ព័ត៍មានទាន់​ហេតុការណ៏
Search

ផាន់ គ្រាន់ សងសឹក Loom Leng ខ​ណៈ​ឌុន រដ្ឋា ជួប​អ៊ីរ៉ង់​Aboofazel

ព្រឹត្តិការណ៍​ដ៏​កក្រើក​សង្វៀន​Ganzberg Top Fighter របស់​SEATV នៅ​យប់​ថ្ងៃទី ១៣ ខែ​តុលា នេះ គឺជា​ជំនួប​សងសឹក​រវាង​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​ផាន់ គ្រាន់ ជាមួយ​ជើង​ខ្លាំង​ថៃ Loom Leng ដែល​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦៣,៥០០​គីឡូក្រាម។

ផាន់ គ្រាន់ ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា ធ្លាប់​ប្រកួត​ចាញ់​ពិន្ទុ​Loom Leng កាលពី​ថ្ងៃទី​២៩​មេសា​២០១៨ ក្នុង​ការប្រកួត​ផ្តាច់ព្រ័ត្រ​ដណ្តើម​ជើងឯក​ខ្សែក្រវាត់ Barrley Black ដែល​ធ្វើ​អោយគេ​មិន​អស់ចិត្ត​សុំ​សងសឹក​វិញ​នៅពេលនេះ។

Loom Leng ធ្លាប់​ជួប​ផាន់ គ្រាន់ ពីរលើក​ហើយ ដោយ​វាយ​ឈ្នះ​ទាំង​ពីរលើក តែ​ការ​ឈ្នះ​របស់ Loom Leng លើ​ផាន់ គ្រាន់​នោះ គឺ​ឈ្នះ​ក្នុង​លក្ខ​ណះ​លំបាក​ប៉ុណ្ណោះ ។ ផាន់ គ្រាន់​ល្អ​ដៃ ឯ Loom Leng ល្អ​ជើង ពួកគេ​សុទ្ធតែ​ខ្លាច​ស្នៀត​គ្នា​រៀងៗ​ខ្លួន តែ​លើក​នេះ​ផាន់ គ្រាន់ គេ​ត្រៀមខ្លួន​បានល្អ​ណាស់​សម្រាប់​ជំនួប​សងសឹក​នេះ ។​

ផាន់ គ្រាន់ មាន​ប្រវត្តិ​ប្រកួត​ចំនួន​១០៨​ដង ឈ្នះ​៩០​ដង ចាញ់​១៦​ដង​ស្មើ​ពិន្ទុ ២​ដង​។ ចំពោះ Loom Leng វិញ​មាន​ប្រវត្តិ​ប្រកួត​ចំនួន ៧៩​ដង ឈ្នះ​៦៦​ដង ចាញ់​១២​ដង និង​ស្មើ​ពិន្ទុ​១​ដង​។ រវាង​ផាន់ គ្រាន់ និង Loom Leng ជួបគ្នា​លើក​នេះ មិនអាច​ទាយ​មុន​ថា អ្នកណា​ឈ្នះ អ្នកណា​ចាញ់​នោះឡើយ ? យ៉ាងណា​ជំនួប​រវាង​អ្នក​ប្រដាល់​ទាំង​២​រូប​លើក​នេះ ប្រាកដជា​តឹងតែង​ហើយ​។​

ចំពោះ ឌុន រដ្ឋា អ្នក​ប្រដាល់​ជើង​ខ្លាំង​ក្លិប​អេ​ភូ​ថង​កីឡា ត្រូវគេ​ផ្គូ​អោយ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​អ៊ីរ៉ង់​Aboofazel ។ ឌុន រដ្ឋា និង​អ្នក​ប្រដាល់​អ៊ីរ៉ង់​Aboofazel ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៧៥ គីឡូក្រាម ។

នេះ​ជាការ​ជំនួប​ដ៏​តឹងតែង​បំផុត​រវាង​ឌុន រដ្ឋា និង Aboofazel ព្រោះថា​អ្នក​ប្រដាល់​អ៊ីរ៉ង់​រូបនេះ មិនធម្មតា​នោះឡើយ ។ នេះ​បើតាម​អ្នក​ផ្គូផ្គង​ប្រចាំ​សង្វៀន​SEATV អោយដឹង ។ តាម​លោក​ញាណ សុធី អ្នកចាត់ចែង​កម្មវិធី​ប្រដាល់​ប្រចាំ​SEATV អោយដឹងថា Aboofazel នេះ គេ​មក​ប្រកួត​នៅ​សង្វៀន​របស់លោក​ជា​លើក​ទី​២​ហើយ ដែល​មក​លើក​ទី​១​នោះ គេ​ចាញ់​សរ រាជសីហ៍ ក្លិប​មោងឫស្សី​មរតក​គុន​ខ្មែរ​ដោយ​ពិន្ទុ ។ ក្នុងការ​ប្រកួត​គ្នា​៥​ទឹក​នោះ មាន​លក្ខ​ណះ​តឹងតែង​បំផុត ព្រោះថា Aboofazel គេ​ក៏​ចេះ​ប្រដាល់​គុន​ខ្មែរ​ច្បាស់​គ្រាន់បើ​ដែរ ដែល​ធ្វើអោយ សរ រាជសីហ៍ ពិបាក​នឹង​ផ្តួល​មុន​ទឹក​៥​នោះ ។
​។

Aushev គេ​ជា​អ្នក​ប្រដាល់​ជើង​ថ្មី ដែល​ហ្វឹកហាត់​នៅ​ស្រុកថៃ ។ គេ​មាន​ស្នៀត​កណ្តាប់ដៃ​ល្អ ខ្លាំង និង​រហ័ស ហើយ​ចេះ​ស្នៀត​ជង្គង់​ថែមទៀត ។ អ្នក​ប្រដាល់​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន​២៨​លើក ដោយ​ឈ្នះ​២១​ដង ចាញ់​០៧ លើក​និង​មិនដែល​ស្មើ ។

ឌុន រដ្ឋា គេ​ធ្លាប់​ប៉ះ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​បរទេស​ប៉ុន្មាន​នាក់​ហើយ តែ​ភាគច្រើន​ជា​អ្នក​ប្រដាល់​ថៃ​ប៉ុណ្ណោះ គឺ​ពុំ​សូវ​ធ្លាប់​ដែល​ជួប​ប្រកួត​ជាមួយ​អឺរ៉ុប​នោះឡើយ ។ តែ​យ៉ាងណា កណ្ដាប់ដៃ កែង និង​ជើង​ទាត់​របស់​ឌុន រដ្ឋា វាយ​ចេញ​ខ្លាំង​និង​មាន​ទម្ងន់​ធ្ងន់​គួរសម​ដែរ ដូច្នេះ​ការជួប​ជាមួយ​Aboofazel ប្រហែលជា​មិនមាន​បញ្ហា​ចោទ​អ្វី​ឡើយ​។ រដ្ឋា ធ្លាប់​ប្រកួត​បាន​ចំនួន​៨៥ លើក ឈ្នះ ៦៣​លើក ចាញ់ ១៧ លើក និង​ស្មើ ០៥ លើក​។​ចាំមើល រវាង​ឌុន រដ្ឋា និង​Aboofazel តើន​រណា​ជា​អ្នកឈ្នះ សម្រាប់​ជំនួប​លើកដំបូង​នេះ​?៕​