សេដ្ឋកិច្ច
តម្លៃមាសបន្តកើនឡើងខ្ពស់ មុនពេលអាមេរិកទម្លាក់អត្រាការប្រាក់
តម្លៃហាងឆេងមាស នៅតែបន្តស្ថិតក្នុងតម្លៃខ្ពស់ដដែលនៅថ្ងៃច័ន្ទ ទី ១៥ ខែកញ្ញា ឆ្នាំ ២០២៥ ដោយមានតម្លៃ ៤៣៩០ ដុល្លារ ក្នុងមួយតម្លឹង នៅមុនពេលដែលធនាគារកណ្ដាលសហរដ្ឋអាមេរិកត្រៀមកាត់បន្ថយអត្រាការប្រាក់នៅថ្ងៃទី ១៧ ខែកញ្ញា និងភាពតានតឹងភូមិសាស្ត្រនយោបាយ និងសង្គ្រាមនៅតែបន្ត។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន PP Link securities បានបញ្ជាក់ប្រាប់ឱ្យដឹងថា ភាពមិនច្បាស់លាស់នៃភូមិសាស្ត្រនយោបាយ និងភាពតានតឹងនៅបណ្ដាប្រទេសមួយចំនួននៅលើពិភពលោក ឆ្លុះបញ្ចាំងអំពីអស្ថិរភាពនៃសេដ្ឋកិច្ចពិភពលោក ដូចជាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន, សង្គ្រាមអ៊ីស្រាអែល-អ៊ីរ៉ង់ និងភាពតានតឹងរវាងអាមេរិក-វេនេស៊ុយអេឡា ខណៈបាតុកម្មនៅនេប៉ាល់ជាដើម ដែលបានជះឥទ្ធិពលដល់ស្ថិរភាពសេដ្ឋកិច្ចពិភពលោក ហើយរុញច្រានឱ្យតម្លៃមាសស្ទុះឡើង។
លោក ឡុង សំណាង បន្ថែមថា កំណើនការងារនៅអាមេរិកមិនមានការកើនឡើងនោះទេ ដែលធ្វើឱ្យលុយដុល្លារធ្លាក់ចុះ ខណៈសេដ្ឋកិច្ចអាមេរិកក៏ថយចុះ ហើយចំណូលគិតជាមួយម៉ោងនៅអាមេរិកក៏មិនមានការកើនឡើង តែបែរជាកើនឡើងអ្នកអត់ការងារធ្វើ ក៏ជាកត្តាធ្វើឱ្យមាសកើនឡើង។

គិតត្រឹមម៉ោង ១០៖០០ ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៥ តម្លៃហាងឆេងមាសកំពុងជួញដូរ ៤ ៣៩០ ដុល្លារ ក្នុងមួយតម្លឹង។ សម្រាប់ហាងលក់មាសនានានៅក្នុងរាជធានីភ្នំពេញ លក់ចេញក្នុងតម្លៃ ៤៣៨ ដុល្លារ ក្នុងមួយជី៕
អត្ថបទ៖ ឡេង ដេត
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


