ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុមហ៊ុន​ផ្តល់​សេវាកម្ម ផ្នែក​ស្នាក់នៅ​លំដាប់​អន្តរជាតិ អះអាងថា ប្រទេស​កម្ពុជា មាន​សក្តានុពល​ខ្លាំង

ភ្នំពេញ​៖ ក្រុមហ៊ុន​ផ្តល់​សេវាកម្ម ផ្នែក​ស្នាក់នៅ​រយៈពេល​យូ លំដាប់​អន្ដរជាតិ​ឈានមុខ​គេ ឈ្មោះ The Ascott Limited បាន​លើកឡើងថា ទីផ្សារ​សម្រាប់​សេវាកម្ម​ខាង​ផ្នែក​ស្នាក់នៅ នៅក្នុង​ប្រទេស​កម្ពុជា នៅតែមាន​សក្ដានុពល​ខ្លាំង និង​ហើយ​ខ្លួន​មាន​សុទិដ្ឋិនិយម ចំពោះ​ការឈាន​ជើង​ចូលក្នុង​ទីផ្សារ នៅ​ប្រទេស​កម្ពុជា​។

​ការលើកឡើង​យ៉ាង​ដូចនេះ​របស់​ក្រុមហ៊ុន The Ascott Limited បាន​ធ្វើឡើង​នៅក្នុង​កម្មវិធី បើក​ដំណើរ​ការផ្ដល់សេវា​ស្នាក់​នៅ នៃ​អចលនទ្រព្យ​ប្រតិបត្តិការ​ទី​២​របស់ខ្លួន យីហោ​ម៉ាក់ Somerset ដំបូង​នៅ​ប្រទេស​កម្ពុជា កាលពីដើម​ខែតុលា កន្លងទៅនេះ​។

Somerset នៅ​ផ្លូវ​នរោត្តម ឬ​ហៅថា Somerset Norodom មាន​ទីតាំង​ស្ថិតនៅ​ចំ​កណ្តាល សង្កាត់​ទន្លេបាសាក់ ដែលជា​តំបន់​ដ៏​មាន​សក្តានុពល ដោយ​គ្រាន់តែ​ចំណាយ​រយៈពេល​១២​នាទី ពី​ស្ពាន​អាកាស​ច្បារអំពៅ ត​ភ្ជាប់​ទៅនឹង​វិថី​ចំនួន​បី ផ្តល់នូវ​ភាពងាយស្រួល​ដល់​អតិថិ​ជន និង​អ្នកទេសចរ​ណ៏ នូវ​តម្លៃ​នៃ​ការរស់នៅ​។ ទីតាំង​របស់ Somerset Norodom ក៏​ស្ថិតនៅ​ចំ​កណ្ដាល​បេះដូង នៃ​រាជធានី​ភ្នំពេញ នៅក្បែរ​ស្ថានទូត​ជាច្រើន ព្រមទាំង​សាលា​អន្ដរជាតិ ភោជនីយដ្ឋាន​ល្បីៗ ហាង​កាហ្វេ និង​ផ្សារ​ទំនើប​ជាដើម​។​

​លោកស្រី Lew Yen Ping ដែលជា​ប្រធាន​គ្រប់គ្រង ប្រចាំ​ប្រទេស​កម្ពុជា វៀតណាម និង មី​យ៉ាន់​ម៉ា បាន​ឲ្យ​ដឹងថា “The Ascott Limited ទទួលបាន​ការទទួល​ស្គាល់ នៅ​ទូទាំង​ពិភពលោក អស់​រយៈពេល​ជាង ៣០ ឆ្នាំ​មកហើយ​។ គម្រោង Somerset Norodom Phnom Penh ថ្មី​នេះ បានអនុញ្ញាត​ឱ្យ​យើង បង្ហាញ​នូវ​សក្តានុពល លើ​តម្រូវការ​លំនៅដ្ឋាន​លំដាប់​អន្តរជាតិ នៅ​ប្រទេស​កម្ពុជា​។​”

​លោកស្រី Lew បាន​បន្តទៀតថា “Somerset Norodom Phnom Penh នឹង​បម្រើរ​សេវាកម្ម ដល់​ភ្ញៀវ​ដែល​មកពី​ដៃគូរ​ក្រុមហ៊ុន​នានា និង​បែប​លក្ខណៈ​ជា​ក្រុមគ្រួសារ នូវ​បទពិសោធន៍​រស់នៅ ប្រកបដោយ​តុល្យភាព ផ្សាភ្ជាប់​នូវ​វប្បធម៌​ក្នុង​តំបន់ ខណៈដែល​អាច​រីករាយ ជាមួយ​លំនៅដ្ឋាន ដ៏​មាន​ផា​សុភាព​ផងដែរ​។ ភ្ញៀវ​ដែល​ស្នាក់នៅ អាច​ទទួលបាន​ការធានា​ថា ពួកគេ​នឹង​ទទួលបាន​នូវ បដិសណ្ឋារកិច្ច ដ៏​មាន​គុណភាព​របស់​ក្រុមហ៊ុន Ascott ដោយ​សមស្រប​ទៅតាម​អារ​ម្ម​ណ៏​នៃ​កន្លែង និង​ការប្រាស្រ័យ​ទាក់ទង ចេញពី​ទឹកចិត្ត​។​”

Somerset Norodom Phnom Penh ផ្តល់ជូន​នូ​វជ​ម្រី​ស​ជាច្រើន ដូចជា​បន្ទប់​បែប​ស្ទូ​ឌី​យោ ដែលមាន​រចនាបទ​យ៉ាង​ល្អឥតខ្ចោះ និង​បន្ទប់​បែប​អា​ផាត​មិន ដែលមាន​បន្ទប់​គេង ៣ យ៉ាង​ធំ​ទូលាយ សមស្រប​សម្រាប់​គោលបំណង​អាជីវកម្ម និង​លំហែកាយ​ផងដែរ​។ បន្ទប់​នីមួយៗ មាន​បំពាក់​ទៅដោយ​ផ្ទះបាយ​ដ៏​ទំនើប ដោយ​បន្ទប់​គេង​នៅ​ដាច់ដោយឡែក ពី​បន្ទប់ទឹក​។ ភ្ញៀវ​របស់ Somerset ក៏​នឹង​ទទួលបាន​នូវ​សិទ្ធ សម្រាប់​ការប្រើប្រាស់​នៅ​ទីកន្លែង ដូចជា កន្លែង​ហាត់ប្រាណ អាង​ហែល​ទឹក ស្កា​យ​បារ កន្លែង​ទទួលភ្ញៀវ និង​សូ​ណា​ជាដើម​។​

​ដើម្បី​អបអរសាទរ​ពិធី​បើក​សម្ភោ​ធ របស់ Somerset Norodom ក្រុមហ៊ុន Ascott នឹង​ផ្តល់ជូន​ការបញ្ចុះ​តម្លៃ​ពិសេស​បំផុត ចាប់ពីពេលនេះ​ដល់​ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៨​។ ភ្ញៀវ​ដែល​ធ្វើការ​កក់ នឹង​ទទួលបាន​នូវ​អាហារ​ពេលព្រឹក​ជា​រៀងរាល់ថ្ងៃ ព្រមទាំង​ការផ្តល់ជូន​នូវ ការប្រើប្រាស់​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត ដ៏​មាន​ល្បឿន​លឿន​ផងដែរ​។ សម្រាប់​ការ​កក់ ឬ​ពត៌មាន​បន្ថែម សូម​ចូលទៅ​កាន់ គេហទំព័រ www.the-ascott.com និង​តាម​ទូរស័ព្ទ​លេខ +855 23 926 868 ឬក៏​តាម​អ៊ី​ម៉ែ​ល enquiry.phnompenh@the-ascott.com ៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684