ព័ត៍មានទាន់​ហេតុការណ៏
Search

Samsung Galaxy A7 និង A9 ឆ្នាំ 2018 បាន​បើកសម្ពោធ​ជា​ផ្លូវការ​ហើយ នឹងមាន​ការបើក​ឲ្យ​ក​ម្ម៉​ង់​ទុន​មុន​សម្រាប់​កម្ពុជា​!

​ភ្នំពេញ​៖ ក្រុមហ៊ុន​សាម​សុង ​បានធ្វើ​ការដាក់​បង្ហាញ​រូបរាង​ជា​ផ្លូវការ​ នូវ​កំពូល​ស្មា​ត​ហ្វូ​ន​ដ៏​ទាក់ទាញ​ត្រកូល ​A ស៊េរី​របស់ខ្លួន ​គឺ Samsung Galaxy A7 & A9​ នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួ​ ប្រទេស​ម៉ាឡេស៊ី​ កាលពី ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៨ កន្លងទៅនេះ ​ដែលមាន​កា​រ​ចូលរួម​ ពី​សំណាក់​អ្នកសារព័ត៌មាន​កម្ពុជា​ផងដែរ​។​ ក្នុង​ព្រឹត្តិការ​ណ៏​ដ៏​អស្ចារ្យ​នេះ ​ក៏បានផ្តល់​សិទ្ធិ​ឲ្យ​ដៃគូ​ផ្សព្វផ្សាយ ​បានឃើញ និង​ធ្វើតេស្ត ដោយផ្ទាល់​ដំបូង​គេ​ ជាមួយនឹង​ផលិតផល​ពិត​។​

​លោក Seungho Choi នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ថៃ​សាម​សុង​អេ​ឡិច​ត្រូ​និ​ច ​ប្រចាំ​ប្រទេស​កម្ពុជា ​បាន​មាន​ប្រសា​ស​ន៏​ថា «​ស្មា​ត​ហ្វូ​ន​ថ្នាក់កណ្តាល​ត្រកូល Galaxy A របស់​ក្រុមហ៊ុន សាម​សុង ទទួលបាន​ជោគជ័យ​យ៉ាងខ្លាំង ហើយ​សម្រាប់​ឆ្នាំ​២០១៨​នេះ Galaxy A នឹង​នៅតែ​បន្ត​បង្ហាញខ្លួន​ទៀត ​ជាមួយ​រូបរាង​ថ្មី​ប្លែក និង​កាន់តែ​ពិសេស​ ដែល​អាច​ឆក់យក​ចិត្ត​អ្នក ប្រើប្រាស់ ដោយសារតែ​ កំណែប្រែ​ថ្មី​ដ៏​អស្ចារ្យ​នោះ ​គឺ​សមត្ថភាព​កាមេរ៉ា​តែម្តង ​ដែល​ឆ្នាំនេះ ក្រុមហ៊ុន​សាម​សុង​ ដំឡើង​លែ​ន​កាមេរ៉ា​ ដល់​ទៅ​ ៣​គ្រាប់​សម្រាប់ Galaxy A7 និង Galaxy A9 មាន​កាមេរ៉ា​ដល់​ទៅ 4​គ្រាប់​ឯនោះ​»​។​

​លោក​បាន​បន្ថែមថា សម្រាប់ Galaxy A7 នឹង​ប្រកាស​ឲ្យ​ទទួល ការ​កុម្ម៉ង់​ទុក​មុន ​(Pre-Order)​ ចាប់ពី​ថ្ងៃទី​១៣ ដល់ ២៥​តុលា ឆ្នាំ​២០១៨ ដែលមាន​ជម្រើស​៣​ពណ៌​ សម្រាប់​ជ្រើសរើស​គឺ​ ពណ៌​ខ្មៅ​,​ពណ៌​ខៀវ និង​ពណ៌​មាស ​ក្នុងតម្លៃ​ត្រឹមតែ ​$345 តែ​ប៉ុ​ណ្នោះ​ជាមួយនឹង​ការផ្តល់ជូន​ នូវ​កាដូ​បន្ថែម​ដូចជា Samsung Power bank 1 ដ៏​ស្រស់ស្អាត ​ដែល​អាច​ផ្ទុក​ថាមពល​ បាន​រហូតដល់​10,000mAh និង​បាស​បំពង​សម្លេង (Speaker) JBL GO2 មួយ​ដ៏​កាលី​ប ​​ហើយ​អ្នក​អាច​ទទួលបាន ​ទូរស័ព្ទ​នៅ​ថ្ងៃទី ២៨ ដល់ទី​ថ្ងៃទី​៣០ ខែ តុលា​។​ សម្រាប់ Galaxy A9 វិញ​និង​បង្ហាញ​វត្តមាន ​នៅលើ​ទីផ្សារ​កម្ពុជា ​ក្នុង​ខែ​វិ​ច្ជិ​កា​ខាងមុខនេះ​។​

​ខាងក្រោម​នេះ ​គឺជា​លក្ខណៈសម្បត្តិ​ខ្លះៗ ​នៃ​ស្មា​ត​ហ្វូ​ន​ដ៏​ទាក់ទាញ Galaxy A7 និង Galaxy A9​ ដែល​អ្នក​គួរតែ​ដឹង​៖

១/ Galaxy A7

– បំពាក់​នូវ RAM​ទំហំ 4GB មេម៉ូរី​ទំហំ 64GB និង​អាច​បន្ថែម​ម៉េ​ម៉ូ​រី​កាត micro SD រហូតដល់ 256GB
– បំពាក់​កាមេរ៉ា​ក្រោយ​៣​គ្រាប់​៖​ទំហំ 24MP f/1.7 + 5MP f/2.2 + 8MP f/2.4 និង​កាមេរ៉ា​ខាងមុខ​ទំហំ​24MP FF f/2.0
– ទូរស័ព្ទដៃ ស៊ីម​2
– អាច​ប្រើប្រាស់ គណនី​បាន 2 (Dual Accounts) លើ​កម្មវិធី Facebook, Line, Viber, Telegram WeChat និង WhatsApp ជាដើម​។​
– ល្បឿន​ដំណើរការ​ដោយ Octa- Core 2.2 GHz ដែល​ធ្វើ​ឲ្យ​ទូរស័ព្ទ​ដំណើរការបាន​លឿន ទោះ​បើក​កម្មវិធី​ច្រើន​ក៏ដោយ​។
– កម្លាំង​ថ្ម 3,300mAh
– ស្កេ​ន​ផ្ទៃមុខ (Face Recognition) និង​ស្កេ​ន​ក្រ​យ៉ៅ​ម្រាមដៃ (Fingerprint)​នៅ​ពី​ចំហៀង​
– បទពិសោធន៍​សំលេង Dolby Atmos នៅពេល​ប្រើប្រាស់​ជាមួយ​កាស​ត្រជៀក​

២/ Galaxy A9

– បំពាក់​នូវ RAM​ទំហំ 6GB មេម៉ូរី​ទំហំ 128GB និង​អាច​បន្ថែម​ម៉េ​ម៉ូ​រី​កាត micro SD រហូតដល់ 512GB
– បំពាក់​កាមេរ៉ា​ក្រោយ​4​គ្រាប់​៖​ទំហំ 24MP f/1.7 + 5MP f/2.2+10MP Tele/F2.4 + 8MP ultra wide f/2.4 និង​កាមេរ៉ា​ខាងមុខ​ទំហំ​24MP FF f/2.0
– ទូរស័ព្ទដៃ ស៊ីម​2
– អាច​ប្រើប្រាស់ គណនី​បាន 2 (Dual Accounts) លើ​កម្មវិធី Facebook, Line, Viber, Telegram WeChat និង WhatsApp ជាដើម​។​
– ល្បឿន​ដំណើរការ​ដោយ Octa- Core 2.2 GHz Quad+ 1.8 GHz Quad ដែល​ធ្វើ​ឲ្យ​ទូរស័ព្ទ​ដំណើរការបាន​លឿន ទោះ​បើក​កម្មវិធី​ច្រើន​ក៏ដោយ​។
– កម្លាំង​ថ្ម 3,720mAh
– ស្កេ​ន​ផ្ទៃមុខ (Face Recognition) និង​ស្កេ​ន​ក្រ​យ៉ៅ​ម្រាមដៃ (Fingerprint)
– បទពិសោធន៍​សំលេង Dolby Atmos នៅពេល​ប្រើប្រាស់​ជាមួយ​កាស​ត្រជៀក​

​សូម​ប្រញាប់​ឡើង មក​ក្លាយជា​ម្ចាស់​នៃ​ស្មា​ត​ហ្វូ​ន​ដ៏​ទាក់ទាញ​នេះ​ភ្លាម​ទៅ​……​កុំ​ឲ្យ​ឱកាស​នេះ​កន្លងផុតទៅ​!
​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​អ​ញ្ចើ​ញ​មកកាន់​សាខា​និង​ដេប៉ូ​ចែកចាយ​របស់​ក្រុមហ៊ុន​សាម​សុង​ណាមួយ​ដែល​នៅ​ជិត​លោកអ្នក​បំផុត​ឬ​អាច​ទំនាក់ទំនង​មកកាន់​លេខ​1800 20 3232 ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684