ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុមហ៊ុន​ផលិត​ស្រាបៀរ​កម្ពុជា (CBL) ប្រគល់​រង្វាន់ iPhoneX ជូន​អ្នកឈ្នះ​ពី​កម្មវិធី​ពិសា​ដោយ​ទទួលខុសត្រូវ​ដែលមាន​ឈ្មោះ “GET YOUR SHAPE BACK”

ភ្នំពេញ ​៖ កាលពី​ថ្ងៃ​សុក្រ​ទី ៥ ខែតុលា ឆ្នាំ ២០១៨ ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុជា (CBL) ដែលជា​ក្រុមហ៊ុនផលិតស្រាបៀរ​លំដាប់​ថ្នាក់​ពិភពលោក​រួមមាន Heineken, Tiger, Tiger Crystal, ABC Extra Stout, Anchor, Gold Crown និង Gold Crown Stout​ បាន​ប្រគល់​រង្វាន់ iPhoneX ថ្មី​សន្លាង​មួយ​គ្រឿង​ជូន​លោក ឌុល វណ្ណា ដែល​ជា​អ្នកឈ្នះ​ពី​កម្មវិធី​ពិសា​ដោយ​ទទួលខុសត្រូវ​ដែល​មាន​ឈ្មោះ “GET YOUR SHAPE BACK” ក្នុង​ការ​ចាប់ឆ្នោត​ផ្សងសំណាង​ដែល​បាន​ប្រព្រឹត្ត​ធ្វើឡើង​កាលពី​ថ្ងៃ ៧ ខែកញ្ញា​កន្លងមក។

ក្រុមហ៊ុន​នឹង​ចែក​រង្វាន់​ទូរស័ព្ទ iPhone ថ្មី​មួយគ្រឿង​ទៀត នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ​ ដូច្នេះ​សូម​លើកទឹកចិត្ត​អតិថិជន​ទាញ​យក​កម្មវិធី GYSB app រួចហើយ​ចូលរួម​លេង​ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​ដ៏​អស្ចារ្យ​នេះ​ពី​ការចាប់​ឆ្នោត​ផ្សងសំណាង​ខាងមុខនេះ។

នៅក្នុង​កម្មវិធី GYSB app មាន​មុខងារ​ពិសេស​ដែល​អ្នក​ប្រើ​ស្មា​ត​ហ្វូ​ន (​ទាំង​ប្រព័ន្ធ IOS ឬ Android) អាច​លេង​ហ្គេម​ចងចាំ ប្រសិនបើ​អ្នកទទួលបាន​ពិន្ទុ​ពេញ (6 ពិន្ទុ​) អាចមាន​ឱកាស​ឈ្នះ​រង្វាន់ iPhone X តាមរយៈ​ការចាប់​រង្វាន់។

ដើម្បី​អប់រំ​អតិថិជន​ឲ្យ​ចេះ​ទទួលទាន​ក្នុង​កម្រិត​មធ្យម យើង​បាន​បង្កើត​កម្មវិធី​ពីរ​៖ (1) តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក Get Your Shape Back KH និង (2) កម្មវិធី​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដែលមាន​ឈ្មោះ “Get Your Sexy Back” ឬ “GYSB”. ។ រហូតមកដល់​បច្ចុប្បន្ន​នេះ ទំព័រ​ហ្វេ​ស​ប៊ុ​ក​នេះ​មាន​អ្នកគាំទ្រ 110,000 នាក់ និង​មាន​អ្នក​ទាញយក​កម្មវិធី​នេះ​ចំនួន 18,000 ។​

គួររម្លឹកថា នេះ​គឺជា​ឆ្នាំ​ទី​ប្រាំពីរ​ហើយ​ដែល​ក្រុមហ៊ុន CBL បាន​សហការ​ជា​ដៃគូ​ជាមួយ​ក្រសួង ឬ​ស្ថាប័ន​សំខាន់ៗ​ដូចជា​ក្រសួង​ព័ត៌មាន សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ភាគី​ពាក់ព័ន្ធ​ដទៃទៀត​ដើម្បី​បណ្ដុះ​ឲ្យ​មាន​ឥរិយាបថ​ទទួលខុសត្រូវ​ចំពោះ​ការទទួល​ទាន​គ្រឿង​ស្រវឹង៕


TAG