ព័ត៍មានទាន់​ហេតុការណ៏
Search

កាដូ​ដ៏​អស្ចារ្យ​​ ពី​កំពូល​ស្មា​ត​ហ្វូ​ន Galaxy Note9 នាឱកាស​ចុងឆ្នាំ ២០១៨!

​ប្រូ​ម៉ូ​សិន​ថ្មី​ក្នុង​ត្រី​មា​នទី​បួន ​នៃ​ឆ្នាំ​២០១៨​នេះ ក្រុមហ៊ុន​សាម​សុង​ នឹងធ្វើ​ការ​ថែម​ជូន​កាដូ​ពិសេស ចំពោះ​អតិថិជន​ជាទី​ស្រលាញ់រ​របស់ខ្លួន រាល់​ការ​ជាវ ទូរស័ព្ទ Samsung Galaxy Note9!

​រាល់​ការ​ជាវ​កំពូល​ស្មា​ត​ហ្វូ​ន Galaxy Note9 ចាប់ពី​ថ្ងៃទី ១៥ ខែតុលា ដល់​ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ លោកអ្នក​នឹង​ទទួលបាន​ការ​ថែម​ជូន ​ដ៏​អស្ចារ្យ​ពី​ក្រុមហ៊ុន​ដូចជា​៖

1.​ ​ឆ្នាំង​សាក​ឥត​ខ្សែ ១ (Wireless Charging Pad 1)
2.​ ​កាស U Flex ១ (U Flex Headset 1) សម្រាប់ Galaxy Note9 128GB
3.​ ​ស្រោម​ទូរស័ព្ទ ១ (Leather Wallet Cover 1) សម្រាប់ Galaxy Note9 512GB
4.​ ​ជើង​ទម្ររ​ទូរស័ព្ទ ១ (Mini Tripod 1)
5.​ ​បង់​រំលស់​ ជាមួយ​អត្រា​ការប្រាក់ ០% ​សម្រាប់​រយៈពេល​៦​ខែ​

​តោះ​ចាំ​អី​ទៀត​ចឹ​ង​!!!​ ឪ​កាស​ដ៏​ពិសេស​នេះ​ មាន​សុពលភាព​ត្រឹមតែ​មួយខែ​ប៉ុណ្ណោះ ដូច្នេះហើយ​កុំអោយ​រំលង​ផុត​ ទៅ​អោយសោះ​។ ពត៌មាន​លម្អិត ​សូម​ទំនាក់ទំនង​ទៅកាន់​ទូរស័ព្ទ​៖ 1800 203 232។

​គួរបញ្ជាក់​ផងដែរ​ថា Galaxy Note9 ត្រូវបាន​ចាត់ទុកថា ​ជា​កំពូល​ស្មា​ត​ហ្វូ​ន​ ដ៏​ទំនើប​បំផុត​ប្រចាំឆ្នាំ​ 2018 ដោយសារ វា​ជា​ស្មា​ត​ហ្វូ​ន​ ដែលមាន​សមត្ថភាព​ខ្ពស់ ​លើសពី​សា្ម​ត​ហ្វូ​ន​ទូរ​ទៅ​។ Galaxy Note9 មិនមែន​ប្រើ​សម្រាប់តែ ថតរូប​បាន​ច្បាស់​ល្អ ឬ​លេង​ហ្គេម​តែប៉ុណ្ណោះ​នោះទេ តែ​យើង​អាច​ប្រើ​វា​ ក្នុងការ​បំពេញការងារ​ប្រចាំថ្ងៃ​ បាន​យ៉ាង​ល្អ ជាមួយ​ប៊ិច​ដ៏​អស្ចារ្យ​របស់​វា (S Pen) ។

អ្វីដែល​កាន់តែ​ពិសេស​ទៀត​នោះ ជាមួយ​ដំណើរការ​ប្រព័ន្ធ Android 8.1 Oreo ស្មា​ត​ហ្វូ​ន​ដ៏​ទំនើប​នេះ មាន​សមត្ថភាព​កាន់តែ​ខ្ពស់ជាង​មុន និង​ដើរ​លឿន​ជាង​មុន ដោយ​ប្រើ​បន្ទះ​ឈី​ប Exynos 9810 ភ្ជាប់​ដោយ RAM ទំហំ 6 GB/​មេ​មូ​រី 128 GB​និង 8 GB/​មេ​មូ​រី 512 GB ថែមទាំង​អាច​បន្ថែម​ម៉េ​ម៉ូ​រី​កាត micro SD រហូតដល់​512GB ដោយ​មិនចាំបាច់​បារម្ភ ពី​ការ​ឆាប់​ពេញ​នោះទេ​។

ចំពោះ​កំលាំង​ម៉ាស៊ីន​ មាន​សមត្ថភាព​ខ្ពស់បំផុត ថ្ម​កាន់​បានយូរ និង​មុខងារ​កាន់តែ​ឆ្លាត​វៃ​ថ្មីៗ ​បន្ថែមទៀត​។ រីឯ​ការថតរូប​វិញ គឺថា​ក​ប់ៗ​ម៉​ង់ Galaxy Note9 ភ្ជាប់​ជាមួយនឹង​បច្ចេកវិទ្យា​ចុងក្រោយ​​ នៃ​កាមេរ៉ា​ភ្លោះ​ដ៏​ឆ្លាត​វៃ​​​ ដែលមាន​សមត្ថភាព​ចាប់យក​រូបភាព​កាន់​ច្បាស់ ​និង​ស្អាត​ជាង​មុន​ ទោះ​ស្ថិតក្នុង​ស្ថានភាព​ងងឹត​បន្តិច​ក៏ដោយ​ ជាមួយនឹង ​IOS ( F1.5/F2.4)​។ ​បន្ថែម​លើ​នេះ​ទៀត មុខងារ​ផ្ដល់ដំណឹង​របស់​កាមេរ៉ា នឹង​ប្រាប់​ដល់​អ្នក​ជាមុន​ក្នុងពេល​ថត ប្រសិនបើ​មាន​អ្នកណាម្នាក់​ធ្មេចភ្នែក​, មាន​ចំណុច​ណាមួយ​ព្រឹលៗ​, កញ្ចក់​ស្រអាប់ និង​ពន្លឺ​មិន​គ្រប់គ្រាន់ ដូចនេះ​នឹង ធ្វើ​ឲ្យ​ការថតរូប​របស់​បាន​កាន់តែ ល្អ​ឥត​ទាស់​។​ក្នុងនោះ​ផងដែរ​លោកអ្នក​ក៏​អាច​រីករាយ​នឹង​ការថត selfie ជាមួយ S-Pen ដោយ​អ្នក​ពុំ​ចាំបាច់​កាន់​កាមេរ៉ា ឬ​ប្រើ​ដង​selfie ឡើយ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684