ព័ត៌មានជាតិ
កម្ពុជារំពឹងសន្ទុះទំនាក់ទំនងជាមួយបារាំងកាន់ជិតស្និទ្ធ ខណៈបារាំងមាននាយករដ្ឋមន្ត្រីថ្មី
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ញើលិខិតអបអរសាទរចំពោះលោក Sébastien LECORNU ដែលក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់បារាំង។ ខណៈសម្ដេច រំពឹងថា វត្តមានលោក Sébastien LECORNU ក៏នឹងផ្ដល់សន្ទុះនៃទំនាក់ទំនងកាន់តែជិតស្និទ្ធគ្នាថែមទៀតរវាងកម្ពុជា និងបារាំង។

លោក សេបាស្យៀង ឡឺក័រនុយ (Sébastien Lecornu) រដ្ឋមន្ត្រីការពារជាតិ ត្រូវបានប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ប្រកាសតែងតាំងជានាយករដ្ឋមន្ត្រីថ្មីបារាំង កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ក្រោយសភាបារាំងបានដកទំនុកចិត្តពីលោកនាយករដ្ឋមន្ត្រី ហ្វ្រង់ស័រ បៃរូ។
ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដែងការអបអរសាទរចំពោះការតែងតាំងនាយករដ្ឋមន្ត្រីថ្មីរបស់បារាំងពេលនេះ។ តាមរយៈលិខិតផ្ញើជូនលោក សេបាស្យៀង ឡឺក័រនុយ សម្ដេចធិបតី ចាត់ទុកការឡើងកាន់មុខតំណែងនេះ នឹងផ្តល់ទស្សនៈវិស័យថ្មីៗក្នុងការពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការរវាងកម្ពុជា និងបារាំង ដោយឈរលើប្រវត្តិសាស្ត្រ និងតម្លៃរួម។

«រាជរដ្ឋាភិបាលកម្ពុជានៅតែប្តេជ្ញាយ៉ាងមុតមាំក្នុងការធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលបារាំង ដើម្បីផ្តល់នូវសន្ទុះថ្មីដល់កិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្ត្រកម្ពុជា-បារាំង និងរៀបចំរួមគ្នានូវកិច្ចការសំខាន់ៗខាងមុខ ពិសេសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជានៅឆ្នាំ២០២៦»។ សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា គូសបញ្ជាក់ដូច្នេះ ហើយរំពឹងថា លោក សេបាស្យៀង ឡឺក័រនុយ នឹងមានឱកាសអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា៕
-
ព័ត៌មានជាតិ៦ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


