ងៃទី​០៥​ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង ២១​និង​៣០​នាទី​ នៅ​ចំណុច​ផ្លូវ​១៨៤​កែង​ផ្លូវ​ព្រះមុន្នីវង្ស​ ភូមិ​៧​ សង្កាត់​បឹងរាំង​ ខណ្ឌដូនពេញ ​រាជធានី​ភ្នំពេញ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​ជនរងគ្រោះ​ជា​ជនជាតិ​ចិន​ ភេទ​ស្រី ​អាយុ​ប្រហែល​៤០​ឆ្នាំ ​បាន​ដើរ​ម្នាក់ឯង​តាមផ្លូវ​ព្រះ​មុន្នី​វង្ស​ពី​ទិស​ត្បូង​ទៅ​ជើងពេល​ដើរ​មកដល់​ចំណុច​ស្តុ​ប​កែង ​ផ្លូវ​លេខ​១៨៤​សង្កាត់​បឹងរាំង ស្រាប់​តែ​មាន​ជន​ស​ង្ស័យ​ជិះ​ម៉ូតូ​ម៉ាក​សេ​១២៥​ ពណ៌​ខ្មៅ​ ពី​ទិស​ខាងជើង​ទៅ​ត្បូង​(​បញ្ច្រាសទិស​)​ ដោយ​ឈ្មោះ​ធី​ ភេទ​ប្រុស ​អាយុ​ប្រហែល​១៩​ឆ្នាំ ជា​អ្នក​បើក​ម៉ូតូ ហើយ​ជនសង្ស័យ​ឈ្មោះ​គីម ភា​រះ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​ ជា​អ្នក​អង្គុយ​ពីក្រោយ ពេលនោះ​ជនសង្ស័យ​ឈ្មោះ​ធី​ជា​អ្នក​បើក​ម៉ូតូ​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរ​ស័ព្ទ​ដៃ​ពី​ជនរងគ្រោះ​បាន​សម្រេច​ក៏​បើក​ម៉ូតូ​គេចខ្លួន។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ​ពេលនោះ​ជនរងគ្រោះ​បាន​ស្រែក​ឆោឡោ​ក៏​មាន​ប្រជាពលរដ្ឋ​ជួយ​ដេញ​តាម​ពីក្រោយ​រហូតដល់​ផ្លូវ​១៥៤​កែង​ផ្លូវ​លេខ​៦៣ ក៏ត្រូវ​កម្លាំង​ល្បាត​ទប់ស្កាត់​បទល្មើស​នគរ​បាល​ប៉ុស្តិ៍​បឹងរាំង​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ឃើញ អន្តរាគមន៍​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ឈ្មោះ​គីម ភារៈ ដែល​ជា​អ្នក អង្គុយ​ក្រោយ​យក​មក​ទីស្នាក់ការ​ប៉ុស្តិ៍​បឹងរាំង ដើម្បី​ធ្វើការ​សាកសួរ​ចំណែក​បក្ខពួក​ឈ្មោះ​ធី ដែល​ជា​អ្នក​បើក​ម៉ូតូ​បាន​បើក​ជិះ​គេច​ខ្លួន​បាត់​រួម​ជាមួយ​ទូរស័ព្ទ​ដៃ​ដែល​ឆក់​បាន​របស់​ជនរងគ្រោះ​ទៅជា​មួយ​ផង​។

សមត្ថកិច្ច​បញ្ជាក់​ថា ជ​ន​រង​គ្រោះជា​ជនជាតិ​ចិន​បាន​ដើរទៅ​បាត់​ដោយ​មិនបាន​ដាក់ពាក្យ​បណ្តឹង​ឡើយ​។ តែ​ចំណែក​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ឈ្មោះ​គីម ភារៈ ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ​ជនជាតិខ្មែរ ​មុខរបរ​មិន​ពិតប្រាកដ​មាន​ទីលំនៅ​ផ្ទះ​លេខ​១២៤​អឺ​០​ ផ្លូវ​លេខ​៥៣​ សង្កាត់​ផ្សារ​ថ្មី​ទី​៣​ខណ្ឌដូនពេញ​រាជធានី​ភ្នំពេញ ហើយ​ជនសង្ស័យ​ធ្លាប់​ប្រើ​ប្រាស់​គ្រឿងញៀន។

នៅ​ចំពោះមុខ​អធិការដ្ឋាន​បាន​នឹង​កំពុង​ប្រើប្រាស់​វិធានការ​ជំនាញ​សួរ​ចម្លើយ​ដើម្បី​បន្ត​រក​បក្ខពួក​និង​ប្រវត្តិ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​កន្លងមក​។​ នឹង​ទិសដៅ​បន្ត​អនុវត្តន៍​តាម​នីតិ​វិធី​ច្បាប់​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​៕